Close
Featured-Image
Brighton សម្លឹងចង់ជម្រះបញ្ជីចាស់ពេលទទួលភ្ញៀវ Man.Utd
ទំហំអក្សរ
តូច
ធំ

ក្រុមម្ចាស់ផ្ទះរហស្សនាមសត្វរំពេ Brighton និងត្រូវបើកទ្វារកីឡាដ្ឋានរបស់ខ្លួនទទួលក្រុមបិសាចក្រហម Man.Utdនៅវេលា ម៉ោង ២ រំលងអធ្រាតឈានចូលថ្ងៃសុក្រទី ៥ ឧសភា ២០២៣ស្អែកនេះ។Brighton មានបំណងចង់ជម្រះបញ្ជីចាស់ជា មួយក្រុមភ្ញៀវ Man.Utd ក្រោយពីពួកគេបានទម្លាក់ក្រុមលោក De Zerbi ចេញពីក្របខណ្ឌ FA Cup វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ​ដោយ​បាល់ប៉េណាល់ទីរួចមក។

Brighton នៅឆ្នាំ២០២៣នេះរកបានជ័យជំនះ៧ដងពីការប្រកួតសរុប៧ដងក្នុងផ្ទះនិងធ្វើបាន Cleansheet ៥ដងក្នុង ចំណោមជ័យជំនះទាំង៥នោះផងដែរ។ សម្រាប់Man.Utdរកបានជ័យជំនះតែ២លើកប៉ុណ្ណោះសម្រាប់ការ​ប្រកួតក្រៅទឹកដី នៅឆ្នាំ២០២៣នេះ និង ការប្រកួតក្នុងផ្ទះ Brighton ចុងក្រោយត្រូវពួកគេលត់ ៤ទល់និង០ មុនពេលដែល បរាជ័យនៅដើម រដូវកាលនេះដោយចាញ់នៅទឹកដីខ្លួនឯងក្នុងលទ្ធផល២ ទល់និង​១ បន្តទៀត។

១.៦ប្រកួតចុងក្រោយនៅ EPLគឺ Brighton ឈ្នះ៣ចាញ់២និងស្មើ១ ខណៈ Man.Utd ឈ្នះ៤ស្មើ១និងចាញ់១
២.ជម្រើស១១នាក់ដំបូងរបស់Brighton អាចនិងចូលលេង
Steele; Gross, Colwill, Dunk, Estupinan; Caicedo, Mac Allister; March, Enciso, Mitoma; Welbeck
(ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-២-៣-១)
៣.ជម្រើស១១នាក់ដំបូងរបស់Man.Utdអាចនិងចូលលេង
De Gea; Wan-Bissaka, Lindelof, Shaw, Malacia; Casemiro; Fernandes, Sabitzer, Eriksen, Antony; Rashford
(ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-២-៣-១)
៤.លទ្ធផលទស្សន៍ទាយសម្រាប់គូទាំងពីរនេះគឺ Brighton ២:១ Man.Utd
ប្រភព:Sportsmole

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

អត្ថបទកំពុងចាប់អារម្មណ៍៖
ក្លឹបយក្សអង់គ្លេស ២ ចាប់អារម្មណ៍អ្នកចាំទី PSG (មាន២វីដេអូ)
featured image

PSG នៅមិនទាន់ឈានដល់កិច្ចព្រមព្រៀងថ្មីជាមួយអ្នកចាំទីដៃទី១ Gianluigi Donnarumma ដើម្បីបន្តអោយអ្នកចាំទីអន្តរជាតិអ៊ីតាលីចុះហត្ថលេខាលើកិច្ចសន្យាថ្មីនៅទឹកដី Parc des Princes ស្របពេលកិច្ចសន្យារបស់កីឡាករវ័យ ២៦ ឆ្នាំនឹងត្រូវផុតកំណត់នៅចុងបញ្ចប់នៃរដូវកាលនៃរដូវកាលថ្មីខាងមុខនេះហើយ។អត្ថបទកំពុងចាប់អារម្មណ៍៖ ក្លឹបយក្សអង់គ្លេស ២ ចាប់អារម្មណ៍អ្នកចាំទី PSG (មាន២វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស មើលឃើញឱកាសដូច្នេះហើយទើបបាននាំឱ្យក្លឹបជាច្រើនចាប់អារម្មណ៍ក្នុងការចុះហត្ថលេខានាំយកអ្នកចាំទីកំពស់១ម៉ែត្រ៩៥សង់ទីម៉ែត្ររូបនេះមករួមក្រុម។ ប្រភពពីគេហទំព័រ L’Équipe បានចុះផ្សាយ​ថា Manchester United និង Manchester City  ចាប់អារម្មណ៍ចង់ចុះហត្ថលេខា អតីតអ្នកចាំទីរបស់ AC Milan បើទោះបីជាមិនទាន់បន្តកុងត្រាថ្មីខណៈសាម៉ីខ្លួនបានបញ្ជាក់យ៉ាងច្បាស់ថាគាត់ចង់បន្តលេងនៅក្លឹបរដ្ឋធានីរបស់ប្រទេសបារាំង ប៉ុន្តែប្រសិនគ្មានកុងត្រាថ្មីផ្តល់ជូននោះទេ គឺរូបគេដែលជាសមាជិកជ័យលាភី UEFA Champions League គ្រោងនឹងចាកចេញដោយគ្មានតម្លៃខ្លួន។ គួរកត់សម្គាល់ថាPSG បានបង្ហាញអារម្មណ៍រារែកនិងបន្តកុងត្រាថ្មីសម្រាប់ Donnarumma ខណៈម្ចាស់ជើងឯក Ligue ១ បានឈានដល់កិច្ចព្រមព្រៀងលើលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយអ្នកចាំទី Lille ញឺLucas Chevalier វ័យ ២៣ឆ្នាំស្របពេលកីឡាករសញ្ជាតិបារាំងអាចនិងទទួលបានកុងត្រារយៈពេល ៥ […]

ចុចអានបន្ត
អត្ថបទទាក់ទង