
បច្ចុប្បន្នភាពស៊ីហ្គេម៖ ថ្មីៗនេះមានហេតុការណ៍ដ៏គួរឲ្យចាប់អារម្មណ៍ បន្ទាប់ពីមានជនជាតិហ្វីលីពីនមួយក្រុម ដែលជាក្រុមអ្នកថតរូបព្រឹត្តិការណ៍ស៊ីហ្គេម ដែលកំពុងប្រព្រឹត្តិធ្វើឡើងក្នុងព្រះរាជាណាចក្រកម្ពុជា ដោយបានអះអាងថា បានភ្លេចកាំមេរ៉ារបស់ខ្លួននៅលើកង់បី ហើយពុំត្រូវបានម្ចាស់កង់បីទាក់ទងផ្តល់ជូនវិញឡើយ ។ ក្រោយមកទទួលដំណឹងថា ម្ចាស់កង់បីបានយកកាំមេរ៉ានោះលក់ទៅហាងមួយកន្លែងក្នុងតម្លៃ (៤០០ដុល្លារ) ដោយបច្ចុប្បន្នត្រូវបានម្ចាស់ហាងដែលឈ្មោះ “Sabbay Nash Camera Shop” ប្រកាសផ្តល់ជូនទៅកាន់ម្ចាស់ដើមវិញដោយពុំយកលុយសូម្បីតែ១ដុល្លារ ។ យ៉ាងណាមិញម្ចាស់កង់បីគឺត្រូវបានសមត្ថកិច្ចឃាត់សួរនាំ និងចាត់ការតាមនិតិវិធី ។

អតីតខ្សែបម្រើប្រយុទ្ធរបស់ក្លឹប Barcelona លោក Rivaldo បានព្យាការណ៍ថាលើកីឡាករ Marcus Rashford នឹងមានអនាគតល្អជាមួយក្លឹបថ្មីនៅពេលនេះ ។គួររំលឹកថាRashford កីឡាករអន្តរជាតិអង់គ្លេសបានចូលរួមជាមួយ Barcelona ក្នុងលក្ខខណ្ឌខ្ចីជើងរយៈពេលមួយរដូវកាលពីក្រុមបិសាចក្រហម Manchester United ។ការពិតអតីតយុវជនថ្នាល Man.Utd បានកាត់បន្ថយប្រាក់ខែរបស់ខ្លួនប្រមាណ ១៥ ភាគរយដើម្បីដំណើរការផ្ទេរមកលីកកំពូល LaLiga នេះ ។អត្ថបទកំពុងចាប់អារម្មណ៍៖ វីរបុរសប្រេស៊ីលថា Rashford នឹងមានអនាគតជាមួយ Barcelona(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សម្រាប់វីរបុរសប្រេស៊ីលដែលបានជួយអោយពួកគេលើកពាន World Cup 2002 Rivaldo បានពណ៌នាថាកីឡាករវ័យ 27 ឆ្នាំគឺជាកីឡាករដ៏អស្ចារ្យម្នាក់ៈ Rivaldo បានបញ្ជាក់ដូច្នេះថាៈRashford គឺជាកីឡាករដ៏អស្ចារ្យម្នាក់ ខ្ញុំជឿថាគាត់នឹងមានឱកាសបង្ហាញនូវកម្រិតលេងដែលគាត់មាន នៅពេលដែលគាត់យល់ពីតួនាទី និងអ្វីដែលគ្រូបង្វឹកចង់បានពីគាត់។ ប្រភព:Dailypost វីដេអូ: