
ក្រុមបិសាចក្រហម Man.Utd ត្រៀមធ្វើការប្រកួតពានរង្វាន់ EFL Cup រឺ Carabao Cup នៅកីឡាដ្ឋាន Wembley វេលាម៉ោង១១និង៣០នាទីយប់ថ្ងៃអាទិត្យស្អែកនេះ ជាមួយក្រុមសារិកាព្រៃ Newcastle ខណៈដែលMan.Utd ចង់ឈ្នះពានជាលើកដំបូង រយៈពេល៦ឆ្នាំ។គួររំលឹកថាMan.Utd បានផ្តួល Nottingham Forest ៥ទល់និង០ដើម្បីកក់កៅអីវគ្គផ្តាច់ព្រ័ត្រ ខណៈក្រុមលោក Eddie Howe បានយកឈ្នះក្រុម Southampton ក្នុងលទ្ធផល ៣-១ផងដែរ។
វាជាការឈានជើងចូលប្រកួតពានរង្វាន់EFL Cup វគ្គផ្តាច់ព្រ័ត្រជាលើកទី១០ក្នុងប្រវត្តិសាស្រ្តរបស់Man.Utd និងធ្លាប់លើកពាន៥ដង ។រីឯNewcastle ក៏សម្លឹងឃើញចង់ឈ្នះពានជាលើកដំបូងរយៈពេល២៤ឆ្នាំ និងចង់ឈ្នះពាន EFL Cup ជាលើកដំបូងក្នុងប្រវត្តិសាស្ត្របស់ពួកគេ។
១.៥ប្រកួតចុងក្រោយសម្រាប់Man.Utdនៅព្រឹត្តការណ៏EFL Cup គឺឈ្នះទាំង៥ដងរីឯ Newcastle Utd ឈ្នះ៦ដង។
២.ជម្រើស១១នាក់ដំបូងសម្រាប់Man.Utd អាចនិងចូលលេង
De Gea; Wan-Bissaka, Varane, Martinez, Shaw; Casemiro, Fred; Antony, Fernandes, Sancho; Rashford
៣.ជម្រើស១១នាក់ដំបូងសម្រាប់Newcastle អាចនិងចូលលេង
Karius; Trippier, Schar, Botman, Burn; Longstaff, Guimaraes, Joelinton; Almiron, Wilson, Saint-Maximin
៤.លទ្ធផលទស្សន៏ទាយ Man.Utd ១:0 Newcastle

ប្រភពពីគេហទំព័រ Independent បានចុះផ្សាយថាក្រុមកាំភ្លើងធំ Arsenal កំពុងដុតដៃដុតជើងបន្ថែមទៀតដើម្បីទទួលបានកិច្ចព្រមព្រៀងសម្រាប់កីឡាករ Eberechi Eze របស់ក្លឹបមានមូលដ្ឋានរួមទីក្រុងឡុងដ៍គឺ Crystal Palace ។ការបង្កើនសកម្មភាពនេះកើតមានឡើងបន្ទាប់ពិក្រុមលោកMikel Arteta ទើបតែបញ្ចប់ការចុះហត្ថលេខានាំយកកីឡាករ Viktor Gyökeres ពីក្រុម Sporting CP មករួមក្រុមរួចមក។Eze ខ្សែបម្រើអន្តរជាតិអង់គ្លេសនិងត្រៀមបញ្ចប់ការផ្ទេរមកទឹកដី Emirates ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ ខណៈ Arsenal សង្ឃឹមថានឹងចរចាតម្លៃប្រមាណ 60 លានផោន ដោយប្រសើរជាងការចំណាយលើលក្ខខណ្ឌទិញផ្តាច់កុងត្រាប្រមាណ 68 លានផោន។ ទោះជាយ៉ាងណាកិច្ចព្រមព្រៀងអាចនិងកើតមានឡើងឆាប់ៗក្រោយក្លឹបទាំងពីរមានឆន្ទៈក្នុងការបត់បែននិងពិភាក្សាគ្នា។អត្ថបទកំពុងចាប់អារម្មណ៍៖ វីរបុរស Real Madrid ម្នាក់ទៀតផ្លាស់ទៅលេងនៅលីកកំពូលម៉ិកស៊ិក(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សម្រាប់ Arsenal ចាំបាច់ត្រូវបញ្ចេញកីឡាករយ៉ាងហោចណាស់ក៍ម្នាក់រឺក៏ច្រើនជាងនេះដែរមុនពេលបញ្ចប់កិច្ចព្រមព្រៀង Eze ខណៈកីឡាកររដូវកាលចាស់លេងនៅក្លឹប Fulham ក្នុងលក្ខណ្ឌខ្ចីជើងគឺ Reiss Nelson អាចត្រូវបានរួមបញ្ចូលជាផ្នែកមួយនៃកិច្ចព្រមព្រៀងនេះ។ ប្រភព:Dailypost វីឌេអូ:


