Close
Close
Ads: 88BOL
គួរឲ្យសរសើរ! ក្រោយទទួលប្រាក់ឧបត្ថម្ភ ស៊ិន សុវណ្ណមករា បានធ្វើរឿងមួយនេះ
ទំហំអក្សរ
តូច
ធំ

កម្ពុជា៖ ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានផ្តល់ប្រាក់រង្វាន់ជូនកីឡាករ ស៊ិន សុវណ្ណមករា ចំនួន១មុឺនដុល្លា បន្ទាប់ពីរូបគេទាត់បញ្ចូលទីបានមួយគ្រាប់ ទល់នឹងក្រុម ឥណ្ឌូនេស៊ី ខណៈការប្រកួតបញ្ចប់ទៅដោយកម្ពុជាបរាជ័យដោយលទ្ធផល ២-១ ។ យ៉ាងណាមិញក្រោយទទួលប្រាក់ឧត្ថម្ភកីឡាករ ស៊ិន សុវណ្ណមករា គឺមិនភ្លេចមិត្តរួមក្រុមឡើយ ដោយប្រាក់ទាំងអស់នោះគឺនឹងត្រូវចែកគ្នាទាំងអស់នៅក្នុងក្រុមទាំងមូល នេះបើតាមការបញ្ជាក់លើទំព័រហ្វេសប៊ុករបស់គាត់ផ្ទាល់ ។

អត្ថបទកំពុងចាប់អារម្មណ៍៖ Man Utd ធ្វើការសម្រេចចិត្តលើករណីរបស់ Mason Greenwood
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

«ខ្ញុំបាទស៊ិន សុវណ្ណមករា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង ដែលបានធ្វើការឧបត្ថម្ភទឹកប្រាក់ចំនួន 10000$ (មួយម៉ឺនដុល្លា សហរដ្ថអាមេរិក) ជូនចំពោះខ្ញុំបាទ ស៊ិនសុវណ្ណមករា ហើយខ្ញុំបាទសុំយកទឹកប្រាក់ឧបត្ថម្ភ ចំនួន 10000$ (មួយម៉ឺនដុល្លា សហរដ្ថអាមេរិក)នេះ មកធ្វើជាទឹកប្រាក់ឧបត្ថម្ភជូនទៅដល់ក្រុមជំរើសជាតិកម្ពុជាទាំងមូល ជាចុងក្រោយខ្ញុំបាទស៊ិន សុវណ្ណមករា សូមលំអោនកាយគោរពជូនពរ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង អោយជួបប្រទះតែពុទ្ធពរទាំងបួនប្រការ​ គឺ​ អាយុ​ វណ្ណៈ​ សុខៈ​ ពលៈ​ កុំបីឃ្លៀងឃ្លាតឡេីយ»​

អត្ថបទកំពុងចាប់អារម្មណ៍៖
Man Utd ចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើកីឡាករវ័យក្មេងម្នាក់ ដែលប្រកបអាជីពនៅលីគ MLS
featured image

បរទេស៖ បើយោងតាមរបាយការណ៍ថ្មីមួយ ក្រុមបិសាចក្រហម Manchester United កំពុងចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើកីឡាករ Brian Gutierrez ដែលលេងឲ្យក្រុម Chicago Fire FC នៅលីគ (Major League Soccer) MLS នៅរដូវក្តៅនេះ។ កីឡាករ​វ័យ ១៩ ឆ្នាំរូបនេះ ​បាន​បង្ហាញ​ខ្លួន ១៥ លើក​នៅ​រដូវ​កាល​នេះ ដោយ​មាន Assists ៤ ដង​។ ហើយ Gutierrez បានលេងតំណាងឱ្យសហរដ្ឋអាមេរិកនៅថ្នាលយុវជន ទោះបីជាថ្មីៗនេះត្រូវបានបដិសេធនូវឱកាសដើម្បីតំណាងឱ្យប្រទេសរបស់ខ្លួនក្នុងការប្រកួត U20 World Cup ក៏ដោយ។ បច្ចុប្បន្នក្រុម Chicago Fire គឺជាក្រុមបាតតារាងទីពីរនៃ MLS Eastern Conference ដោយគ្រាន់តែឈ្នះ ៣ ដងប៉ុណ្ណោះក្នុង ១៦ ប្រកួតមកទល់ពេលនេះ ប៉ុន្តែ Gutierrez នៅតែបង្ហាញពីសមត្ថភាពដ៏ល្អរបស់ខ្លួន៕អត្ថបទកំពុងចាប់អារម្មណ៍៖ ក្លឹបចំនួន ៥ កំពុងចាប់អារម្មណ៍ចង់បានកីឡាករ Man […]

ចុចអានបន្ត
អត្ថបទទាក់ទង
  • Sponsor By 88BoL