Close
Close
Ads: 88BOL
ព្រះអគ្គិជ័យកីឡា នឹងត្រូវដង្ហែមកកាន់ព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៧ ខែមេសាខាងមុខ
ទំហំអក្សរ
តូច
ធំ

ព្រះអគ្គិជ័យកីឡា នឹងត្រូវដង្ហែមកកាន់ព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៧ ខែមេសាខាងមុខ តាមច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងក្រៀល-ណងណុកឃៀន ខេត្តស្ទឹងត្រែង មុននឹងបន្តដំណើររត់តាមបណ្ដាខេត្តមួយចំនួន ក្នុងព្រះរាជាណាចក្រ។ ពិធីរត់ភ្លើងគប់កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ តាមបណ្ដាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ត្រូវបានបិទបញ្ចប់ជាផ្លូវការ ប្រកបទៅដោយភាពជោគជ័យនៅរដ្ឋធានីវៀងចន្ទន៍ ប្រទេសឡាវ នាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣។ ពិធីរត់ដង្ហែភ្លើងគប់ បានចាប់ផ្ដើមដោយមានចម្ងាយផ្លូវប្រមាណ ៥,៥គីឡូម៉ែត្រ ចេញពីស្ថានទូតព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងទៅបញ្ចប់នៅរមណីយដ្ឋានមហាចេតីយផាថាតហ្លួង ដោយមានមន្ត្រីអ្នកមុខអ្នកការ ក្រុមកីឡាករ-កីឡាការិនី និងប្រជាពលរដ្ឋអមតាមផ្លូវសរុបជាង ១៥០០នាក់។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Topics
អត្ថបទកំពុងចាប់អារម្មណ៍៖
Man Utd ចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើកីឡាករវ័យក្មេងម្នាក់ ដែលប្រកបអាជីពនៅលីគ MLS
featured image

បរទេស៖ បើយោងតាមរបាយការណ៍ថ្មីមួយ ក្រុមបិសាចក្រហម Manchester United កំពុងចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើកីឡាករ Brian Gutierrez ដែលលេងឲ្យក្រុម Chicago Fire FC នៅលីគ (Major League Soccer) MLS នៅរដូវក្តៅនេះ។ កីឡាករ​វ័យ ១៩ ឆ្នាំរូបនេះ ​បាន​បង្ហាញ​ខ្លួន ១៥ លើក​នៅ​រដូវ​កាល​នេះ ដោយ​មាន Assists ៤ ដង​។ ហើយ Gutierrez បានលេងតំណាងឱ្យសហរដ្ឋអាមេរិកនៅថ្នាលយុវជន ទោះបីជាថ្មីៗនេះត្រូវបានបដិសេធនូវឱកាសដើម្បីតំណាងឱ្យប្រទេសរបស់ខ្លួនក្នុងការប្រកួត U20 World Cup ក៏ដោយ។ បច្ចុប្បន្នក្រុម Chicago Fire គឺជាក្រុមបាតតារាងទីពីរនៃ MLS Eastern Conference ដោយគ្រាន់តែឈ្នះ ៣ ដងប៉ុណ្ណោះក្នុង ១៦ ប្រកួតមកទល់ពេលនេះ ប៉ុន្តែ Gutierrez នៅតែបង្ហាញពីសមត្ថភាពដ៏ល្អរបស់ខ្លួន៕អត្ថបទកំពុងចាប់អារម្មណ៍៖ អ្នកគាំទ្រស្ទើមិនគួ​រឲ្យជឿថា កីឡាករ Burnley ត្រឡប់ទៅហ្វឹកហាត់មុនបើករដូវកាលវិញ […]

ចុចអានបន្ត
អត្ថបទទាក់ទង
  • Sponsor By 88BoL