បរទេស៖ យោងតាមរបាយការណ៍មួយបានឱ្យដឹងថាចំណងរបស់ Manchester United ចង់បានកីឡាករ Kim Min-jae របស់ Napoli អាចនឹងរាំងស្ទះដោយសារតែរូបគេត្រូវហ្វឹកហាត់យោធាឲ្យកូរ៉េខាងត្បូង។ ក្លឹប Man United ត្រូវបានគេជឿជាក់ថា កំពុងព្យាយាមទាក់ទាញ Kim ឱ្យចាកចេញពី Napoli ដើម្បីឲ្យផ្ទេរមកកាន់ Old Trafford វិញ ដោយ Man Utd ត្រៀមចំណាយទឹកប្រាក់ចំនួន 40 លានផោននៅក្នុងកិច្ចសន្យាលើតារាកូរ៉េខាងត្បូងរូបនេះ។ កីឡាករវ័យ 26 ឆ្នាំរូបនេះបានលេងចំនួន 34 ប្រកួតនៅ Serie A នៅរដូវកាលនេះ ខណៈដែល Napoli បានក្លាយជាម្ចាស់ជើងឯកលីគលើកដំបូងក្នុងរយៈពេល 33 ឆ្នាំ។
ទោះជាយ៉ាងណាក៏ដោយ កត្តាមួយដែលអាចបំផ្លាញការផ្ទេរនៅរដូវក្តៅសម្រាប់ខ្សែការពារនោះគឺថា គាត់នឹងត្រូវបំពេញកាតព្វកិច្ចយោធានៅរដូវក្តៅ។ យោងតាម CalcioNapoli24 លោក Kim មានបេសកម្មចូលបម្រើឲ្យយោធានៅខែមិថុនា និងខែកក្កដា ពេលត្រឡប់ទៅប្រទេសកូរ៉េខាងត្បូងវិញ។ បេសកម្មនេះត្រូវចំណាយរយៈពេល 3 សប្តាហ៍ បើទោះបីជាលោក Kim គឺជាផ្នែកនៃភាគីកូរ៉េខាងត្បូងដែលទទួលបានការលើកលែងផ្នែកយោធា បន្ទាប់ពីទទួលបានមេដាយមាសនៅក្នុងព្រឹត្តិការណ៍ Asian Games ក៏ដោយ។
កីឡាករ Nathan Tella រកបានគ្រាប់បាល់ជ័យជំនះតែ១គ្រាប់គត់នៅនាទីទី៦៩ ក្រោយពីក្រុម ម្ចាស់ជើងឯកអាល្លឺម៉ង់ Bayer Leverkusen មានឱកាសច្រើនដោយសារតែក្រុមម្ចាស់ផ្ទះ Bayern Munich នៅសល់កីឡាករតែ១០នាក់ពោលគឺបន្ទាប់ពី អ្នកចាំទីជើងចាស់ Manuel Neuer ត្រូវអាជ្ញាកណ្តាលបណ្តេញចេញនៅនាទីទី១៧ នៃតង់ទី១ពេលរត់ចញទៅព្យាយាមសង្គ្រោះបាល់ដោយប៉ះទង្គិចជាមួយខ្សែការពារស្លាបឆ្វេង Jeremie Frimpong ។ជ័យជំនះនេះបានជួយអោយក្រុមលោក Xabi Alonso កក់កៅអីរបស់ពួកគេក្នុងវគ្គ ១/៤ ផ្តាច់ព្រ័ត្រ បន្ទាប់ពីបានផ្តួលគូប្រជែង Bayern Munich ត្រឹមលទ្ធផល១ទល់និង០កាលពីយប់ថ្ងៃអង្គារ ។អត្ថបទកំពុងចាប់អារម្មណ៍៖ Bayern Munich ធ្លាក់ចេញពី DFB Pokal ក្រោយបរាជ័យក្រោមថ្វីជើង Leverkusen (មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួររំលឹកថា អតីតខ្សែបម្រើ-ប្រយុទ្ធស្លាបស្តាំដើមកំណើតអង់គ្លេសតែមានសញ្ជាតិដើ់មនីហ្សេរីយ៉ាធ្លាប់លេងអោយក្លឹប Burnley និង Southampton ប៉ុន្តែTella បានផ្លាស់ទៅលេងនៅលីកកំពូលអាឡឺម៉ង់គឺ Leverkusen។ សម្រាប់ក្រុម Bayern Munich […]