

ក្រុម Fiorentina របស់អ៊ីតាលីនិងត្រូវទទួលក្រុមភ្ញៀវ Basel របស់ស្វីស សម្រាប់ការប្រកួតពានរង្វាន់ Europa Conference League វគ្គពាក់ កណ្តាលផ្តាច់ព្រ័ត្រ ជើងទី១ ខណៈក្រុមដែលឈ្នះកៅអីនៅវគ្គផ្តាច់ព្រ័ត្រនិងត្រូវជួបប្រកួតជាមួយ West Ham រឺ AZ Alkmaar នៅវគ្គផ្តាច់ព្រ័ត្រ។
សម្រាប់Fiorentina ១២ប្រកួតនៅ Conference League ចាញ់តែ២ដងគត់និង ឈ្នះ៩ដងជាប់គ្នាក្នុងចំណោម១២ប្រកួត។ ទោះយ៉ាងណា សម្រាប់ Basel គឺឈ្នះ៣ដង និងស្មើ៣ព្រមទាំងចាញ់៣ដង ពីការប្រកួត៩លើកចុងក្រោយគ្រប់ក្របខណ្ឌប្រកួត។
១.៦ប្រកួតចុងក្រោយនៅEuropa Conference គឺ Fiorentinaឈ្នះ៥ស្មើ១ ខណៈ Basel ឈ្នះ៣ស្មើ២និងចាញ់១។
២.ជម្រើស១១នាក់ដំបូងសម្រាប់ Fiorentina ត្រៀមនិងចូលលេង
Terracciano; Dodo, Milenkovic, Igor, Terzic; Amrabat, Duncan; Gonzalez, Bonaventura, Sottil; Jovic
៣.ជម្រើស១១នាក់ដំបូងសម្រាប់ Basel ត្រៀមនិងចូលលេង
Hitz; Lang, Kasim, Lopez; Ndoye, Xhaka, Burger, Millar; Males, Amdouni; Zeqiri
៤.លទ្ធផលទស្សន័ទាយសម្រាប់គូនេះគឺ Fiorentina ២:១ Basel
ប្រភព:sportsmole


ក្រុមហង្សក្រហម Liverpool បានច្រានចោលសំណើពីសំណាក់ក្លឹបជើងឯក La Liga គឺអ្នកមានបុណ្យ Barcelona ក្នុងការផ្ទេរយកខ្សែប្រយុទ្ធ Luis Diazមកកាន់ទឹកដីអេស្បាញ។យោ BBC Sport បានចុះផ្សាយថាកីឡាករអន្តរជាតិកូឡុំប៊ី Diaz ជាសមាជិកសំខាន់ក្នុងការជួយជ្រោមជ្រែងអោយ Liverpool ឈ្នះពាន Premier League កាលពីរដូវកាលមុន ត្រូវបានក្រុមលោក Arne Slot បញ្ជាក់ថាមិនមែនសម្រាប់លក់ទេ ស្របពេលកីឡាករវ័យ ២៨ ឆ្នាំបានចូលរួមជាមួយ Liverpool ពីក្លឹប Porto ក្នុងខែមករា ឆ្នាំ ២០២២ និងមានកិច្ចសន្យាជាមួយក្លឹបរហូតដល់ឆ្នាំ ២០២៧ ។អត្ថបទកំពុងចាប់អារម្មណ៍៖ Liverpool ប្រកាសក្តែងៗថាកីឡាកររូបនេះមិនមែនសម្រាប់លក់ទេ(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Diaz ស៊ុតបញ្ចូលទីបាន 13 គ្រាប់ និងAssist ៧ ដងនៅក្នុងលីក ខណៈ Liverpool ឈ្នះជើងឯកដោយ 10 […]



