
ទោះបីជាធ្លាប់ចាប់ដៃគូគ្នាប្រយុទ្ធលើទីលានមួយរយៈពេលវែងគួរសមដែរ ប៉ុន្តែវីរបុរសក្រុមបិសាចក្រហម Man.Utd លោក Wayne Rooney បានព្រងើយកន្តើយមិននឹកនាលើកឈ្មោះអតីតមិត្តរួមក្រុម កីឡាករ Cristiano Ronaldo ក្នុងនាមជាដៃគូដែលគាត់ពេញចិត្តបំផុតនោះទេ ។ រំលឹកទៅដល់ជាង២ទសវត្សកន្លងទៅ Rooney និង Ronaldo បានរួមគ្នាចាប់ដៃគូប្រយុទ្ធអស់រយៈពេល ៥ ឆ្នាំនៅ Man. United ប៉ុន្តែផ្ទុយទៅវិញកីឡាករដែលមានកំនត់ត្រារកគ្រាប់បាល់ច្រើនបំផុតសម្រាប់ក្រុមបានជ្រើសយកកីឡាករ Carlos Tevez ថាពិតជាអតីតដៃគូដ៍ស័ក្តសមទៅវិញទេ។ គួររំលឹកថាអតីតខ្សែប្រយុទ្ធក្រុមជម្រើសជាតិអាហ្សង់ទីន Tevez បានលេងចាប់ដៃគូជាមួយអតីតប្រធានក្រុមតោកំណាចអង់គ្លេសអង់គ្លេសរយៈពេលពីរឆ្នាំនៅចន្លោះឆ្នាំ ២០០៧ និង ២០០៩ និងជួយអោយ Man.Utd ឈ្នះពានរង្វាន់ Premier League ទាំងពីររដូវកាល។
Rooney បានប្រាប់ BBC Sport ថា :នៅពេល Carlos ចូលរួមជាមួយ Manchester United មានការពិភាក្សាជាច្រើនអំពីថាតើ Carlos និងខ្ញុំអាចលេងនៅជួរមុខជាមួយគ្នាបានឬអត់។ យើងមានភាពស្រដៀងគ្នាក្នុងរបៀបដែលយើងលេង។ព្រោះយើងទាំងពីរធ្វើការងារខ្លាំង ហើយអាចលេងបានទាំងក្នុងនឹងក្រៅប្រអប់។ ពួកយើងពិតជាមានការយល់ដឹងរវាងគ្នានឹងគ្នាមិនថានៅលើទីលាន ក្រៅទីលាន។ ដូច្នេះ Carlos Teve គឺជាដៃគូដែលខ្ញុំចូលចិត្ត។
Tevez បានឈ្នះពាន UCL ជាមួយMan.Utd នៅរដូវកាល ២០០៧-២០០៨ និង បានត្រឹមជើងឯករង ២០០៨-២០០៩ ខណៈ Tevez បានសម្រេចចិត្តផ្លាស់ទៅក្រុមគូប្រជែងរួមទីក្រុងគឺ Man.City នៅឆ្នាំ ២០០៩ ក្រោយរកបាន ៣៤គ្រាប់ ។
ប្រភព:Goal
វវីដេអូ: Carloz Tevez
វវីដេអូ: Carlos Tevez & Wayne Rooney & Cristiano Ronaldo

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



