Close
Featured-Image
ថៃ ប្រកាសថាស៊ីហ្គេមលើកទី៣៣ នឹងដកគុនខ្មែរចេញ ហើយដាក់ Muay Thai ចូលដូចមុនវិញ
ទំហំអក្សរ
តូច
ធំ

ក្រោយពីទទួលបានតំណែងជាម្ចាស់ផ្ទះក្នុងការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមលើកទី ៣៣ ឆ្នាំ ២០២៥ គេសង្កេតឃើញថា ថៃបានធ្វើការស្នើសុំកែសម្រួលជាច្រើនចំណុច ដោយរួមមានការរឹតបន្ដឹងបញ្ហាអត្តពលិកចូលសញ្ជាតិ ការកាត់បន្ថយកីឡាក្នុងស្រុក ដោយឱ្យមានយ៉ាងច្រើន ៤ កីឡា ហើយងាកទៅផ្ដោតលើកីឡាបែបកម្រិតអូឡាំពិកជាដើម។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

មិនត្រឹមតែប៉ុណ្ណឹង នៅថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ២០២៣ នេះ លោក Big Net ឬ លោក Chaiyapak Siriwat អនុប្រធានគណៈកម្មធិការអូឡាំពិកថៃ បានចេញប្រកាសថា៖ «ក្នុងនាមខ្ញុំជានាយកប្រតិបត្តិសហព័ន្ធកីឡាស៊ីហ្គេម ចាប់ពីពេលនេះតទៅ គឺពួកយើងនឹងធ្វើកិច្ចព្រមព្រៀងរវាងថៃ ម៉ាឡេស៊ី និង សិង្ហបុរី ថាតើកីឡាប្រភេទណា ដែលគួរថែរក្សាដើម្បីឱ្យការប្រកួតស្របទៅតាមស្ដង់ដារអន្តរជាតិ  ជាពិសេសដើម្បីឈានទៅដល់កម្រិតស្ដង់ដារអូឡាំពិក ហើយស័ក្ដិសមសម្រាប់កីឡាអាស៊ីតែប៉ុណ្ណោះ ដែលជាទូទៅកីឡាសរុបមានប្រហែល ៤០ ប្រភេទ។ ហើយចំពោះបញ្ហាកីឡាក្នុងស្រុក នឹងត្រូវយកមកពិភាក្សា និងចរចារគ្នាម្ដងទៀត ជាពិសេសពេលថៃជាម្ចាស់ផ្ទះថាគួរនឹងមានកីឡាអ្វីខ្លះ»។

«ហើយចំពោះបញ្ហាកីឡា Muay Thai ដែលផ្ទុះឡើងតាំងពីមុនធ្វើព្រឹត្តិការណ៍ស៊ីហ្គេមលើកទី ៣២ ទៀតនោះ គឺច្បាស់ណាស់ថាពេលយើងធ្វើ​ម្ចាស់ផ្ទះលើកទី ៣៣ នឹងមិនមាន កីឡាគុនខ្មែរ ដាក់បញ្ចូលទេ ដោយយើងនឹងនាំយកមកវិញនៅកីឡា Muay Thai ដែលធ្លាប់មានតាំងពីដើមមក»៕

ប្រភព៖ Khaosod, popular.com.kh

អត្ថបទកំពុងចាប់អារម្មណ៍៖
Luis Diaz ចាកចេញពី Liverpool ក្រោយចំណាយពេល ៣ឆ្នាំកន្លះ (មាន២វីដេអូ)
featured image

Luis Diaz បានលើកឡើងថាគាត់បានបំពេញកាតព្វកិច្ចចប់សព្វគ្រប់ នៅ Liverpool បន្ទាប់ពីបានបញ្ចប់ការផ្លាស់ប្តូរទៅកាន់កីឡដ្ឋាន Allianz Arena ក្នុងតម្លៃ 65.5 លានផោនជាមួយក្រុមជើងឯកអាឡឺម៉ង់ Bundesliga Bayern Munich ។កីឡាករអន្តរជាតិកូឡុំប៊ីបានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល 4 ឆ្នាំជាមួយក្លឹបអាល្លឺម៉ង់ក្រោយពីអាជីពរយៈពេល 3 ឆ្នាំកន្លះរបស់គាត់នៅ Anfield ឈានដល់ទីបញ្ចប់។អត្ថបទកំពុងចាប់អារម្មណ៍៖ Luis Diaz ចាកចេញពី Liverpool ក្រោយចំណាយពេល ៣ឆ្នាំកន្លះ (មាន២វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស អតីតកីឡាករ Porto លេងតួនាទីបម្រើ-ប្រយុទ្ធស្លាបបច្ចុប្បន្នមានវ័យ 28 ឆ្នាំរូបនេះបានចាកចេញមុនការ ប្រកួតមុនបើករដូវកាលរបស់ Liverpool ជាមួយ AC Milan កាលពីថ្ងៃសៅរ៍ ខណៈក្រុមជើងឯក EPL បានច្រានចោលសំណើរដេញថ្លៃពី Bayern Munich ចំនួន 58.6 លានផោនកាលពីដើមខែនេះត្រូវបានបដិសេធ និង ទទួលយកការដេញថ្លៃលើកទីពីរចំនួន […]

ចុចអានបន្ត
អត្ថបទទាក់ទង