

(ម៉ាឌ្រីត:អេស្បាញ) កីឡាករ Trent Alexander-Arnold បានបង្ហាញខ្លួនជាផ្លូវការណ៍ក្នុងនាមសមាជិកថ្មីរបស់ក្រុមអធិរាជស Real Madrid សម្រាប់ការផ្ទេរដោយគ្មានតម្លៃខ្លួនមកកាន់ទឹកដី Santiago Bernabeu និងបានបង្ហាញខ្លួននៅឯ Ciudad Deportiva របស់ក្លឹបស្របពេលខ្សែការពារសញ្ជាតិអង់គ្លេសរូបនេះត្រូវបានអមដំណើរដោយ Emilio Butragueno នាយកផ្នែកទំនាក់ទំនងស្ថាប័ន ក្នុងអំឡុងសន្និសីទសារព័ត៌មាននៅថ្ងៃព្រហស្បត្ត៍នេះ។

Alexander-Arnold ខ្សែការពារស្លាបស្តាំដែលមានជំនាញទាល់បាល់ហ្រ្វីឃីក និង បាល់ជ្រុងរូបនេះ បានបញ្ជាក់យ៉ាងដូច្នេះថាៈ វាគួរឱ្យរំភើបណាស់សម្រាប់ខ្ញុំ វាជាថ្ងៃដែលខ្ញុំទន្ទឹងរង់ចាំជាយូរមកហើយ។ ខ្ញុំពិតជាមានមោទនភាពខ្លាំងណាស់ហើយសុបិនក្លាយជាការពិតសម្រាប់ខ្ញុំ។ មានការងារជាច្រើននៅខាងមុខ ហើយខ្ញុំពិតជាចង់ចាប់ផ្តើមភ្លាមៗជាមួយក្លឹប។អតីតយុវជនថ្នាលដែលរីកចំរើនធំធាត់ជាមួយក្លឹបបានបញ្ជាក់បន្ថែ្ថមថាៈ ខ្ញុំបានដឹងច្បាស់ជាយូរមកហើយសម្រាប់ខ្ញុំប្រសិនចាកចេញពី Liverpool នោះមានតែក្លឹប Real Madrid ប៉ុណ្ណោះដែលខ្ញុំនិងចូលរួមជាមួយពោលគឺគ្មានក្លឹបផ្សេងទៀតទេ។ទោះបីជាមានសំនួរជាច្រើនបានលើកឡើងថាអ្នកនឹងទៅណា?មុនពេលវត្តមានខ្ញុំនៅពេលនេះ ។ខ្ញុំមានសំណាងណាស់ដែលបានលេងឱ្យក្រុមដ៏ធំបំផុតក្នុងប្រទេសអង់គ្លេស ហើយឥឡូវនេះគឺក្លឹបធំបំផុតនៅក្នុងប្រទេសអេស្បាញ។
កីឡាករវ័យ ២៦ឆ្នាំ និង ចូលរួមជាមួយវីរបុរស Liverpool និងជាអ្នកចាត់ការថ្មីលោក Xabi Alonso បន្ទាប់ពីបានឈ្នះជើងឯក Premier League ជាលើកទីពីរជាមួយនឹងក្រុមហង្សក្រហមដែលដឹកនាំដោយគ្រូបង្វឹកលោក Arne Slot ។
ប្រភព:Besoccer
វីដេអូ:

សមាជិកចំណូលថ្មីកីឡាករ Matheus Cunha បានប្តេជ្ញាចិត្តជួយក្រុមបិសាចក្រហម Man. United ឱ្យត្រលប់មកបង្ហាញទម្រង់លេងល្អឡើងវិញសម្រាប់រដូវកាលថ្មី ពោលគឺក្រោយពីក្លឹបជួបលទ្ធផលអាក្រក់បំផុតនៅរដូវកាលចាស់ក្រោមការដឹកនាំរបស់លោក Ruben Amorim ក្រុមបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខរៀងដ៏អាក្រក់បំផុតទី១៥នៅក្នុងរយៈពេល៥១ ឆ្នាំ បើទៅះបីជាក្រុមបានឈានដល់វគ្គផ្តាច់ព្រ័ត្រ Europa Leagueនិងបរាជ័យចាញ់ ក្រោម Tottenham ។អត្ថបទកំពុងចាប់អារម្មណ៍៖ Real Madrid បញ្ចប់ការចុះហត្ថលេខាផ្ទេរយកកីឡាករវ័យក្មេងពី River Plate(មាន២វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស បញ្ចប់ត្រឹមជើងឯករង Europa League នៅទឹកដី Bilbao ក៏ជាបច្ច័យមិនល្អដែរខេងណៈវាបានធ្វើអោយ Man.Utd មិនមានសិទ្ធិលេងនៅក្នុងវគ្គជម្រុះក្របខណ្ឌលីកកំពូលទ្វីបអឺរ៉ុប Champions League អាចនិយាយបានថាពាននៅទ្វីបអឺរ៉ុបជាលើកដំបូងចាប់តាំងពីរដូវកាល ២០១៤-២០១៥មក ។ ទោះយ៉ាងណាបញ្ហានេះមិនបានរារាំងកីឡាករប្រេស៊ីល Cunha មានមនសិការផ្លាស់ពី Wolver មកកាន់ទឹកដី Old Trafford ក្នុងតម្លៃខ្លួន ៦២.៥ លានផោន កាលពីថ្ងៃព្រហស្បតិ៍។ កីឡាករវ័យ ២៦ […]



