បច្ចុប្បន្នភាពស៊ីហ្គេម៖ អ្នកគាំទ្រជាច្រើនបានស្នើសុំឲ្យសហព័ន្ធធ្វើការពិនិត្យអត្តចរិករបស់ខ្សែការពារដែលពាក់លេខ៤របស់ជម្រើសជាតិថៃ បន្ទាប់ពីរូបគេបានធ្វើកាយវិការមិនសមរម្យ ដោយបានបោះនូវតុក្តា និងមេដាយប្រាក់របស់ខ្លួនទៅឲ្យអ្នកគាំទ្រ ខណៈវាជារបស់ដែលប្រទេសជាម្ចាស់ផ្ទះ រៀបចំសម្រាប់ភ្ញៀវកិត្តិយល និងអត្តពលិកដែលចូលរួមប៉ុណ្ណោះ ។
ជាលើកទី៣សម្រាប់ក្នុងរយៈពេល ១១ ឆ្នាំចុងក្រោយនេះខណៈការប្រជែងដណ្តើមពាន Premier League នឹងត្រូវសម្រេចនៅថ្ងៃចុងក្រោយនៃការប្រកួតបិទរដូវកាល ខណៈក្រុមម្ចាស់ជើងឯក Manchester City កំពុងសម្លឹងរកការការពារពានរបស់ខ្លួននៅផ្ទះនាទឹកដី Eithad ទល់នឹងក្រុមញញួរធំ West Ham United សម្រាប់ការប្រកួតចុងក្រោយនៅថ្ងៃអាទិត្យស្អែកនេះវេលាម៉ោង ១០យប់។សម្រាប់ក្រុមលោក David Moyes អាចដើរតួជាក្តីសង្ឃឹមតែមួយគត់ដែលអាចជំនួសអោយក្រុម Arsenal របស់លោក Mikel Arteta ក្នុងការបង្អាក់ការលើកពានក្រុមលោក Pep Guardiola ដើម្បីសាងប្រវត្តិសាស្រ្តលើកពាន ក្របខណ្ឌ EPL ជាលើកទី៤បាននោះ។ ៦ប្រកួតចុងក្រោយនៅក្របខណ្ឌ Premier League របស់ Man.City គឺធ្វើបានល្អណាស់ ខណៈពួកគេមិនដែលចាញ់និងឈរនៅលេខរៀងទី១ ដោយមានគម្លាត ពីក្រុម Arsenal ២ពិន្ទុប៉ុណ្ណោះ ។សម្រាប់ West Ham វិញ៦ប្រកួតចុងក្រោយនៅក្របខណ្ឌ EPL គឺឈ្នះ២ចាញ់៣ស្មើ១បច្ចុប្បន្នឈរនៅលេខរៀងទី១៥។ ជួបគ្នាដើមរដូវកាល West Ham ១:៣ Man.City។អត្ថបទកំពុងចាប់អារម្មណ៍៖ Prediction: Arsenal […]