

បរទេស៖ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេច ហ៊ុន សែន ទើបតែប្រកាសកាលពីពេលថ្មីៗនេះថា អត្តពលិកមកពីគ្រប់បណ្តាល់ប្រទេសទាំងអស់ដែលមកប្រកួតនៅព្រឹត្តិការណ៍ SEA Game លើកទី៣២ នៅប្រទេសកម្ពុជានាពេលដ៏ខ្លីខាងមុខនេះ នឹងត្រូវបានផ្តល់ការបរិភោគ ស្នាក់នៅ និងការធ្វើដំណើរដោយឥតគិតថ្លៃ ដែលកម្ពុជាក្លាយជាប្រទេសតែមួយគត់ក្នុងប្រវត្តិសាស្ត្រសុីហ្គេមដែលបានធ្វើរឿងមួយនេះ។ ក្រោយទទួលបានដំណឹងនេះ សារព័ត៍មានដ៏ល្បី vnexpress.net នៃប្រទេសវៀតណាមបានធ្វើការចុះផ្សាយថា វៀតណាមគឺអាចកាត់បន្ថយការចំណាយដល់ទៅ ៥០មុឺនដុល្លាក្នុងមួយថ្ងៃ ក្នុងចំណាយផ្សេងៗ សម្រាប់អត្តពលិករបស់ខ្លួនក្នុងការមកធ្វើការប្រកួតនៅក្នុងប្រទេសកម្ពុជា ។

ការសម្រេចចិត្តរបស់កម្ពុជាក្នុងការជួយប្រតិភូកីឡាចំនួន ១១ ប្រភេទ ចូលរួមក្នុងការប្រកួតកីឡាស៊ីហ្គេមលើកទី ៣២ បានកាត់បន្ថយថវិកាមួយចំនួនធំ។ ជាឧទាហរណ៍ គណៈប្រតិភូកីឡាវៀតណាមចូលរួមការប្រកួតកីឡាដែលមានមនុស្សចំនួន 1,003 នាក់នឹងត្រូវចំណាយ 50,150 ដុល្លារក្នុងមួយថ្ងៃ។

(អង់គ្លេស)៖ នាពេលថ្មីៗនេះ ខ្សែប្រយុទ្ធ Viktor Gyokeres ដែលកំពុងឡើងជើងខ្លាំង បានបង្ខំចិត្តសុំចែកផ្លូវជាមួយមិត្តស្រីរបស់ខ្លួនគឺនាង Ines Aguiar ដើម្បីផ្តោតពង្រឹងលើការប្រកបអាជីពជាមួយក្លឹបកាំភ្លើងធំ Arsenal ដែលកៀកនឹងផ្ទេរមកទឹកដីអង់គ្លេសមែនទែនហើយនោះ។អត្ថបទកំពុងចាប់អារម្មណ៍៖ យីដល់ម្លឹង! Gyokeres សុខចិត្តបែកសង្សារ ដើម្បីពង្រឹងការលេងនៅក្លឹបថ្មី តែមិនមែននៅ MAN UTD សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស បើយោងតាម Channel Telegram JF បានឱ្យដឹងថា ខ្សែប្រយុទ្ធស៊ុយអែត មិនចង់ចំណាយពេលច្រើន និងធ្វើគ្រប់យ៉ាងជាមួយក្លឹប Sporting Lisbon របស់ព័រទុយហ្គាល់ទៀតឡើយ ខណៈរូបគេកំពុងស្វែងរកជម្រើសលេងថ្មីនៅ Arsenal វិញម្តង។ គួរជម្រាបផងដែរថា ខ្សែប្រយុទ្ធវ័យ ២៧ឆ្នាំ ធ្លាប់បានឈ្នះជើងឯកលីកព័រទុយហ្គាល់ជាមួយ Sporting កន្លងមកដែរ ខណៈតម្លៃផ្ទេរត្រូវបានគេប៉ាន់ប្រមាណប្រហែល ៧០លានផោន៕ ប្រភព៖ BBC



