
បរទេស៖ អនាគតរបស់ខ្សែប្រយុទ្ធឆ្នើម Neymar Jr បានក្លាយជាប្រធានបទដ៏ក្តៅកកុក នៅទីក្រុងបារីស ជាមួយនឹងម្ចាស់ជើងឯក World Cup 2022 កីឡាករ Lionel Messi ។ យ៉ាងណាមិញមានការរំពឹងថា Neymar អាចនឹងបន្តអាជីពរបស់ខ្លួនឯក្របខណ្ឌលីគកំពូលប្រទេសអង់គ្លេស English Premier League ហើយបច្ចុប្បន្នរូបគេបានបង្ហើបឈ្មោះក្លឹបដែលរូបគេចង់ចូលរួមជាមួយនឹងនៅពេលរូបគេចាកចេញពីក្លឹប Paris Saint Germain ។ កីឡាករសញ្ជាតិប្រេស៊ីលរូបនេះនៅតែបើកចំហការផ្ទេរទៅ PremieR League ប៉ុន្តែប្រសិនបើមានក្លឹបមួយចំនួនដែលបានជ្រើសរើសបានធ្វើតាមការស្នើសុំរបស់គាត់។ Neymar បាននិយាយថា៖ «ខ្ញុំចូលចិត្តការលេងជាក្រុម។ ហើយអ្នកណាដឹង? ថ្ងៃណាមួយខ្ញុំចង់លេង [នៅ Premier League] ទីនោះ។ ខ្ញុំកោតសរសើរក្រុមដូចជា Manchester United, Chelsea, Arsenal, Liverpool — ទាំងនេះគឺជាក្រុមដែលតែងតែតស៊ូនៅទីនោះ»

គ្រូបង្វឹកក្រុមមេឃខៀវ Man. City លោក Pep Guardiola បានកំនត់គោលដៅលើកីឡាករ Rayan Ait-Nouri នៅក្នុងបញ្ជីផ្ទេរដ៍មានសក្តានុពលរបស់គាត់ ដើម្បីដោះស្រាយបញ្ហាវិបត្តិខ្សែការពារឆ្វេងសម្រាប់ក្រុមរបស់គាត់។ គួរកត់សម្គាល់ថាMan Cityក្រុមបញ្ចប់ចំណាត់ថ្នាក់លេខ៣នៅរដូវកាលនេះ បានដំណើរការលេងដោយគ្មានកីឡាករលេងតួនាទីខ្សែការពារឆ្វេងពោលគឺចាប់តាំងពីការចាកចេញរបស់កីឡាករមានរឿងអាស្រូវផ្លូវភេទគឺកីឡាករអន្តរជាតិបារាំង Benjamin Mendy តាំងពីកំលុងខែសីហា ឆ្នាំ ២០២១មកម្លេះ។អត្ថបទកំពុងចាប់អារម្មណ៍៖ Man.City ចង់បានកីឡាករលេងតួនាទីការពារស្លាបឆ្វេងពីក្លឹបគូប្រជែង EPL (មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស មានអីតកីឡាករមួយចំនួនដូចជាOleksandr Zinchenko, Joao Cancelo និងបច្ចុប្បន្នគឺ Josko Gvardiolធ្លាប់បានដាក់អោយលេងតួនាទីមួយនេះ ប៉ុន្តែមិនទទួលបានភាពប្រាកដប្រជានោះទេ ស្របបពេលកីឡាករវ័យក្មេងនិងជាយុវជនថ្នាល Nico O’Reilly បានដើរតួនាទីចុងក្រោយកាលពីរដូវកាលមុន រួមទាំងការបរាជ័យវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FA Cup ផងដែរនោះ។អ្នកចាត់ការសញ្ជាតិអេស្បាញលោក Pep Guardiola បច្ចុប្បន្នកំពុងពន្លឿនចង់ដោះស្រាយបញ្ហាមួយនេះនៅរដូវក្តៅខណៈ Ait-Nouri របស់ Wolves គឺជាកីឡាករដែលរូបលោក ចង់បាន។ មិនទាន់មានកិច្ចព្រមព្រៀងណាមួយកើតឡើងនៅឡើយទេសម្រាប់កីឡាករអន្តរជាតិអាល់ហ្សេរីមានដើមកំណើតកើតនៅប្រទេសបារាំងវ័យ ២៣ឆ្នាំរូបនេះទេ […]



