Close
Ads: 88BOL
Featured-Image
ម្ចាស់កាំមេរ៉ា បង្ហោះសារអរគុណដល់ប្រទេសកម្ពុជា និងស្នើសុំឲ្យឈប់វាយប្រហារដល់ពូកង់បីទៀត ដោយសារតែរឿងនេះ
ទំហំអក្សរ
តូច
ធំ

បច្ចុប្បន្នភាពស៊ីហ្គេម៖ ថ្មីៗមាននូវរឿងរ៉ាវដ៏ខកចិត្តមួយពីសំណាក់បងប្អូនប្រុសដែលជាអ្នករត់កង់បី ដោយដើមឡើយគឺ ក្រុមការងារថតមួយជនជាតិហ្វីលីពីនបានហៅកង់បីគាត់ជិះ រត់ពេលដល់ទីតាំង គាត់ក៏បានភ្លេចកាំមេរ៉ានៅលើកង់បីនោះ ខណៈពូកង់បីគឺមិនបានទាក់ទងទៅកាន់ម្ចាស់ដើម្បីប្រគល់កាំមេរ៉ាជូនគេវិញឡើយ ដោយគាត់បែរលួចយកកាំមេរ៉ានោះទៅលក់នៅហាងលក់កាំមេរ៉ាមួយទៅវិញ ក្នុងតម្លៃ ៤០០ ដុល្លា ។ យ៉ាងណាមិញក្រោយពីមានការជួយប្រកាសពីបណ្តាផ្សេងនានា ក៏បានលឺដល់ម្ចាស់ហៅ ដែលបានទទួលទិញកាំមេរ៉ានោះ ហើយគាត់ក៏បានសម្រេចប្រគល់ជូនម្ចាស់ដើមវិញដោយមិនយកកម្រៃពីគាត់សម្បីតែមួយរៀល ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

ក្រោយមានហេតុការណ៍ម្ចាស់កាំមេរ៉ាដែលមានគណនីហ្វេសប៊ុកឈ្មោះ Mia Montayre បានសរសេរនូវអារម្មណ៍របស់គាត់យ៉ាងច្រើន និងស្នើសុំឲ្យប្រជាជនកម្ពុជាឈប់វាយប្រហារលើគាត់បន្តទៀត ដោយសារតែគាត់មានបញ្ហារបួសជើងធ្ងន់ធ្ងរ និងជីវភាពខ្វះខាតខ្លាំង ដោយក្នុងអត្ថបទគឺនឹងសង្ខេបយកត្រឹមតែខ្លីប៉ុណ្ណោះ៖ «ខ្ញុំបានប្រាកដណាស់ថាខ្ញុំ នឹងមិនត្រលប់មកកម្ពុជាវិញទេ បន្ទាប់ពីជួបនឹងការឈឺចាប់នៃការបាត់របស់ថ្លៃបែបនេះ ប៉ុន្តែពេលនេះខ្ញុំមានអារម្មណ៍ថា ខ្ញុំត្រូវតែត្រលប់មកទីនេះវិញនៅថ្ងៃណាមួយ ដើម្បីជាការតបស្នង និងបង្ហាញពីការដឹងគុណរបស់ខ្ញុំចំពោះសេចក្តីសប្បុរសដែលមិនធ្លាប់មានពីមុនមករបស់ប្រជាជនខ្មែរចំពោះខ្ញុំ។ ជាថ្មីម្តងទៀត សូមអរគុណ!!! PS: ខ្ញុំដឹងថាអ្នកបើកម៉ូតូកង់បីបានធ្វើខុសចំពោះខ្ញុំ និងមុខមាត់របស់ប្រទេសកម្ពុជា ជាពិសេសចំពោះអ្នកទស្សនា ប៉ុន្តែឥឡូវនេះខ្ញុំយល់ថាគាត់អស់សង្ឃឹមដោយសារតែជើងរបស់គាត់ដែលមានការឆ្លងមេរោគធ្ងន់ធ្ងរ។ ខ្ញុំបានលឺថាមនុស្សនៅតែបន្តធ្វើបាបគាត់តាមអនឡាញ ដែលខ្ញុំសង្ឃឹមថា នឹងឈប់ ជាពិសេសចាប់តាំងពីគាត់បានសន្យាជាមួយប៉ូលីសរួចហើយ និងចំពោះខ្ញុំផ្ទាល់ថាគាត់នឹងមិនធ្វើកំហុសនេះម្តងទៀតទេ។ ខ្ញុំ​សូម​បួងសួង​ឱ្យ​ស្ថានភាព​សុខភាព​គាត់​បាន​ប្រសើរ​ឡើង ហើយ​សង្ឃឹម​ថា​ប្រជាពលរដ្ឋ​នឹង​អាណិត និង​ជួយ​គាត់។

អត្ថបទកំពុងចាប់អារម្មណ៍៖
ប្រសិនក្លឹបនៅត្រូវការ! ប្រធានក្រុម Bruno នឹងរួមទ្រនំជាមួយ MAN UTD បន្តទៀត
featured image

(អង់គ្លេស)៖ ប្រធានក្រុម Bruno Fernandes ក្លឹបបិសាចក្រហម Manchester United បានលើកឡើងថា រូបគេចង់លេងនៅទីនេះបន្តទៀត ប្រសិនបើក្លឹបនៅបន្តត្រូវការរូបលោក ដើម្បីប្រជែងពាន​ Premier League រដូវកាលក្រោយ ចំពេលដែលមានព័ត៌មានថា ខ្សែបម្រើសញ្ជាតិព័រទុយហ្គាល់ នឹងផ្លាស់ចេញពីក្លឹបម្ចាស់កីឡដ្ឋាន Old Trafford បន្ទាប់ពី Man United មិនទទួលបានលទ្ធផលផ្លែផ្លា នេះបើតាមសារព័ត៌មាន CNA ចេញផ្សាយក្នុងថ្ងៃនេះ។អត្ថបទកំពុងចាប់អារម្មណ៍៖ អបអរសាទរ វឌ្ឍនៈ ព្រីមៀមបៀរ បានជាប់នៅក្នុងបេក្ខភាពស្រាបៀរល្អផ្ដាច់គេទូទាំងពិភពលោកក្នុងចំណោមស្រាបៀរកំពូលទាំង៥ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស កីឡាករវ័យ ២៩ឆ្នាំ បានប្រាប់សារព័ត៌មាន Sky Sports ៖ «ប្រសិនបើពួកគេត្រូវការខ្ញុំ ខ្ញុំនឹងបន្តនៅ»។ រំលឹកដែរថា Fernandes បានចូលរួមជាមួយ United ដោយផ្លាស់មកពីក្លឹប Sporting Lisbon ក្នុងឆ្នាំ២០២០ និងសល់រយៈពេល ២ឆ្នាំទៀត លើកិច្ចសន្យារបស់លោក […]

ចុចអានបន្ត
អត្ថបទទាក់ទង
  • Sponsor by 88Bol
  • Premier League

    # Team MP W D L F A G P
    1 Manchester City 37 27 7 3 93 33 +60 88
    2 Arsenal 37 27 5 5 89 28 +61 86
    3 Liverpool 37 23 10 4 84 41 +43 79
    4 Aston Villa 37 20 8 9 76 56 +20 68
    5 Tottenham Hotspur 37 19 6 12 71 61 +10 63
    6 Chelsea 37 17 9 11 75 62 +13 60
    7 Newcastle United 37 17 6 14 81 60 +21 57
    8 Manchester United 37 17 6 14 55 58 -3 57
    9 West Ham United 37 14 10 13 59 71 -12 52
    10 Brighton & Hov… 37 12 12 13 55 60 -5 48
    11 AFC Bournemouth 37 13 9 15 53 65 -12 48
    12 Crystal Palace 37 12 10 15 52 58 -6 46
    13 Wolverhampton Wanderers 37 13 7 17 50 63 -13 46
    14 Fulham 37 12 8 17 51 59 -8 44
    15 Everton 37 13 9 15 39 49 -10 40
    16 Brentford 37 10 9 18 54 61 -7 39
    17 Nottingham Forest 37 8 9 20 47 66 -19 29
    18 Luton Town 37 6 8 23 50 81 -31 26
    19 Burnley 37 5 9 23 40 76 -36 24
    20 Sheffield United 37 3 7 27 35 101 -66 16
  • Sponsor by 88Bol