Maguire និយាយពីទម្រង់លេងរបស់ Rashford ក្រោយចាញ់ Newcastle

Published 3 years ago
739 Views
ទំហំអក្សរ
តូច
ធំ

(អង់គ្លេស)៖ អតីតប្រធានក្រុម Harry Maguire បាននិយាយអំពីទម្រង់លេងដ៏ក្រៀមក្រំរបស់ Marcus Rashford នៅរដូវកាលនេះ បន្ទាប់ពីបិសាចក្រហម Manchester United បរាជ័យក្រោយថ្វីជើងម្ចាស់ផ្ទះ Newcastle United ១ទល់នឹង០។ ជាក់ស្តែង Rashford លេងឲ្យក្លឹបបាន ១៤ ប្រកួតដោយមិនមានគ្រាប់បាល់សូម្បីតែ១ ដោយឡែកថ្លែងទៅកាន់អ្នកសារព័ត៌មានក្រោយចប់ការប្រកួត Maguire បាននិយាយថា Rashford មានរដូវកាលដ៏មិនគួរឲ្យជឿកាលពីឆ្នាំមុន ខណៈឆ្នាំនេះទម្រង់លេងគាត់កំពុងជួបការលំបាកខ្លាំង ដូចដែលអ្នកគ្រប់គ្នានៅបន្ទប់​ផ្លាស់​សំលៀកបំពាក់បានដឹងរួចមកហើយ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Maguire បានបន្ថែមទៀតថា «វាជាសប្តាហ៍ដ៏លំបាកមួយជាមួយនឹងការប្រកួតក្រៅដី ដែលមានរយៈពេលតែ ៣ ថ្ងៃប៉ុណ្ណោះសម្រាប់សម្រាក ពួកគេល្អជាងយើងច្រើន មិនតែប៉ុណ្ណោះពួកយើងក៏ធ្វើបានល្អដែរ តែនៅមិនទាន់គ្រប់គ្រាន់នៅឡើយនោះទេ»៕

ប្រភព៖ sportbible

Related Articles