
ក្នុងជំនួបដំបូងនៅទីលានប្រកួត Dinosaur Park Hall ជ្រោយចង្វា ក្រុមជម្រើសជាតិហុកគីនារីថៃបានយកឈ្នះហ្វីលីពីន ៨-០ ស្របពេលក្រុមបុរសថៃឈ្នះហ្វីលីពីន ១៣-០ ។ វិញ្ញាសានារីក្នុងសាល មានប្រកួតចំនួន៣គូ ដោយជំនូបដំបូងរវាង ថៃជាមួយហ្វីលីពីននេះ និងជំនួបបន្ត រវាងម៉ាឡេស៊ីទល់សិង្ហបុរីដែលកំពុងប្រកួត ។ ដោយឡែក នៅម៉ោង៤និង៤៥នាទី ក្រុមម្ចាស់ផ្ទះនារីកម្ពុជា នឹងត្រូវស្វាគមន៍ឥណ្ឌូណេស៊ីនៅទីលានដដែល ។ សម្រាប់ក្រុមបុរសវិញ បន្ទាប់ពីជំនួបរវាងថៃ និងហ្វីលីពីន ការប្រកួតរវាងសិង្ហបុរីនិងឥណ្ឌូណេស៊ីបានដំណើរការការប្រកួតផងដែរ។ ក្រុមកីឡាហុកគីបុរសម្ចាស់ផ្ទះកម្ពុជា និងត្រូវតទល់ម៉ាឡេស៊ីនៅវេលាម៉ោង ៦ល្ងាច ថ្ងៃទី១ ខែឧសភានេះ នៅទីលាន Dinasaur Park Hall ដូចគ្នា ។ ប្រភេទកីឡាហុកគី ដែលត្រូវបានដាក់បញ្ចូលក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ នៅកម្ពុជា មានវិញ្ញាសាចំនួន៤ ក្នុងនោះវិញ្ញាសានារីក្រៅសាល (Field Hockey) និងវិញ្ញាសានារីក្នុងសាល (Indoor Hockey) ។ ឯផ្នែកបុរស ក៏ប្រកួតក្នុងពីរវិញ្ញាសានេះដូចគ្នា ៕

ស្តេចប្រដាល់សញ្ជាតិហ្វីលីពិនប្រចាំតំបន់អាស៊ីអ្នកណាមិនស្គាល់គឺ លោក Manny Pacquiao បានប្រកាសខ្លួនថា លោកបានត្រៀមខ្លួនរួចជាស្រេច ដើម្បីវិលត្រលប់មកកាន់សង្វៀនប្រកួតវិញ។ ការវិលត្រឡប់មកលើកនេះ ជាឱកាសមួយសម្រាប់បង្កើតប្រវត្តិសាស្ត្រថ្មីម្តងទៀត។អត្ថបទកំពុងចាប់អារម្មណ៍៖ ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ឧត្ថម្ភផ្តាច់មុខ ការផ្សាយបន្តផ្ទាល់ លើកញ្ចក់ទូរទស្សន៍ ហង្សមាសHDTV និងរស្មីហង្សមាស HDTV ពីមហាព្រឹត្តិការណ៍ ប្រដាល់សកល កម្រិតពិភពលោក Manny Pacquiao ប្រកួតជាមួយ Mario Barrios! សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ក្នុងការវិលត្រឡប់មកកាន់សង្វៀនប្រដាល់លើកនេះ លោក Manny Pacquiao នឹងធ្វើការប្រកួតជាមួយ លោក Mario Barrios កីឡាករជនជាតិម៉ិកស៊ិក-អាមេរិក អាយុ ២៩ឆ្នាំ ដែលជាម្ចាស់ខ្សែក្រវាត់ WBC ប្រភេទ Welterweight។ ក្នុងកិច្ចសម្ភាសន៍នៅថ្ងៃសន្និសិទកាសែត លោក Mario Barrios ក៏បាននិយាយថា៖ គេបានត្រៀមខ្លួនរួចសម្រាប់ការប្រកួតនេះ និងមិនស្ទាក់ស្ទើរ ក្នុងការប្រឈមមុខជាមួយនឹង […]