
បរទេស៖ បើយោងទៅតាមទំព័រសារព័ត៍មានក្នុងស្រុកឈ្មោះ SportNew បានចុះផ្សាយថា ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣៣ ដែលនឹងធ្វើឡើងក្នុងប្រទេសថៃ នៅឆ្នាំ២០២៥ខាងមុខនេះ គឺពុំមានភូមិកីឡាដូចទៅនឹងអ្វីដែលកម្ពុជាបានរៀបចំជូនសម្រាប់កីឡាករ និងអតត្តពលិក ដែលបានមកចូលរួមប្រកួតឡើយ ពោលកីឡាករទាំងអស់អស់នោះនឹងត្រូវស្នាក់នៅតាមសណ្ឋានគារ និងបណ្តាល់សាកលវិទ្យាល័យផ្សេងៗក្នុងប្រទេស។ គួរបញ្ជាក់ផងដែរថា កាលពីពេលកន្លងទៅកម្ពុជាមានរៀបចំភូមិកីឡា សម្រាប់អត្តពលិកទាំងអស់ដែលចូលរួមប្រកួត ដោយងាយគឺបានផ្តល់ភាពងាយស្រួលជាខ្លាំងដល់អត្តពលិកក្នុងការហ្វឹកហាត់ និងធ្វើដំណើរទៅការប្រកួតផ្សេងៗ ។
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

ក្រុមបិសាចក្រហម Manchester United បានទទួលរងបរាជ័យក្រោមថ្វីជើងក្រុម Nottingham Forest ក្នុងកីឡដ្ឋាន City Ground ដោយលទ្ធផល ១-0 ក្នុងក្របខណ្ឌ Premier League ។ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស អតីតកិឡាកររបស់ក្រុម Manchester United គឺ Anthony Elanga ជាម្ចាស់គ្រាប់បាល់ដែលកើតឡើងតាំងពីដើមការប្រកួត ដែលនេះជាជ័យជម្នះរបស់ក្រុម Nottingham ជាលើកទី២ហើយនៅក្នុងរដូវកាលនេះទល់នឹងក្រុម Man utd នៅក្នុងក្របខណ្ឌ Premier League។ ទោះបីជាក្រុម Man Utd ជាក្រុមដែលមានប្រៀមជាងដោយការទាត់បាល់ចំគោលដៅសរុប ២៤លើកឯណៅះ ដែលនេះបានធ្វើឲ្យពួកគេក្លាយជាក្រុមដំបូងគេដែលទាត់ទៅលើគូប្រកួតក្រៅផ្ទះច្រើនជាងគេ ហើយមិនអាចរកគ្រាប់បាល់ បើគិតចាប់តាំងពីឆ្នាំ ២០០៤មក៕

