
ជារឿងមិនគួរឲ្យជឿ ដែលយុវតីម្នាក់ ចង់ទស្សនាការប្រកួតបាល់ទាត់ស៊ីហ្គេមរវាង កម្ពុជា និង ទីម័រខាងកើតខ្លាំងពេក ហ៊ានជិះម៉ូតូពីខេត្តមកភ្នំពេញតែម្នាក់ឯង ទាំងមិនស្គាល់ច្បាស់ ពោលគឺផ្សងសំណាងតែម្ដង តែជាទីបំផុតបំណងប្រាថ្នាមុតស្រួចរបស់នាងបានសម្រេច។
“និយាយមែន គ្រាន់តែចូលដល់ស្តាតភ្លាម ខ្ញុំទប់ទឹកភ្នែកអត់ជាប់ ព្រោះរំភើបពេក មិនចង់ជឿថា ខ្ញុំអត់សំបុត្រ តែអាចចូលមកបានបែបនេះ។ យុវតី ថ្លែង។
យុវតីរូបនេះមានឈ្មោះ ម៉ីម៉ី មានវ័យប្រមាណ ២០ឆ្នាំ មកពីខេត្តតាកែវ។ ម៉ីម៉ី ប្រាប់ថា នាងជាអ្នកស្រឡាញ់បាល់ទាត់ងប់ងល់ម្នាក់ ដូច្នេះហើយទើបនាងតាំងចិត្តត្រូវតែមកមើលការប្រកួតរវាងក្រុមជម្រើសជាតិកម្ពុជា និងទីម័រខាងកើតឲ្យបាន។ យុវតី ប្រាប់ថា នាងចង់មកតាំងពីថ្ងៃ ប៉ុន្តែដោយសារនាងជាប់បង្រៀន(ម៉ីម៉ី ជាគ្រូបង្រៀនភាសាអង់គ្លេសកូនក្មេង) ហើយសុំមេកើយចេញមុនអត់បាន។
ដោយសារបែបនេះ មិត្តភ័ក្តិនាងប៉ុន្មាននាក់ក៏មកមុនអស់ ឯនាងនៅបង្រៀនរហូតចប់ ទើបចេញមកតាមក្រោយ។ ម៉ីម៉ី បានមកដល់ភ្នំពេញ ម៉ោង ៧ ជិតកន្លះ ទៅហើយ ហើយមិនដឹងថាទៅណាទៀតផង ព្រោះមិនដឹងថា ស្តាតអូឡាំពិកនៅឯណានោះទេ។ តែចៃដន្យ ល្អពេលកំពុងជិះម៉ូតូនៅម្ដុំច្រមុះជ្រូកស្ទឹងមានជ័យ នាងក្រឡេកឃើញ ពូម្នាក់ជិះម៉ូតូពាក់អាវស៊ីហ្គេម។
ភ្លាមនោះ បានសួរទៅពូរូបនោះថា “ពូទៅ…តើពូនៅខាងស៊ីហ្គេមមែន?”។ ពូរូបនោះ ក៏ឆ្លើយថាពិតមែនហើយ…ដូច្នេះហើយ នាងក៏ប្រាប់សាច់រឿងថានាងមកពីខេត្តចង់មើលបាល់ទាត់ស៊ីហ្គេមយប់នេះ តែអត់ស្គាល់កន្លែងប្រកួតទេ។ ដូច្នេះហើយ នាងក៏សុំពូឲ្យនាងជិះតាមពីក្រោយផង។
ម៉ីម៉ី មិនមានសំបុត្រនោះទេ តែនាងប្រាប់ថា បានឲ្យអ៊ុំរបស់នាងម្នាក់នៅភ្នំពេញយកទុកឲ្យហើយ។ ដូច្នេះ ពូរូបនោះ និងម៉ីម៉ី ក៏បន្តដំណើរទៅដល់ស្តាតអូឡាំពិក។ តែរឿងខកចិត្តបានកើតឡើងដល់ទៅ២ដង លើកទី១ ទូរស័ព្ទរបស់នាងអស់ថ្មរលត់ឈឹង នាងមិនចាំលេខទូរស័ព្ទរបស់អ៊ុំនាងឡើយ។ តែពូម្នាក់ដែលនាងសុំមកជាមួយ បានដើរខ្ចី Power Bank ពីសន្តិសុខ អ្នកផ្ញើម៉ូតូនៅខាងក្រៅស្តាត។ ប៉ុន្តែពួកគេមិនមានឡើយ។
ចុងក្រោយពូម្នាក់នោះ បាននាំនាងចូលទៅផ្សារស៊ីធីម៉ល រកកន្លែងដោតថ្ន។ ពួកនាងបានទៅដល់កន្លែងលក់ទូរស័ព្ទមួយក្នុងផ្សារ ហើយក៏អាចបើកទូរស័ព្ទនាងឲ្យដំណើរការ និងយកលេខទូរស័ព្ទរបស់អ៊ុំនាងបាន។ ម៉ីម៉ី បានប្រើប្រាស់ទូរស័ព្ទរបស់ពូម្នាក់នោះ ទូរស័ព្ទទៅអុំ តែនាងស្រងាកចិត្តមែនទែន ពេលអ៊ុំប្រាប់ថា សំបុត្រគាត់បានឲ្យគេអស់ហើយ ដោយគិតថានាងមិនមកព្រោះយប់ណាស់ហើយ។
ក្រោយមិនមានសំបុត្រ ម៉ីម៉ី អស់សង្ឃឹម ចុងក្រោយបានសុំពូម្នាក់ទៀត។ “ពូឥឡូវខ្ញុំសុំចូលតាមពូផងបានទេ?”។ ពូរូបនោះ ក៏ឆ្លើយថា គាត់មានប័ណ្ណអាទិភាព តែសម្រាប់ខ្លួនគាត់ម្នាក់ តែឥឡូវមានតែសាកល្បងទេ។ ពូរូបនោះ បាននាំម៉ីម៉ី ជ្រែកក្រុមយុវជនរាប់រយនាក់នៅខ្លោងទ្វារមុខដើម្បីចូល តែលោកពូចូលបាន តែបងៗសមត្ថកិច្ចបានឃាត់ម៉ីម៉ី សួររកសំបុត្រ។
ម៉ីម៉ី តាំងធ្លាក់ទឹកមុខ តែពូរូបនោះ បានប្រាប់សមត្ថកិច្ចនៅច្រកទ្វារថា ប្អូនស្រីគាត់ទេ គាត់ចង់មើលណាស់ សុំយោគយល់ផង។ ទីបំផុតសមត្ថកិច្ចបានអនុញ្ញាតិឲ្យចូល…ម៉ីម៉ី បានឆ្លងកាត់ច្រកទ្វារ ២-៣កន្លែងក្រោមជំនួយពីពូម្នាក់នោះ ទីបំផុតនាងក៏បានឡើងទៅដល់លើកស្តាតអូឡាំពិក។ ម៉ីម៉ី នាងប្រាប់ថា រំភើបខ្លាំងមិនដឹងថារកអ្វីមកនិយាយ។
រឿងចៃដន្យ ចុងក្រោយ ពូបាននាំ ម៉ីម៉ី ឡើងទៅចំ កន្លែងមិត្តភ័ក្តិរបស់នាងដែលមកពីតាកែវថែមទៀតក្នុងចំណោមមនុស្សរាប់ម៉ឺននាក់។ ដូចជាកាដូសម្រាប់ ក្រុមគោព្រៃកម្ពុជា យកឈ្នះ ទីម័រខាងកើត ៤ ទល់០ ទាំងនឹកស្មានមិនដល់។ រឿងទាំងអស់ សុទ្ធតែចៃដន្យតាំងពីដើមរហូតដល់ចប់…ម៉ីម៉ី ប្រាប់ថា ជារឿងដែលមិនគួរឲ្យជឿសម្រាប់នាង៕
ប្រភព៖ Sabay

ប្រភពពីគេហទំព័រ Independent បានចុះផ្សាយថាក្រុមកាំភ្លើងធំ Arsenal កំពុងដុតដៃដុតជើងបន្ថែមទៀតដើម្បីទទួលបានកិច្ចព្រមព្រៀងសម្រាប់កីឡាករ Eberechi Eze របស់ក្លឹបមានមូលដ្ឋានរួមទីក្រុងឡុងដ៍គឺ Crystal Palace ។ការបង្កើនសកម្មភាពនេះកើតមានឡើងបន្ទាប់ពិក្រុមលោកMikel Arteta ទើបតែបញ្ចប់ការចុះហត្ថលេខានាំយកកីឡាករ Viktor Gyökeres ពីក្រុម Sporting CP មករួមក្រុមរួចមក។Eze ខ្សែបម្រើអន្តរជាតិអង់គ្លេសនិងត្រៀមបញ្ចប់ការផ្ទេរមកទឹកដី Emirates ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ ខណៈ Arsenal សង្ឃឹមថានឹងចរចាតម្លៃប្រមាណ 60 លានផោន ដោយប្រសើរជាងការចំណាយលើលក្ខខណ្ឌទិញផ្តាច់កុងត្រាប្រមាណ 68 លានផោន។ ទោះជាយ៉ាងណាកិច្ចព្រមព្រៀងអាចនិងកើតមានឡើងឆាប់ៗក្រោយក្លឹបទាំងពីរមានឆន្ទៈក្នុងការបត់បែននិងពិភាក្សាគ្នា។អត្ថបទកំពុងចាប់អារម្មណ៍៖ Arsenal បង្កើនការចរចារផ្ទេរយកកីឡាករឆ្នើមពីក្លឹបរួមទីក្រុងឡុងដ៍(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សម្រាប់ Arsenal ចាំបាច់ត្រូវបញ្ចេញកីឡាករយ៉ាងហោចណាស់ក៍ម្នាក់រឺក៏ច្រើនជាងនេះដែរមុនពេលបញ្ចប់កិច្ចព្រមព្រៀង Eze ខណៈកីឡាកររដូវកាលចាស់លេងនៅក្លឹប Fulham ក្នុងលក្ខណ្ឌខ្ចីជើងគឺ Reiss Nelson អាចត្រូវបានរួមបញ្ចូលជាផ្នែកមួយនៃកិច្ចព្រមព្រៀងនេះ។ ប្រភព:Dailypost វីឌេអូ: