Close
Sponsor ads Featured-Image
ឆ្នាំមុនថាអត់បានទិញ!តែឆ្នាំនេះមិនទាន់ស្កប់ទេ Liverpool ចង់បានកីឡាករម្នាក់ទៀតពីក្លឹបរួមលីក(មាន១វីដេអូ)
ទំហំអក្សរ
តូច
ធំ

ក្រុមហង្សក្រហម Liverpool កំពុងសម្លឹងមើលគោលដៅបន្ទាប់របស់ពួកគេបន្ទាប់ពីការមកដល់របស់ខ្សែបម្រើអន្តរជាតិអាឡឺម៉ង់ Florian Wirtz និងការចុះហត្ថលេខាលើកីឡាករអន្តរជាតិហុងគ្រី Milos Kerkez ដែលនិងត្រៀមឆ្លងកាត់ការពិនិត្យសុខភាព និងបង្ហាញខ្លួនជាផ្លូវការយ៉ាងយូរមុនថ្ងៃព្រហស្បត្ត៍សប្តាហ៍ក្រោយនេះហើយ។ប្រភពពីគេហទំព័រ talkSPORT បានចុះផ្សាយថាៈម្ចាស់ជើងឯក EPL មិនទាន់បញ្ចប់ការចង់បានក្នុងការនាំយកសមាជិកថ្មីនោះទេ ខណៈបច្ចុប្បន្នពួកគេត្រៀមចរចារចុះហត្ថលេខាលើប្រធានក្រុម Crystal Palace កីឡាករ Marc Guehi ម្នាក់ទៀតមករួមក្រុម ។Wirtz បានបញ្ចប់ការផ្ទេរពី Bayer Leverkusen ទៅ Premier League ក្នុងតម្លៃខ្លួន ១១៦,៥ លានផោនក្នុងកំណត់ត្រាមួយថ្លៃបំផុតរបស់អង់គ្លេស។
Liverpool signing Crystal Palace captain Marc Guehi is dependent on one absolutely key factorស្របពេលក្រុមលោក Arne Slot បានបន្តចាយប្រាក់ប្រមាណ ៤០ លានផោននាំយក Kerkez ពី Bournemouth ជិតរួចរាល់ហើយ ខណៈ Jeremie Frimpong គឺជាគោលដៅជំនួសការចាកចេញរបស់ Trend Alexander Arnold និងខិតចូលមកបន្តបន្ទាប់ទៀតនោះ ។វាមានន័យថាការចំណាយសរុបរបស់ម្ចាស់ជើងឯក Premier League នៅរដូវក្តៅនេះត្រូវបានកំណត់រួចហើយថាអាចលើសពី ១៨៥ លានផោន ប៉ុន្តែពួកគេមិនបានបង្អង់ល្បឿនចាយវាយនោះទេ ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Liverpool 'taking last steps' to seal £169m double deal with Reds 'on verge' of 'historic' transfer

ads

Jeremie Frimpong to Liverpool FC: Price 'revealed' for summer transfer as Trent Alexander-Arnold confirms exit | The Standard

សម្រាប់ Guehi កីឡាករដើមកំណើតកូឌីវ័រតែបច្ចុប្បន្នមានសញ្ជាតិអង់គ្លេស បច្ចុប្បន្ននៅសល់កុងត្រាតែមួយឆ្នាំទៀតប៉ុណ្ណោះលើកិច្ចសន្យាបច្ចុប្បន្នជាមួយ Crystal Palace ខណៈ Liverpool សម្លឹងចង់បានកីឡាករខ្សែការពារកណ្តាលវ័យ ២៤ឆ្នាំរូបនេះមកពង្រឹងក្រុមបន្ថែមទៀតផងដែរ ។
ប្រភព:Talksport
វីដេអូ:

អត្ថបទកំពុងចាប់អារម្មណ៍៖
រុះរើឈុតធំហើយ! គ្រូ Man.Utd មិនដាក់ឈ្មោះកីឡាករ៤រូប ក្នុងការប្រកួតទេសចរណ៍មិត្តភាពនោះទេ
featured image

អ្នកចាត់ការទូទៅក្រុមបិសាចក្រហម Man.Utd លោក Ruben Amorim បើមិនមានអ្វីប្រែប្រួលនោះទេ រូបលោកនឹងមិនដាក់បញ្ចូលកីឡាករបួននាក់ចូលរួមជាមួយក្រុមក្នុងដំណើរទៅធ្វើការប្រកួតទេសចរណ៍កំដៅសាច់ដុំ មុនបើករដូវកាល របស់ Manchester United នៅសហរដ្ឋអាមេរិកនោះឡើយ។ កំលុងពេលបង្កើនការផ្ទេរយកកីឡាករឆ្នើមៗមកពង្រឹងក្រុមអតីតគ្រូបង្វឹក Sporting CP កំពុងបង្កើនប្រសិទ្ធិភាពការងារបញ្ចប់ការផ្ទេរយកខ្សែប្រយុទ្ធប្រេស៊ីល Matheus Cunha ពី Wolver និង បន្តការចរចារផ្ទេរយក Bryan Mbuemo ពីក្រុម Brentford បន្តទៀត។ ផ្ទុយទៅវិញមានកីឡាករ ៤រូបដែលរូបលោកនិងមិនដាក់បញ្ចូលឈ្មោះសម្រាប់ដំណើរការប្រកួតមិត្តភាពនោះឡើយ និងកំពុងត្រូវបានភ្នាក់ងារជាតំណាងរបស់ពួកគេសម្លឹងរកក្លឹបថ្មីបណ្តើរៗហើយ។អត្ថបទកំពុងចាប់អារម្មណ៍៖ ឆ្នាំមុនថាអត់បានទិញ!តែឆ្នាំនេះមិនទាន់ស្កប់ទេ Liverpool ចង់បានកីឡាករម្នាក់ទៀតពីក្លឹបរួមលីក(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ១.Alejandro Garnacho ខ្សែបម្រើស្លាបសញ្ជាតិអាហ្សង់ទីនត្រូវបានក្លឹប Chelsea ចាប់អារម្មណ៍ ខណៈជើងឯក SerieA  Napoli ធ្លាប់បានដេញថ្លៃទឹកប្រាក់ប្រមាណ៤៥លានផោនតែត្រូវ Man.Utd បដិសេធ។ ២.Jadon Sancho Chelsea បានបដិសេធនូវឱកាសក្នុងការចុះហត្ថលេខាក្នុងតម្លៃ ២៥ […]

ចុចអានបន្ត
អត្ថបទទាក់ទង
  • June 2025
    M T W T F S S
     1
    2345678
    9101112131415
    16171819202122
    23242526272829
    30