បច្ចុប្បន្នភាពស៊ីហ្គេមៈ ចូលរួមអបអរសាទរដល់ក្រុមជម្រើសជាតិបាល់ទះកម្ពុជាដែលបានឈ្នះមេដាយប្រាក់ ក្រោយបរាជ័យក្រោមជើងខ្លាំងទ្វីបអាស៊ី ឥណ្ឌូនេស៊ី នៅវគ្គផ្តាច់ព្រ័ត្រ Sea Game 2023 ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក នៃព្រះរាជាណាចក្រកម្ពុជា ។ ក្រោយចប់ការប្រកួត ប្រធានក្រុមជម្រើសជាតិកីឡាករ សួន ចាន់ណារ៉ូ បាននិយាយថ៖ «កាលពីឆ្នាំ២០១៧ ខ្ញុំបានទៅលេងសុីហ្គេមលើកដំបូង ពេលនោះ ប្រទេសផ្សេងមើលស្រាលកម្ពុជាណាស់ គេចង់ចាប់ឆ្នោតប៉ះកម្ពុជា ព្រោះកម្ពុជាងាយស្រួលក្នុងការយកឈ្នះ។ ចាប់ពីពេលនោះមក ខ្ញុំប្តេជ្ញាចិត្តថា ថ្ងៃណាមួយ ខ្ញុំនឹងខិតខំជួយឲ្យបាល់ទះកម្ពុជា ក្លាយជាក្រុមខ្លាំងមួយនៅក្នុងតំបន់អាស៊ាន»។
គួរបញ្ជាក់ផងដែរថា ការប្រកួតយប់មិញនេះវាជាការប្រកួតចុងក្រោយសម្រាប់ សួន ចាន់ណារ៉ូ ដោយគាត់បានប្រកាសចូលនិវត្តន៍ជាផ្លូវការណ៍ ដើម្បីផ្តល់ឪកាសដល់ក្មេងៗ ជំនាន់ក្រោយបន្តទៀត ។
អតីតខ្សែបម្រើក្រុមកាំភ្លើងធំ Arsenal លោក Emmanuel Petit បានលើកឈ្មោះកីឡាករខ្ចីជើងពីក្រុមតោខៀវ Chelsea គឺកីឡាករខ្សែបម្រើប្រយុទ្ធស្លាបRaheem Sterling ថាជាបញ្ហាដែលក្លឹបកំពុងប្រឈមធំបំផុតក្នុងរដូវកាលនេះ។ ការលើកឡើងរបស់អតីតកីឡាករអន្តរជាតិបារាំងបានលើកឡើងបែបនេះពោលគឺក្រោយពីSterling បច្ចុប្បន្នលេងខ្ចីជើងនៅ Arsenal មិនទាន់មានឱកាសបង្ហាញខ្លួនសម្រាប់ជម្រើស១១នាក់ដំបូងអោយក្រុមលោក Mikel Arteta នៅឡើយនោះទេ។អត្ថបទកំពុងចាប់អារម្មណ៍៖ ហ្វេន Real ទទូចឲ្យក្លឹបដាក់ Mbappe លេងទម្រង់នេះវិញ ក្រោយផ្ទុះវីដេអូនៅពេលហ្វឹកហាត់ (មានវីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Petit វីរបុរសដែលធ្លាប់ជួយអោយក្រុមមាន់គកបារាំងលើកពាន World Cup ឆ្នាំ១៩៩៨ និងធ្លាប់ប្រកបអាជីពជាមួយ Chelsea និង Arsenal នៅក្របខណ្ឌ Premier League បានលើកឡើងយ៉ាងដូច្នេះថាៈ ទម្រង់លេងរបស់កីឡាករអន្តរជាតិអង់គ្លេសបានធ្លាក់ចុះយ៉ាងខ្លាំងចាប់តាំងពីគាត់បានចាកចេញពី Man .Cityមកម្លេះ។នោះហើយគឺជាមូលហេតុដែលគេអោយគាត់ចាកចេញ។ ការយល់ឃើញរបស់ខ្ញុំនោះគឺគាត់មានលុយច្រើនក្នុងអាជីពទៅហើយ ដូច្នេះគាត់លែងចង់លេងបាល់ទាត់ទៀតហើយ។ គាត់ភ្ញាក់ពីដំណេករាល់ព្រឹកដោយគ្មានគោលដៅដើម្បីធ្វើនោះទេ។ ក្រុមកាំភ្លើងធំ Arsenal រដូវកាលនេះហាក់កាន់តែឃ្លាតឆ្ងាយពីការប្រជែងពានខុសពីពីររដូវកាលចុងក្រោយ ស្របពេលបច្ចុប្បន្នពួកគេឈរនៅលេខរៀង ទី៤ និង […]