Close
Close
Ads: 88BOL
ព្រះអគ្គិសជ័យកីឡា និងភ្លើងគប់ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ បានមកដល់ទឹកដីកម្ពុជាវិញហើយ
ទំហំអក្សរ
តូច
ធំ

ព្រះអគ្គិសជ័យកីឡា និងភ្លើងគប់ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ បានដង្ហែចេញពីប្រទេសឡាវមកដល់ទឹកដីកម្ពុជាហើយ នៅព្រឹកថ្ងៃទី២៧ ខែមេសា តាមច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងក្រៀល-ណងណុកខៀន ដោយមានការទទួលពីសំណាក់មន្រ្តីរាជការ ប្រជាពលរដ្ឋ នៅខេត្តស្ទឹងត្រែង។ ភ្លើងគប់បានបន្តហែពីព្រំដែន មកទីរួមខេត្តស្ទឹងត្រែង និងរក្សាទុកមួយយប់ មុនបន្តដំណើរមកភ្នំពេញនៅថ្ងៃទី២៨ ខែមេសា។រថយន្តបីគ្រឿងបានចូលទៅទទួលក្បួនដង្ហែភ្លើងគប់ស៊ីហ្គេម នៅច្រកព្រំដែនអន្តរជាតិកម្ពុជា-ឡាវ (ត្រពាំងក្រៀល-ណងណុកខៀន) ដោយមានក្រុមរាំឆៃយ៉ាំ រាំហែហមអមដំណើរប្រតិភូដឹកនាំដោយលោក ហោ សារុន អនុប្រធានគណៈកម្មការពិធីបើក-បិទព្រឹត្តិការណ៍កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ និងវត្តមានលោក ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង និងជាអនុប្រធានគណៈកម្មាធិការជាតិ CAMSOC-CAMAPGOC។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Topics
អត្ថបទទាក់ទង
  • Sponsor By 88BoL