បច្ចុប្បន្នភាពស៊ីហ្គេន៖ ក្រុមបាល់ទាត់ជម្រើសជាតិនារី u22 កម្ពុជាមិនអាចឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្របានឡើងក្នុងការប្រកួតស៊ីហ្គេម ក្រោយបរាជ័យក្រោមថ្វីដៃក្រុមបាល់ទាត់ជម្រើសជាតិវៀតណាមដោយលទ្ធផល ៣-០ ។ អំឡុងការប្រកួតត្រូវបានគេប្រទះឃើញថាកីឡាការនីកម្ពុជាពីររូបបានធ្វើការសុំអភ័យទោសដល់កីឡាការនីវៀតណាមបន្ទាប់បានដួលឈឺចុកចាប់ជាខ្លាំង ។
អ្នកប្រដាល់កាណាដា Dave Leduc បានប្រកាសរូបគេនៅបើកហាងកាហ្វេមួយកន្លែងនៅក្នុងទីក្រុងភ្នំពេញឆាប់ៗនេះ។ Dave Leduc បានបង្ហោះនៅបណ្តាញសង្គមរបស់លោកថា៖ “ដាវនឹងធ្វើអាជីវកម្មនៅកម្ពុជា ព្រោះខ្ញុំគិតថាកម្ពុជាត្រៀមខ្លួនរួចជាស្រេចសម្រាប់កំណើនសេដ្ឋកិច្ចដ៏ធំ។ ការកម្សាន្តដ៏អស្ចារ្យ ការបង្ហាញក្បាច់គុនដ៏ធំសម្បើម ផ្សារទំនើបដ៏ស្រស់ស្អាត មានភោជនីយដ្ឋានឆ្ងាញ់ៗជាច្រើន មនុស្សម្នារួសរាយរាក់ទាក់ និងមានរដ្ឋាភិបាលកំពុងជួយជ្រោមជ្រែងកំណើនសេដ្ឋកិច្ច។ ខ្ញុំនឹងបើកហាង Dav Coffee និងបង្អែមរបស់ខ្ញុំ ព្រោះខ្ញុំចូលចិត្តរបស់ផ្អែម។ ការបើកហាងបង្អែមគឹជាក្តីស្រមៃរបស់ខ្ញុំ ហើយខ្ញុំនឹងបើកវាឆាប់ៗនេះនៅភ្នំពេញ។ ខ្ញុំសង្ឃឹមថានឹងជួបអ្នកទាំងអស់គ្នានៅពេលបើកសម្ភោធផ្លូវការ រហូតមកដល់ពេលនេះ ខ្ញុំបានវិនិយោគប្រហែល 300 លានរៀល លើការកែកុនជួសជុល។ វានឹងក្លាយជាកន្លែងដ៏អស្ចារ្យមួយ ហើយក៏នឹងក្លាយជាផ្ទះក្រុម DAV Army ផងដែរ។ ជួបគ្នាឆាប់ៗនេះអត្ថបទកំពុងចាប់អារម្មណ៍៖ មិនមែន២ឬ៣! អ្នកចាំទីដល់ទៅ ៤រូប ត្រូវបានកោះហៅចូលក្រុមជម្រើសជាតិអាល្លឺម៉ង់ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស