
បរទេស៖ ក្រុមបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍ថា បានចាប់ផ្តើមពិភាក្សា ជាមួយក្លឹបបារាំង Paris Saint-Germain ជុំវិញការផ្លាស់ប្តូរដ៏គួរឱ្យភ្ញាក់ផ្អើលមួយសម្រាប់ Neymar Jr។ របាយការណ៍នេះបាននិយាយថាក្លឹបនៅ Premier League ជាច្រើនមិនមែនមានតែក្រុមបិសាចក្រហមទេ ដែលចាប់អារម្មណ៍ ហើយបានពិភាក្សាជាមួយ PSG ប៉ុន្តែក្រុមបិសាចក្រហមត្រូវបានគេអះអាងថា “មានភាគរយខ្ពស់ជាងគេនៅពេលនេះ” ។ Manchester United កំពុងតែស្ថិតក្នុងការឆ្ពោះទៅរកការប្រកួតពានរង្វាន់ក្របខណ្ឌ Champions League នៅរដូវកាលក្រោយ ដែលវាជាកត្តាមួយក្នុងការសម្រេចចិត្តចុះហត្ថលេខានាំយកកីឡាករ Neymar ឲ្យខានតែបាន។
កីឡាករវ័យ ៣១ របស់ប្រេស៊ីលឆ្នាំរូបនេះ ត្រូវបានគេគិតថាកំពុងពិចារណាយ៉ាងខ្លាំងក្នុងការចាកចេញពីរដ្ឋធានីប្រទេសបារាំងនៅចុងបញ្ចប់នៃរដូវកាលនេះ បន្ទាប់ពីបានចុះហត្ថលេខាលើកំណត់ត្រានៃការផ្ទេរចំនួន ២២២ លានអឺរ៉ូពីក្លឹប Barcelona កាលពីប្រាំឆ្នាំមុន។ បច្ចុប្បន្ន Neymar ត្រូវបាន PSG នឹងបន្តកិច្ចព្រមព្រៀងថ្មីដែលអាចរក្សាគាត់នៅកីឡដ្ឋាន Stade De France រហូតដល់ឆ្នាំ ២០២៧ ប៉ុន្តែការចង់បានរបស់ក្លឹបនៅ Ligue ១ មួយនេះគឺចង់បាន Kylian Mbappe នៅជួរមុខរបស់ក្រុម នេះជាមូលហេតុដែលធ្វើឱ្យ Neymar ខកចិត្ត។
ប្រភព៖ sportbible.com

អតីតខ្សែបម្រើប្រយុទ្ធរបស់ក្លឹប Barcelona លោក Rivaldo បានព្យាការណ៍ថាលើកីឡាករ Marcus Rashford នឹងមានអនាគតល្អជាមួយក្លឹបថ្មីនៅពេលនេះ ។គួររំលឹកថាRashford កីឡាករអន្តរជាតិអង់គ្លេសបានចូលរួមជាមួយ Barcelona ក្នុងលក្ខខណ្ឌខ្ចីជើងរយៈពេលមួយរដូវកាលពីក្រុមបិសាចក្រហម Manchester United ។ការពិតអតីតយុវជនថ្នាល Man.Utd បានកាត់បន្ថយប្រាក់ខែរបស់ខ្លួនប្រមាណ ១៥ ភាគរយដើម្បីដំណើរការផ្ទេរមកលីកកំពូល LaLiga នេះ ។អត្ថបទកំពុងចាប់អារម្មណ៍៖ វីរបុរសប្រេស៊ីលថា Rashford នឹងមានអនាគតជាមួយ Barcelona(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សម្រាប់វីរបុរសប្រេស៊ីលដែលបានជួយអោយពួកគេលើកពាន World Cup 2002 Rivaldo បានពណ៌នាថាកីឡាករវ័យ 27 ឆ្នាំគឺជាកីឡាករដ៏អស្ចារ្យម្នាក់ៈ Rivaldo បានបញ្ជាក់ដូច្នេះថាៈRashford គឺជាកីឡាករដ៏អស្ចារ្យម្នាក់ ខ្ញុំជឿថាគាត់នឹងមានឱកាសបង្ហាញនូវកម្រិតលេងដែលគាត់មាន នៅពេលដែលគាត់យល់ពីតួនាទី និងអ្វីដែលគ្រូបង្វឹកចង់បានពីគាត់។ ប្រភព:Dailypost វីដេអូ:


