
Thiago Silva អាចនឹងចាប់ដៃគ្នាជាមួយ Ronaldo នៅអារ៉ាប៊ីសាអូឌីត
ទំហំអក្សរ
តូច
ធំ
(បរទេស)៖ ប្រធានក្រុមតោខៀវ Chelsea កីឡាករ Thiago Silva ត្រូវបានក្លឹបអារ៉ាប៊ីសាអូឌីតមិនបញ្ចេញឈ្មោះជាច្រើនបានទាក់ទងមក នេះបើយោងតាម Football London ដើម្បីផ្លាស់ប្តូរទៅកាន់មជ្ឈឹមបូព៌ា។ ខ្សែការពារសញ្ជាតិប្រេស៊ីលរូបនេះ គឺជាកីឡាករដ៏មានឥទ្ធិពលម្នាក់ក្នុងតំបន់ការពាររបស់ Chelsea ជាមួយនិងបទពិសោធន៍ច្រើននៅលើទីលានប្រកួត។ របាយការណ៍បានបង្ហាញថា Chelsea ចង់រក្សាកីឡាករជើងចាស់ប្រេស៊ីលនៅទីក្រុងឡុងដ៍ ប៉ុន្តែនឹងមិនរារាំងការផ្ទេរទេ ប្រសិនបើការផ្តល់ជូនតម្លៃសមរម្យកដល់ខ្លួន។ លើសពីនេះ ក្លឹបអារ៉ាប៊ីសាអូឌីត ផ្តល់ប្រាក់យ៉ាងច្រើន ដែលអាចទាក់ទាញគាត់ឱ្យចូលរួមជាមួយកំពូលតារាបាល់ទាត់ព័រទុយហ្គាល់កីឡាករ Cristiano Ronaldo ដែលកំពុងលេងនៅក្លឹប Al-Nassr FC និងតារាបាល់ទាត់ផ្សេងៗទៀតនៅអារ៉ាប៊ីសាអូឌីត៕
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័សប្រភព៖ goal.com
អត្ថបទទាក់ទង

6 days ago .
647 Views
ទោះលើកពាន CWC ២០២៥ ! Chelsea ដាក់ឈ្មោះកីឡាករឆ្នើម ៩ រូបសម្រាប់លក់

7 days ago .
336 Views
មិនយល់ទេប្លែកបន្តិចហើយ!បែកធ្លាយពានរង្វាន់ FIFA Club World Cup ជាពានទីពីរទៅវិញ

7 days ago .
1.2K Views
នោះ! PSG ចង់បំបែកកំណត់ត្រា Neymar លើការផ្ទេរយកកីឡាករឆ្នើមរូបនេះមករួមក្រុម (មាន២វីដេអូ)

1 week ago .
219 Views
មកស្តាប់ Joao Pedro ប្រតិកម្មតបបែបនេះក្រោយរងអំពើហិង្សាពីសំណាក់គ្រូ PSG