Close
Sponsor ads Featured-Image
ទៀត! មិនមាន Arsenal ប៉ុន្តែ Rio Ferdinand ថាមានតែក្លឹប២នេះអាចប្រជែងពាន EPL បាន
ទំហំអក្សរ
តូច
ធំ

Rio Ferdinand មិនមានអារម្មណ៍ភ្ញាក់ផ្អើលនោះទេ សម្រាប់ចម្លើយដែលឆ្លើយថាក្រុមណាមួយនៅក្របខណ្ឌលីកកំពូលអង់គ្លេសនិងលើក EPL នៅរដូវកាលក្រោយ ២០២៥-២០២៦ នេះ។ទោះបីជាក្រុមនីមួយៗហាក់បីដូជាសម្រុកទិញដូរកីឡាករបន្ថែមយកមកពង្រឹងក្រុម ខណៈក្រុមនៅក្របខណ្ឌកំពូលអង់គ្លេសមានតែChelsea មួយប៉ុណ្ណោះកំពុងជាប់ដៃប្រកួតពានរង្វាន់ FIFA Club World Cup នោះ។អតីតខ្សែការពារកណ្តាល និង ជា វីរបុរសដែលធ្លាប់ឈ្នះពានPremier League ៦ ដង ជាមួយបិសាចក្រហម និង ក្របខណ្ឌ UCL ១លើក បានលើកឈ្មោះក្រុម ហង្សក្រហមLiverpool និង Manchester City ដែលរូបលោកជឿជាក់ថា និងអាចប្រជែងគ្នាលើកពាននៅរដូវកាលថ្មីនេះបាន។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Rio Ferdinand: Only TWO Cubs Can Win Premier League Next Season

ads

Data Analysts Have Already Predicted Final 2025-26 Premier League Table

គួរកត់សម្គាល់ថាក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មីលោក Arne Slot Liverpool បានបន្តទម្រង់លេងដ៍ល្អនៅលីកកំពូលអង់គ្លេសទោះបីជាមិនបានជោគជ័យនៅពានរង្វាន់ទ្វីបអឺរ៉ុបក៍ដោយ។ ក្រោមការដឹកនាំនៅរដូវកាលដំបូងរបស់លោក Arne Slot នៅរដូវកាលចាស់ Liverpool បានគ្រងពាន Premier League ជាលើកទី២រយៈពេល៥ឆ្នាំចុងក្រោយ ខណៈលទ្ធផលនេះបានបញ្ចប់រជ្ជកាលMan.City មិនអោយសាងប្រវត្តិសាស្រ្តឈ្នះពានលើកទី៤ជាប់គ្នានោះឡើយ។ទោះយ៉ាងណាលោក Ferdinand បានព្យាករណ៍ថាក្រុម Arsenal ឯណេះវិញគឺបានត្រឹមស្ថិតក្នុងចំណាត់ថ្នាក់ Top៤ ខណៈ ៣រដូវកាលកន្លងចុងក្រោយជាប់ៗគ្នាពួកគេបានត្រឹមបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ២និងលេខ៣ប៉ុណ្ណោះ។ប្រភព:Giveme Sport

អត្ថបទទាក់ទង
  • June 2025
    M T W T F S S
     1
    2345678
    9101112131415
    16171819202122
    23242526272829
    30