Close
Featured-Image
ដឹងមូលហេតុហ្វេន Man Utd ច្រៀងឈ្មោះ Cristiano Ronaldo កំឡុងការប្រកួតជាមួយ Barcelona (មានវីដេអូ)
ទំហំអក្សរ
តូច
ធំ

យោងតាមសារព័ត៌មាន Manchester Evening News អ្នកគាំទ្រក្រុម Man. United បានច្រៀងស្រែកហៅឈ្មោះវីរបុរស Cristiano Ronaldo ជាលើកដំបូងចាប់តាំងពីកីឡាករសញ្ជាតិព័រទុយហ្គាល់រូបនេះចាកចេញពីក្លឹបកាលពីខែវិច្ឆិការឆ្នាំ២០២២កន្លងទៅបន្ទាប់ពីម្ចាស់ពានរង្វាន់ Ballon d’Or ៥សម័យ បានបញ្ចប់កិច្ចសន្យាដោយព្រមព្រៀងគ្នាជាមួយក្លឹប បន្ទាប់ពីផ្ទុះបទសម្ភាសន៍រិះគន់ក្លឹបក្នុងពេលផ្តល់បទសម្ភាសន៏ជាមួយពិធីករល្បីឈ្មោះ Piers Morgan។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

មូលហេតុដែលប្រិយមិត្តMan.Utd ធ្វើបែបនេះកំឡុងការប្រកួត ជើងទីពីរ វគ្គ Playoff UEFA Europa League របស់ពួកគេនៅ Old Trafford ដោយពួកគេបានសម្រេចចិត្តច្រៀងឈ្មោះអតីតខ្សែប្រយុទ្ធប្រវត្តិសាសស្រ្ត Real Madrid គឺចង់ធ្វើឲ្យអ្នកគាំទ្រ Barcelona មានការផ្ទុះកំហឹងនិងមានអារម្មណ៏ច្របូកច្របល់។

គួរបញ្ជាក់ថាខ្សែប្រយុទ្ធស្លាប Ronaldo ធ្លាប់ដើរតួជាគូបដិបក្សតស៊ូដ៏ខ្លាំងក្លាជាមួយ Barcelona អំឡុងពេលដែលគាត់ប្រកបអាជីពនៅក្នុងរដ្ឋធានីអេស្ប៉ាញ។ ដោយធ្លាប់លេងប្រឈមនិងក្លឹប យក្សកាតាឡាន់ ៣៤ ដងបូករួមជាមួយ Man. United ខណៈកីឡាករពាក់អាវ ស្លាកលេខ៧រូបនេះរកបាន២០គ្រាប់ និង assists បាន៣ដង។

អត្ថបទកំពុងចាប់អារម្មណ៍៖
CR7 ច្រាន់ចោលឱកាសលេងនៅ FIFA Club World Cup នៅពាក់កណ្តាលខែនេះ
featured image

បរទេសៈ ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់ Cristiano Ronaldo បានសម្រេចចិត្តបដិសេធឱកាសចូលរួមជាមួយនឹងក្រុមក្លឹបប្រេសុីលគឺ​ Fluminense ដែលត្រៀមសម្រាប់ការប្រកួត FIFA Club World Cup 2025 ។ ក្លឹប Fluminense បានទទួលកៅអី ក្រោយជ័យជម្នះក្នុងពានរង្វាន់ Copa Libertadores 2023 នឹងបានធ្វើការទាក់ទងទៅកាន់ភ្នាក់ងារផ្ទាល់ខ្លួនរបស់ Cr7 លោក Jorge Mendes ដើម្បីជជែកអំពីលទ្ធភាពក្នុងការផ្ទេររយៈពេលខ្លីណាមួយ ។ ទោះបីជាយ៉ាងណាមិញ លោក Mendes បានបង្ហើបថា Ronaldo ហាក់មិនចាប់អារម្មណ៍នឹងសំណើរមួយនេះឡើយ ។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ងាត់ៗ Pogba ទទួលបានសំណើរពីក្លឹបមួយដែលមានកៅអីលេង UCL រដូវកាលក្រោយ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ជាមួយនឹង Al-Nassr បរាជ័យក្នុងការដណ្តើមកៅអីលេងនៅ​ FIFA Club World Cup ធ្វើឲ្យអនាគតបច្ចុប្បន្នរបស់ Ronaldo ស្ថិតក្នុងភាពស្រពិចស្រពិល។ […]

ចុចអានបន្ត
អត្ថបទទាក់ទង
  • February 2023
    M T W T F S S
     12345
    6789101112
    13141516171819
    20212223242526
    2728