ថ្ងៃនេះ កម្ពុជា ប៉ះ ឥណ្ឌូនេសុី វិញ្ញាសាបាល់ទះក្នុងសាល វគ្គផ្តាច់ព្រ័ត្រ!

Published 3 years ago
1K Views
ទំហំអក្សរ
តូច
ធំ

ក្រុមជម្រើសជាតិកម្ពុជា នឹងធ្វើការប្រកួតជាមួយ ក្រុមជម្រើសជាតិឥណ្ឌូនេស៊ី វិញ្ញសា បាល់ទះបុរស វគ្គផ្តាច់ព្រ័ត្រ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ២០២៣។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

ការប្រកួតបាល់ទះ រវាង កម្ពុជា នឹង ឥណ្ឌូនេស៊ី វគ្គផ្តាច់ព្រ័ត្រ ដណ្តើមមេដាយមាស នឹងធ្វើឡើងនៅសាលពហុកីឡដ្ឋានជាតិអូឡាំពិក នៅថ្ងៃទី ៨ ខែឧសភា ឆ្នាំ២០២៣នេះ វេលាម៉ោង ៧ កន្លះយប់។

កម្ពុជា បានយកឈ្នះថៃ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្នុងលទ្ធផល ៣សិត ទល់២សិត។ ចំណែក ឥណ្ឌូនេស៊ី បានយកឈ្នះទៅលើ វៀតណាម ក្នុងលទ្ធផល ៣សិត ទល់០។ នៅក្នុងរាត្រីនេះ សង្ឃឹមថាក្រុមជម្រើសជាតិបាល់ទះកម្ពុជា នឹងធ្វើបានលទ្ធផលល្អ ហើយយកមេដាយមាសជូនជាតិ៕

Related Articles