បរទេស៖ គ្រូបង្វឹកជម្រើសជាតិកម្ពុជាលោក Felix G. Dalmas បានកោតសរសើរនូងទឹកចិត្តរបស់អ្នកគាំទ្របាល់ទាត់កម្ពុជាដែលបានបង្ហាញការគាំទ្រយ៉ាងខ្លាំងអំឡុងការប្រកួតបើកឆាករបស់កម្ពុជា ទល់នឹងក្រុមជម្រើសជាតិទីម័រខាងកើត នៅព្រឹត្តិការណ៍ Sea Game 32 ដែលកម្ពុជាបានយកឈ្នះដោយលទ្ធផល ៤-០ ។ ក្រោយចប់ការប្រកួតលោក Felix បាននិយាយថា៖ «បាលទាត់កំពុងនាំប្រជាជនកម្ពុជាឲ្យរួបរួមគ្នា ។ សូមបន្តគាំទ្រ និងចែករំលែកក្តីស្រឡាញ់ ដើម្បីឆ្ពោះទៅកាន់ក្តីសុបិន្តតែមួយ ។
គួរបញ្ជាក់ផងដែរថាលោក Felix G.Dalmas នឹងចូលជំនួសតំណែងរបស់លោក Keisuke Honda បន្ទាប់ពីចប់ព្រឹត្តិការណ៍ Sea Game 32 ដោយលោក Honda. បានលាលែងពីតំណែងជាគ្រូបង្គោលរបស់ក្រុមជម្រើសជាតិគោព្រៃកម្ពុជា ។
ការប្រកួតពានរង្វាន់ក្របខណ្ឌ Premier League និងត្រូវកឃើញយ៉ាងច្បាស់នៅថ្ងៃអាទិត្យទី១៩ ឧសភាដែលជាថ្ងៃចុងក្រោយនៃសប្តាហ៏ទី៣៨ ថារវាងក្រុមនាំមុខតារាង Man. City និង គូប្រជែងដ៏កៀកកិតនោះគឺកាំភ្លើងធំ ។មានន័យថាការប្រកួតប្រជែងពាននេះគឺជាលើកទី៣ហើយដែលមិនទាន់រកឃើញក្រុមឈ្នះជើងឯកគិតចាប់តាំងពីឆ្នាំ២០១២មក ខណៈម្ចាស់ជើងឯក ឆ្នាំ២០២០ គឺក្រុមលេខ៣ Liverpool បានធ្លាក់ចេញពីការប្រកួតប្រជែងទៅហើយនោះ។សម្រាប់ Man. City ប្រសិនអាចយកឈ្នះភ្ញៀវ West Ham និងនាំអោយ Man .City អាចបំបែកកំណត់ត្រាឈ្នះពានរយៈពេលបួនឆ្នាំជាប់គ្នាតែម្តង។ ប៉ុន្តែប្រសិនពួកគេខកខាន ហើយ Arsenal យកឈ្នះ Everton នោះក្រុមកាំភ្លើងធំនឹងលើកពានជាលើកដំបូងក្នុងរយៈពេលពីរទសវត្សរ៍។អត្ថបទកំពុងចាប់អារម្មណ៍៖ ពាន Premier League និងរៀបចំបែបណាសម្រាប់ក្រុមដែលត្រៀមឈ្នះនៅកន្លែង២ផ្សេងគ្នាបែបនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស មើលឃើញដូច្នេះហើយទើបគណកម្មការនិងសហព័ន្ធបាល់ទាត់អង់គ្លេសបានរៀបចំពាន២សម្រាប់ការប្រកួតនៅទឹកដី Etihad Stadium និង Emirates Stadium សម្រាប់ករណីពិសេសនេះ ព្រោះដើម្បីជៀសវាងការចំណាយពេលដើម្បីប្រើប្រាស់ឧទ្ធម្ភាគចក្រនៅថ្ងៃចុងក្រោយដើម្បីដឹកជញ្ជូនចេញពីកីឡដ្ឋាន ណាមួយនោះក្នុងករណីពួកគេខកខានហើយក្រុមម្ខាងទៀតឈ្នះពាន ខណៈការប្រកួតគឺត្រូវចាប់ផ្តើមប្រកួតនៅវេលាម៉ោង ១០យប់ ហើយចំនួន ១០គូ តែម្តង។ […]