Close
Sponsor ads Featured-Image
Admin មិនហ៊ានគិតជានាទី និង​វិនាទីទេ !មកដឹងពីប្រាក់ខែ Cristiano Ronaldo ក្រោយបន្តកុងត្រា២ឆ្នាំ (មាន១វីដេអូ)
ទំហំអក្សរ
តូច
ធំ

Cristiano Ronaldo បានសម្រេចចិត្តបន្តផ្ញើរអនាគតរបស់គាត់ជាមួយ Al-Nassr នៅក្នុងកិច្ចព្រមព្រៀងដ៏គួរឱ្យចាប់អារម្មណ៍រយៈពេល២ឆ្នាំដែលនឹងធានាថាគាត់នៅតែជាកីឡាករដែលមានប្រាក់ខែខ្ពស់បំផុតនៅលើពិភពលោក។ បន្ទាប់ពីការប្រកាសកាលពីថ្ងៃព្រហស្បតិ៍ ក្លឹបអារ៉ាប៊ីសាអូឌីតបានបញ្ជាក់ថា Ronaldo បានយល់ព្រមលក្ខខណ្ឌលើការបន្តរយៈពេល 2 ឆ្នាំដែលនឹងធ្វើឱ្យគាត់ទទួលបានប្រាក់ពលកម្មនឿយហត់សុទ្ធប្រហែល 185 លានអឺរ៉ូក្នុងមួយឆ្នាំ ដូច្នេះរយៈពេល២ឆ្នាំគាត់អាចរកប្រាក់ចំនូលបាន៣៧០លានយូរ៉ូឯណោះនេះមិនបូករួមលើផលប្រយោជន៍ផ្សេងទៀតនោះទេ។ ប្រភពពីគេហទំព័រ Marca កាលពីដើមឆ្នាំនេះបានចុះផ្សាយថា Ronaldo និងទទួលបាន 15 លានអឺរ៉ូក្នុងមួយខែស្មើនិង 3.8 លានអឺរ៉ូក្នុងមួយសប្តាហ៍ និង 55ម៉ឺនអឺរ៉ូក្នុងមួយថ្ងៃ។ ទោះយ៉ាងណាRonaldo ក៏នឹងទទួលបានភាគហ៊ុនជាមួយក្លឹប Al-Nassr ដើម្បីជាការចងចិត្តរបស់គាត់ចំពោះគម្រោងនេះ ខណៈវីរបុរស Real Madrid និង Manchester United ក៏នឹងមានចំណែកជ្រើសរើសកីឡាករដែលពួកគេចង់ចុះហត្ថលេខាផងដែរ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Cristiano Ronaldo Signs Two-Year Al-Nassr Extension, Set To Play Beyond 42 - Arise NewsOfficial Cristiano Ronaldo news: Portugal legend signs new Al-Nassr contract | FootballTransfers.com

ads

គួររំលឹកថានៅក្នុងបទសម្ភាសន៍នៅឯកម្មវិធី Globe Soccer Awards កាលពីខែធ្នូ Ronaldo បានបង្ហើបថាគាត់អាចជាម្ចាស់ក្លឹបនាពេលអនាគត។ គាត់បាននិយាយថា “ខ្ញុំមិនមែនជាគ្រូបង្វឹកទេ” ។ ខ្ញុំមិនដែលធ្វើជាគ្រូបង្វឹក ជាប្រធានក្លឹបទេ ប្រហែលជាម្ចាស់ក្លឹប។ ប្រសិនបើខ្ញុំនឹងក្លាយជាម្ចាស់ក្លឹប ខ្ញុំនឹងធ្វើរឿងឱ្យច្បាស់លាស់ និងកែសម្រួលអ្វីដែលខ្ញុំគិតថាអាក្រក់នៅទីនោះ។ Ronaldo បានបង្កើនទម្រង់នៃ Saudi Pro League ខ្លាំងជាងកីឡាករដទៃទៀត ហើយគាត់មានឥទ្ធិពលរួចហើយនៅក្នុងការសម្រេចចិត្តសំខាន់ៗនៅ Al-Nassr ប៉ុន្តែគាត់មិនទាន់ឈ្នះពានរង្វាន់ធំជាមួយក្លឹបនៅឡើយទេ។ សម្រាប់ Ronaldo បច្ចុប្បន្នឈានចូលវ័យ ៤០ឆ្នាំតាំងពីខែកុម្ភៈ រកបាន៩៣គ្រាប់ក្នុងការប្រកួត១០៥លើកអោយ Al-Nassr ខណៈខ្សែប្រយុទ្ធស្លាបក្រុមជម្រើសជាតិព័រទុយហ្គាល់រូបនេះមានមហិច្ឆតាចង់សម្រេចក្តីសុបិន្តរក ងោយបាន១០០០គ្រាប់ខណៈបច្ចុប្បន្នគាត់រកបាន938 គ្រាប់ហើយ។
ប្រភព:transfermarkrt
វីដេអូ:

អត្ថបទទាក់ទង
  • June 2025
    M T W T F S S
     1
    2345678
    9101112131415
    16171819202122
    23242526272829
    30