Close
Featured-Image
ប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា បង្ហើបពីគម្រោងក្នុងការបង្កើតលីគបាល់ទះកម្ពុជា
ទំហំអក្សរ
តូច
ធំ

(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា បានបង្ហើបពីគម្រោងក្នុងការបង្កើតលីគបាល់ទះកម្ពុជា ដើម្បីចម្រាញ់យកកីឡាករ កីឡាការិនី ដែលមានសមត្ថភាព និងអភិវឌ្ឍន៍កីឡាប្រភេទនេះឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។ គម្រោងក្នុងការបង្កើតលីកបាល់ទះកម្ពុជានេះ ត្រូវបាននាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន លើកឡើងក្នុងឱកាសជួបសំណេះសំណាលជាមួយគ្រូបង្វឹក កីឡាករ-កីឡាការិនីបាល់ទះឆ្នេរខ្សាច់ និងក្រុមកីឡាការិនីបាល់ទះក្នុងសាលជម្រើសជាតិកម្ពុជា ដែលទើបបញ្ចប់បេសកកម្ម ចូលរួមការប្រកួតក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

ប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជារូបនេះ បានបញ្ជាក់យ៉ាងដូច្នេះថា «នៅថ្ងៃខាងមុខ យើងនឹងបង្កើតលីកមួយរបស់ក្រុមបាល់ទះកម្ពុជា ដើម្បីចម្រាញ់យកកីឡាករ កីឡាការិនី ដែលមានសមត្ថភាព ធ្វើយ៉ាងណាឲ្យវិស័យកីឡាបាល់ទះរបស់យើងកាន់តែមានការរីកចម្រើនបន្ថែមទៀត»

ដោយឡែក សម្រាប់សហព័ន្ធកីឡាបាល់ទះកម្ពុជា នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អះអាងថា នឹងរៀបចំកែសម្រួលរចនាសម្ព័ន្ធឡើងវិញ ដោយត្រូវបែងចែកឲ្យច្បាស់អ្នកដែលត្រូវទទួលខុសត្រូវផ្នែកបាល់ទះនារី បាល់ទះបុរស បាល់ទះក្នុងសាល និងបាល់ទះលើឆ្នេរខ្សាច់ជាដើម ដើម្បីងាយស្រួលតាមដានពង្រឹងសមត្ថភាពឲ្យកាន់តែល្អ លើអ្វីដែលមាននៅពេលបច្ចុប្បន្ន។ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន បានមើលឃើញទៀតថា កីឡាករម្នាក់ខ្លាំង កីឡាការិនីម្នាក់ខ្លាំង ធ្វើឲ្យក្លឹបខ្លាំង សហព័ន្ធខ្លាំង ហើយនៅពេលសហព័ន្ធមួយខ្លាំងធ្វើឲ្យប្រទេសមួយខ្លាំង។ យ៉ាងណាមិញ នាយឧត្តមសេនីយ៍ នៅតែបង្ហាញពីការប្ដេជ្ញាចិត្តខ្ពស់ ធ្វើយ៉ាងណាឲ្យកីឡាបាល់ទះកម្ពុជាទាំងបុរស និងនារី កាន់តែរីកចម្រើនបន្ថែមទៀត។ ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ នេត សាវឿន ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់គ្រូបង្វឹក ក្រុមកីឡាករ កីឡាការិនីបាល់ទះទាំងអស់ ដែលបានចំណាយពេលផ្ទាល់ខ្លួន និងខិតខំអស់ពីកម្លាំងកាយចិត្ដក្នុងការចូលរួមប្រកួតរយៈពេលកន្លងមក បើទោះបីបាល់ទះនារី មិនទាន់ទទួលបានលទ្ធផលល្អក៏ដោយ ប៉ុន្ដែនេះជាបទពិសោធន៍មួយសម្រាប់កម្ពុជា ខណៈបាល់ទះបុរសក្នុងសាលទទួលបានមេដាយប្រាក់ ជាប្រវត្តិសាស្ដ្រសម្រាប់កម្ពុជា៕

ប្រភព៖ plus.freshnewsasia.com

អត្ថបទកំពុងចាប់អារម្មណ៍៖
AC Milan ឡើងទៅចាំវគ្គផ្ដាច់ព្រ័ត្រ Coppa Italia ក្រោយលុត Inter Milan មិនឲ្យតដៃ
featured image

(អ៊ីតាលី)៖ ក្លឹបយក្ស AC Milan បានឡើងទៅឈរចាំមុនគេនៅវគ្គផ្តាច់ព្រ័ត្រពានរង្វាន់លំដាប់ទី២ អ៉ីតាលី Coppa Italia ២០២៤/២៥ ក្រោយលុតបំបាក់ ៣ទល់នឹង០ ក្នុងជើងទី២ កាលពីយប់មិញទៅលើត្រកូល Inter Milan ដ្បិតជើងទី១ ស្មើគ្នា ១-១។ ពួកគេត្រូវរង់ចាំរវាងក្រុមឈ្នះ Bologna ឬក៏ Empoli ដែលត្រូវលេងជើងទី២ បញ្ចប់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅរាត្រីថ្ងៃព្រហស្បតិ៍នេះ ក្រោយពេលជើងទី១ Bologna ក៏បានបំបាក់ Empoli ៣-០ ផងដែរ។អត្ថបទកំពុងចាប់អារម្មណ៍៖ Man Utd កំពុងរៀបចំផែនការអភិវឌ្ឃន៍យុវជនឆ្នើមម្នាក់ ដូចជំនាន់ Paul Pogba សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស យ៉ាងណាមិញ ក្នុងជំនួប Derby ខ្សែប្រយុទ្ធ Luka Jovic រកបាន ២គ្រាប់ម្នាក់ឯង និងកើនបាន ៤គ្រាប់ក្នុងចំណោម ៥ប្រកួតចុងក្រោយជាមួយ AC Milan […]

ចុចអានបន្ត
អត្ថបទទាក់ទង
  • Sponsor by 88Bol
  • Premier League

    # Team MP W D L F A G P
    1 Liverpool 33 24 7 2 75 31 +44 79
    2 Arsenal 34 18 13 3 63 29 +34 67
    3 Manchester City 34 18 7 9 66 43 +23 61
    4 Nottingham Forest 33 18 6 9 53 39 +14 60
    5 Newcastle United 33 18 5 10 62 44 +18 59
    6 Chelsea 33 16 9 8 58 40 +18 57
    7 Aston Villa 34 16 9 9 54 49 +5 57
    8 AFC Bournemouth 33 13 10 10 52 40 +12 49
    9 Fulham 33 13 9 11 48 45 +3 48
    10 Brighton & Hov… 33 12 12 9 53 53 +0 48
    11 Brentford 33 13 7 13 56 50 +6 46
    12 Crystal Palace 34 11 12 11 43 47 -4 45
    13 Everton 33 8 14 11 34 40 -6 38
    14 Manchester United 33 10 8 15 38 46 -8 38
    15 Wolverhampton Wanderers 33 11 5 17 48 61 -13 38
    16 Tottenham Hotspur 33 11 4 18 61 51 +10 37
    17 West Ham United 33 9 9 15 37 55 -18 36
    18 Ipswich Town 33 4 9 20 33 71 -38 21
    19 Leicester City 33 4 6 23 27 73 -46 18
    20 Southampton 33 2 5 26 24 78 -54 11
  • Sponsor by 88Bol