Close
Featured-Image
ឆ្នាំមុនថាអត់បានទិញ!តែឆ្នាំនេះមិនទាន់ស្កប់ទេ Liverpool ចង់បានកីឡាករម្នាក់ទៀតពីក្លឹបរួមលីក(មាន១វីដេអូ)
ទំហំអក្សរ
តូច
ធំ

ក្រុមហង្សក្រហម Liverpool កំពុងសម្លឹងមើលគោលដៅបន្ទាប់របស់ពួកគេបន្ទាប់ពីការមកដល់របស់ខ្សែបម្រើអន្តរជាតិអាឡឺម៉ង់ Florian Wirtz និងការចុះហត្ថលេខាលើកីឡាករអន្តរជាតិហុងគ្រី Milos Kerkez ដែលនិងត្រៀមឆ្លងកាត់ការពិនិត្យសុខភាព និងបង្ហាញខ្លួនជាផ្លូវការយ៉ាងយូរមុនថ្ងៃព្រហស្បត្ត៍សប្តាហ៍ក្រោយនេះហើយ។ប្រភពពីគេហទំព័រ talkSPORT បានចុះផ្សាយថាៈម្ចាស់ជើងឯក EPL មិនទាន់បញ្ចប់ការចង់បានក្នុងការនាំយកសមាជិកថ្មីនោះទេ ខណៈបច្ចុប្បន្នពួកគេត្រៀមចរចារចុះហត្ថលេខាលើប្រធានក្រុម Crystal Palace កីឡាករ Marc Guehi ម្នាក់ទៀតមករួមក្រុម ។Wirtz បានបញ្ចប់ការផ្ទេរពី Bayer Leverkusen ទៅ Premier League ក្នុងតម្លៃខ្លួន ១១៦,៥ លានផោនក្នុងកំណត់ត្រាមួយថ្លៃបំផុតរបស់អង់គ្លេស។
Liverpool signing Crystal Palace captain Marc Guehi is dependent on one absolutely key factorស្របពេលក្រុមលោក Arne Slot បានបន្តចាយប្រាក់ប្រមាណ ៤០ លានផោននាំយក Kerkez ពី Bournemouth ជិតរួចរាល់ហើយ ខណៈ Jeremie Frimpong គឺជាគោលដៅជំនួសការចាកចេញរបស់ Trend Alexander Arnold និងខិតចូលមកបន្តបន្ទាប់ទៀតនោះ ។វាមានន័យថាការចំណាយសរុបរបស់ម្ចាស់ជើងឯក Premier League នៅរដូវក្តៅនេះត្រូវបានកំណត់រួចហើយថាអាចលើសពី ១៨៥ លានផោន ប៉ុន្តែពួកគេមិនបានបង្អង់ល្បឿនចាយវាយនោះទេ ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Liverpool 'taking last steps' to seal £169m double deal with Reds 'on verge' of 'historic' transfer

Jeremie Frimpong to Liverpool FC: Price 'revealed' for summer transfer as Trent Alexander-Arnold confirms exit | The Standard

សម្រាប់ Guehi កីឡាករដើមកំណើតកូឌីវ័រតែបច្ចុប្បន្នមានសញ្ជាតិអង់គ្លេស បច្ចុប្បន្ននៅសល់កុងត្រាតែមួយឆ្នាំទៀតប៉ុណ្ណោះលើកិច្ចសន្យាបច្ចុប្បន្នជាមួយ Crystal Palace ខណៈ Liverpool សម្លឹងចង់បានកីឡាករខ្សែការពារកណ្តាលវ័យ ២៤ឆ្នាំរូបនេះមកពង្រឹងក្រុមបន្ថែមទៀតផងដែរ ។
ប្រភព:Talksport
វីដេអូ:

អត្ថបទទាក់ទង
  • June 2025
    M T W T F S S
     1
    2345678
    9101112131415
    16171819202122
    23242526272829
    30