
(ប៉ារីស)៖ គណៈកម្មការព្រឹត្តិការណ៍កីឡាអូឡាំពិក Paris 2024 កំពុងធ្វើការ ដើម្បីដាក់ភ្លើងគប់អូឡាំពិក លើប៉ម Eiffel Tower។ នេះបើតាមការឲ្យដឹងពីប្រភព ដែលជិតស្និទ្ធជាមួយអ្នករៀបចំបានប្រាប់សារព័ត៌មាន Reuters ដែលបានចុះផ្សាយនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣។
វាមិនច្បាស់នោះទេ ថាតើភ្លើងគប់អាចដាក់នៅលើប៉មតំណាងប្រទេសបារាំងនេះ ពេញមួយពេលនៃការប្រារព្ធព្រឹត្តិការណ៍កីឡា ដែលនឹងធ្វើឡើងចាប់ពីថ្ងៃទី២៦ ខែកក្កដា រហូតដល់ថ្ងៃទី១១ ខែសីហា ឬយ៉ាងណានោះ។ ប្រភពដដែលបានបន្ថែមថា ភ្លើងគប់មិនអាចដាក់នៅកំពូលប៉ម Eiffel Tower បាននោះទេ ដោយសារតែមានបញ្ហាបច្ចេកទេស។
«មានការធ្វើការលើដំណើរការនេះអស់រយៈពេល ២ឆ្នាំចុងក្រោយនេះ» នេះបើតាមប្រភពបានលើកឡើង។
ភ្លើងគប់ មិនអាចដាក់នៅលើកំពូលប៉មបាន ដោយសារមានអង់តែនបានដាក់ដំឡើងនៅទីនោះ។ យ៉ាងណាមិញ គណៈកម្មការ Paris 2024 មិនអាចសុំការអត្ថាធិប្បាយបាននោះទេ៕
ប្រភព៖ plus.freshnewsasia.com

អតីតខ្សែបម្រើប្រយុទ្ធរបស់ក្លឹប Barcelona លោក Rivaldo បានព្យាការណ៍ថាលើកីឡាករ Marcus Rashford នឹងមានអនាគតល្អជាមួយក្លឹបថ្មីនៅពេលនេះ ។គួររំលឹកថាRashford កីឡាករអន្តរជាតិអង់គ្លេសបានចូលរួមជាមួយ Barcelona ក្នុងលក្ខខណ្ឌខ្ចីជើងរយៈពេលមួយរដូវកាលពីក្រុមបិសាចក្រហម Manchester United ។ការពិតអតីតយុវជនថ្នាល Man.Utd បានកាត់បន្ថយប្រាក់ខែរបស់ខ្លួនប្រមាណ ១៥ ភាគរយដើម្បីដំណើរការផ្ទេរមកលីកកំពូល LaLiga នេះ ។អត្ថបទកំពុងចាប់អារម្មណ៍៖ ដាច់ចិត្តមែនទែនហើយ!ទីបំផុត Real Madrid សម្រេចចិត្តលក់ប្រុសម៉ៅខណៈកីឡាកររូបនេះជាបេក្ខភាពមកជំនួស សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សម្រាប់វីរបុរសប្រេស៊ីលដែលបានជួយអោយពួកគេលើកពាន World Cup 2002 Rivaldo បានពណ៌នាថាកីឡាករវ័យ 27 ឆ្នាំគឺជាកីឡាករដ៏អស្ចារ្យម្នាក់ៈ Rivaldo បានបញ្ជាក់ដូច្នេះថាៈRashford គឺជាកីឡាករដ៏អស្ចារ្យម្នាក់ ខ្ញុំជឿថាគាត់នឹងមានឱកាសបង្ហាញនូវកម្រិតលេងដែលគាត់មាន នៅពេលដែលគាត់យល់ពីតួនាទី និងអ្វីដែលគ្រូបង្វឹកចង់បានពីគាត់។ ប្រភព:Dailypost វីដេអូ:
