បច្ចុប្បន្នភាពស៊ីហ្គេមៈ ចូលរួមអបអរសាទរដល់ក្រុមជម្រើសជាតិបាល់ទះកម្ពុជាដែលបានឈ្នះមេដាយប្រាក់ ក្រោយបរាជ័យក្រោមជើងខ្លាំងទ្វីបអាស៊ី ឥណ្ឌូនេស៊ី នៅវគ្គផ្តាច់ព្រ័ត្រ Sea Game 2023 ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក នៃព្រះរាជាណាចក្រកម្ពុជា ។ ក្រោយចប់ការប្រកួត ប្រធានក្រុមជម្រើសជាតិកីឡាករ សួន ចាន់ណារ៉ូ បាននិយាយថ៖ «កាលពីឆ្នាំ២០១៧ ខ្ញុំបានទៅលេងសុីហ្គេមលើកដំបូង ពេលនោះ ប្រទេសផ្សេងមើលស្រាលកម្ពុជាណាស់ គេចង់ចាប់ឆ្នោតប៉ះកម្ពុជា ព្រោះកម្ពុជាងាយស្រួលក្នុងការយកឈ្នះ។ ចាប់ពីពេលនោះមក ខ្ញុំប្តេជ្ញាចិត្តថា ថ្ងៃណាមួយ ខ្ញុំនឹងខិតខំជួយឲ្យបាល់ទះកម្ពុជា ក្លាយជាក្រុមខ្លាំងមួយនៅក្នុងតំបន់អាស៊ាន»។
គួរបញ្ជាក់ផងដែរថា ការប្រកួតយប់មិញនេះវាជាការប្រកួតចុងក្រោយសម្រាប់ សួន ចាន់ណារ៉ូ ដោយគាត់បានប្រកាសចូលនិវត្តន៍ជាផ្លូវការណ៍ ដើម្បីផ្តល់ឪកាសដល់ក្មេងៗ ជំនាន់ក្រោយបន្តទៀត ។

បរទេស៖ បើយោងតាមរបាយការណ៍ថ្មីមួយ ក្រុមបិសាចក្រហម Manchester United កំពុងចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើកីឡាករ Brian Gutierrez ដែលលេងឲ្យក្រុម Chicago Fire FC នៅលីគ (Major League Soccer) MLS នៅរដូវក្តៅនេះ។ កីឡាករវ័យ ១៩ ឆ្នាំរូបនេះ បានបង្ហាញខ្លួន ១៥ លើកនៅរដូវកាលនេះ ដោយមាន Assists ៤ ដង។ ហើយ Gutierrez បានលេងតំណាងឱ្យសហរដ្ឋអាមេរិកនៅថ្នាលយុវជន ទោះបីជាថ្មីៗនេះត្រូវបានបដិសេធនូវឱកាសដើម្បីតំណាងឱ្យប្រទេសរបស់ខ្លួនក្នុងការប្រកួត U20 World Cup ក៏ដោយ។ បច្ចុប្បន្នក្រុម Chicago Fire គឺជាក្រុមបាតតារាងទីពីរនៃ MLS Eastern Conference ដោយគ្រាន់តែឈ្នះ ៣ ដងប៉ុណ្ណោះក្នុង ១៦ ប្រកួតមកទល់ពេលនេះ ប៉ុន្តែ Gutierrez នៅតែបង្ហាញពីសមត្ថភាពដ៏ល្អរបស់ខ្លួន៕អត្ថបទកំពុងចាប់អារម្មណ៍៖ គួរឲ្យគោរព! លោក ស៊ន អេលីត […]

