
ព្រះអគ្គិសជ័យកីឡា និងភ្លើងគប់ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ បានដង្ហែចេញពីប្រទេសឡាវមកដល់ទឹកដីកម្ពុជាហើយ នៅព្រឹកថ្ងៃទី២៧ ខែមេសា តាមច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងក្រៀល-ណងណុកខៀន ដោយមានការទទួលពីសំណាក់មន្រ្តីរាជការ ប្រជាពលរដ្ឋ នៅខេត្តស្ទឹងត្រែង។ ភ្លើងគប់បានបន្តហែពីព្រំដែន មកទីរួមខេត្តស្ទឹងត្រែង និងរក្សាទុកមួយយប់ មុនបន្តដំណើរមកភ្នំពេញនៅថ្ងៃទី២៨ ខែមេសា។រថយន្តបីគ្រឿងបានចូលទៅទទួលក្បួនដង្ហែភ្លើងគប់ស៊ីហ្គេម នៅច្រកព្រំដែនអន្តរជាតិកម្ពុជា-ឡាវ (ត្រពាំងក្រៀល-ណងណុកខៀន) ដោយមានក្រុមរាំឆៃយ៉ាំ រាំហែហមអមដំណើរប្រតិភូដឹកនាំដោយលោក ហោ សារុន អនុប្រធានគណៈកម្មការពិធីបើក-បិទព្រឹត្តិការណ៍កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ និងវត្តមានលោក ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង និងជាអនុប្រធានគណៈកម្មាធិការជាតិ CAMSOC-CAMAPGOC។

Chelsea បានបញ្ចប់កិច្ចសន្យាក្នុងតម្លៃ ៣៧លានផោន ដើម្បីចុះហត្ថលេខាលើខ្សែការពារ Jorrel Hato របស់ Ajax ខណៈកីឡាករវ័យ 19 ឆ្នាំបានចុះកុងត្រារយៈពេល 7 ឆ្នាំ បន្ទាប់ពីពិនិត្យសុខភាពនៅទីក្រុងឡុងដ៍ដោយជោគជ័យកាលពីចុងសប្តាហ៍កន្លងទៅ។មានន័យថាកីឡាករអន្តរជាតិហូឡង់បានក្លាយជាសមាជិកទីប្រាំបីនៃទីផ្សារដោះដូរកីឡាកររដូវក្តៅមុនរដូវកាលថ្មី2025-2026 សម្រាប់ម្ចាស់ជើងឯក FIFA Club World Cup ។Hato បាននិយាយថាយ៉ាងដូច្នេះថា៖ ខ្ញុំរំភើបរីករាយណាស់ដែលបានមកទីនេះ។ខ្ញុំបានគិតច្រើនអំពីអនាគតរបស់ខ្ញុំ ហើយចង់បោះជំហានបន្ទាប់ក្នុងអាជីព ដូច្នេះChelsea គឺជាកន្លែងដ៏ល្អបំផុត”។អត្ថបទកំពុងចាប់អារម្មណ៍៖ មានភាពវ័យឆ្លាត !ប៉ុន្តែគ្រូបង្វឹក Man.Utd ប្រាប់មូលហេតុកីឡាកររូបនេះត្រូវចាកចេញ(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Hato បានរីកចម្រើនលូតលាស់ចេញពីសាលាហ្វឹកហាត់របស់យុវជនថ្នាលដ៏ល្បីល្បាញរបស់ក្លឹប Ajax ដោយបានបង្ហាញខ្លួនឈុតធំជាលើកដំបូងក្នុងក្រុមពេលមានវ័យ 16 ឆ្នាំ ជាមួយទេពកោសល្យ និង មានភាពប៉ិនប្រសប់នៅខ្សែការពារឆ្វេង ឬខ្សែការពារកណ្តាល នឹងបានដឹកនាំក្រុមអាជីពហូឡង់នៅអាយុត្រឹមតែ 17 ឆ្នាំ ហើយបានបន្តបង្ហាញខ្លួនបានសរុប 111 លើក។ ខណៈបានបង្ហាញខ្លួនជាអន្តរជាតិលើកដំបូងសម្រាប់ហូឡង់ក្នុងឆ្នាំ 2023 ទល់នឹង Gibraltar […]



