
កម្ពុជា៖ ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានផ្តល់ប្រាក់រង្វាន់ជូនកីឡាករ ស៊ិន សុវណ្ណមករា ចំនួន១មុឺនដុល្លា បន្ទាប់ពីរូបគេទាត់បញ្ចូលទីបានមួយគ្រាប់ ទល់នឹងក្រុម ឥណ្ឌូនេស៊ី ខណៈការប្រកួតបញ្ចប់ទៅដោយកម្ពុជាបរាជ័យដោយលទ្ធផល ២-១ ។ យ៉ាងណាមិញក្រោយទទួលប្រាក់ឧត្ថម្ភកីឡាករ ស៊ិន សុវណ្ណមករា គឺមិនភ្លេចមិត្តរួមក្រុមឡើយ ដោយប្រាក់ទាំងអស់នោះគឺនឹងត្រូវចែកគ្នាទាំងអស់នៅក្នុងក្រុមទាំងមូល នេះបើតាមការបញ្ជាក់លើទំព័រហ្វេសប៊ុករបស់គាត់ផ្ទាល់ ។
«ខ្ញុំបាទស៊ិន សុវណ្ណមករា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង ដែលបានធ្វើការឧបត្ថម្ភទឹកប្រាក់ចំនួន 10000$ (មួយម៉ឺនដុល្លា សហរដ្ថអាមេរិក) ជូនចំពោះខ្ញុំបាទ ស៊ិនសុវណ្ណមករា ហើយខ្ញុំបាទសុំយកទឹកប្រាក់ឧបត្ថម្ភ ចំនួន 10000$ (មួយម៉ឺនដុល្លា សហរដ្ថអាមេរិក)នេះ មកធ្វើជាទឹកប្រាក់ឧបត្ថម្ភជូនទៅដល់ក្រុមជំរើសជាតិកម្ពុជាទាំងមូល ជាចុងក្រោយខ្ញុំបាទស៊ិន សុវណ្ណមករា សូមលំអោនកាយគោរពជូនពរ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង អោយជួបប្រទះតែពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡេីយ»

គ្រូបង្វឹកក្រុមមេឃខៀវ Man. City លោក Pep Guardiola បានកំនត់គោលដៅលើកីឡាករ Rayan Ait-Nouri នៅក្នុងបញ្ជីផ្ទេរដ៍មានសក្តានុពលរបស់គាត់ ដើម្បីដោះស្រាយបញ្ហាវិបត្តិខ្សែការពារឆ្វេងសម្រាប់ក្រុមរបស់គាត់។ គួរកត់សម្គាល់ថាMan Cityក្រុមបញ្ចប់ចំណាត់ថ្នាក់លេខ៣នៅរដូវកាលនេះ បានដំណើរការលេងដោយគ្មានកីឡាករលេងតួនាទីខ្សែការពារឆ្វេងពោលគឺចាប់តាំងពីការចាកចេញរបស់កីឡាករមានរឿងអាស្រូវផ្លូវភេទគឺកីឡាករអន្តរជាតិបារាំង Benjamin Mendy តាំងពីកំលុងខែសីហា ឆ្នាំ ២០២១មកម្លេះ។អត្ថបទកំពុងចាប់អារម្មណ៍៖ Man.City ចង់បានកីឡាករលេងតួនាទីការពារស្លាបឆ្វេងពីក្លឹបគូប្រជែង EPL (មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស មានអីតកីឡាករមួយចំនួនដូចជាOleksandr Zinchenko, Joao Cancelo និងបច្ចុប្បន្នគឺ Josko Gvardiolធ្លាប់បានដាក់អោយលេងតួនាទីមួយនេះ ប៉ុន្តែមិនទទួលបានភាពប្រាកដប្រជានោះទេ ស្របបពេលកីឡាករវ័យក្មេងនិងជាយុវជនថ្នាល Nico O’Reilly បានដើរតួនាទីចុងក្រោយកាលពីរដូវកាលមុន រួមទាំងការបរាជ័យវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FA Cup ផងដែរនោះ។អ្នកចាត់ការសញ្ជាតិអេស្បាញលោក Pep Guardiola បច្ចុប្បន្នកំពុងពន្លឿនចង់ដោះស្រាយបញ្ហាមួយនេះនៅរដូវក្តៅខណៈ Ait-Nouri របស់ Wolves គឺជាកីឡាករដែលរូបលោក ចង់បាន។ មិនទាន់មានកិច្ចព្រមព្រៀងណាមួយកើតឡើងនៅឡើយទេសម្រាប់កីឡាករអន្តរជាតិអាល់ហ្សេរីមានដើមកំណើតកើតនៅប្រទេសបារាំងវ័យ ២៣ឆ្នាំរូបនេះទេ […]
