
បរទេស៖ ថ្លែងក្នុងសន្និសីទសារព័ត៌មានក្រោយបញ្ចប់ការប្រកួត Man United ឈ្នះពាន Carabao Cup អ្នកចាត់ការសញ្ជាតិហូឡង់លោក Erik ten Hag បានលើកឡើងថា «ខ្ញុំមានចិត្តស្រលាញ់ Man United ។ វាជាហានិភ័យមួយក្នុងការទទួលយកការងារនេះប៉ុន្តែខ្ញុំនៅតែរឹងរូស ក្រោយ ឃើញអាវរបស់ក្រុមហើយនៅពេលដែលខ្ញុំមាន ទំនាក់ទំនងជាមួយនឹងអ្នកគាំទ្រ និងអារម្មណ៏ ពេលឈានជើងជាន់ទឹកដី Old Trafford ហើយបានឃើញកេរ្តិ៍ដំណែល Sir Alex បានបន្សល់ទុកការពិតនេះជាក្លឹបសម្រាប់ខ្ញុំហើយ។»
អតីតគ្រូបង្វឹក Ajax បាននាំ Man. Utd អោយលើកពានជាលើកដំបូងរយៈពេល៦ឆ្នាំក្រោយចាប់ផ្តើមយុទ្ធនាការដ៏លំបាកពោលគឺបន្ទាប់ពី Sir Alex Ferguson ចូលនិវត្តន៏នៅឆ្នាំ២០១៣ ស្របពេល លោក Ten Hag សង្ឃឹមថាក្លឹបនិង ធានាបានការលើកពានច្រើនជាង១ នៅពេលបញ្ចប់រដូវកាលនេះ៕

គ្រូបង្វឹកក្រុមមេឃខៀវ Man. City លោក Pep Guardiola បានកំនត់គោលដៅលើកីឡាករ Rayan Ait-Nouri នៅក្នុងបញ្ជីផ្ទេរដ៍មានសក្តានុពលរបស់គាត់ ដើម្បីដោះស្រាយបញ្ហាវិបត្តិខ្សែការពារឆ្វេងសម្រាប់ក្រុមរបស់គាត់។ គួរកត់សម្គាល់ថាMan Cityក្រុមបញ្ចប់ចំណាត់ថ្នាក់លេខ៣នៅរដូវកាលនេះ បានដំណើរការលេងដោយគ្មានកីឡាករលេងតួនាទីខ្សែការពារឆ្វេងពោលគឺចាប់តាំងពីការចាកចេញរបស់កីឡាករមានរឿងអាស្រូវផ្លូវភេទគឺកីឡាករអន្តរជាតិបារាំង Benjamin Mendy តាំងពីកំលុងខែសីហា ឆ្នាំ ២០២១មកម្លេះ។អត្ថបទកំពុងចាប់អារម្មណ៍៖ Man.City ចង់បានកីឡាករលេងតួនាទីការពារស្លាបឆ្វេងពីក្លឹបគូប្រជែង EPL (មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស មានអីតកីឡាករមួយចំនួនដូចជាOleksandr Zinchenko, Joao Cancelo និងបច្ចុប្បន្នគឺ Josko Gvardiolធ្លាប់បានដាក់អោយលេងតួនាទីមួយនេះ ប៉ុន្តែមិនទទួលបានភាពប្រាកដប្រជានោះទេ ស្របបពេលកីឡាករវ័យក្មេងនិងជាយុវជនថ្នាល Nico O’Reilly បានដើរតួនាទីចុងក្រោយកាលពីរដូវកាលមុន រួមទាំងការបរាជ័យវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FA Cup ផងដែរនោះ។អ្នកចាត់ការសញ្ជាតិអេស្បាញលោក Pep Guardiola បច្ចុប្បន្នកំពុងពន្លឿនចង់ដោះស្រាយបញ្ហាមួយនេះនៅរដូវក្តៅខណៈ Ait-Nouri របស់ Wolves គឺជាកីឡាករដែលរូបលោក ចង់បាន។ មិនទាន់មានកិច្ចព្រមព្រៀងណាមួយកើតឡើងនៅឡើយទេសម្រាប់កីឡាករអន្តរជាតិអាល់ហ្សេរីមានដើមកំណើតកើតនៅប្រទេសបារាំងវ័យ ២៣ឆ្នាំរូបនេះទេ […]



