

(ម៉ាឌ្រីត:អេស្បាញ) កីឡាករ Trent Alexander-Arnold បានបង្ហាញខ្លួនជាផ្លូវការណ៍ក្នុងនាមសមាជិកថ្មីរបស់ក្រុមអធិរាជស Real Madrid សម្រាប់ការផ្ទេរដោយគ្មានតម្លៃខ្លួនមកកាន់ទឹកដី Santiago Bernabeu និងបានបង្ហាញខ្លួននៅឯ Ciudad Deportiva របស់ក្លឹបស្របពេលខ្សែការពារសញ្ជាតិអង់គ្លេសរូបនេះត្រូវបានអមដំណើរដោយ Emilio Butragueno នាយកផ្នែកទំនាក់ទំនងស្ថាប័ន ក្នុងអំឡុងសន្និសីទសារព័ត៌មាននៅថ្ងៃព្រហស្បត្ត៍នេះ។

Alexander-Arnold ខ្សែការពារស្លាបស្តាំដែលមានជំនាញទាល់បាល់ហ្រ្វីឃីក និង បាល់ជ្រុងរូបនេះ បានបញ្ជាក់យ៉ាងដូច្នេះថាៈ វាគួរឱ្យរំភើបណាស់សម្រាប់ខ្ញុំ វាជាថ្ងៃដែលខ្ញុំទន្ទឹងរង់ចាំជាយូរមកហើយ។ ខ្ញុំពិតជាមានមោទនភាពខ្លាំងណាស់ហើយសុបិនក្លាយជាការពិតសម្រាប់ខ្ញុំ។ មានការងារជាច្រើននៅខាងមុខ ហើយខ្ញុំពិតជាចង់ចាប់ផ្តើមភ្លាមៗជាមួយក្លឹប។អតីតយុវជនថ្នាលដែលរីកចំរើនធំធាត់ជាមួយក្លឹបបានបញ្ជាក់បន្ថែ្ថមថាៈ ខ្ញុំបានដឹងច្បាស់ជាយូរមកហើយសម្រាប់ខ្ញុំប្រសិនចាកចេញពី Liverpool នោះមានតែក្លឹប Real Madrid ប៉ុណ្ណោះដែលខ្ញុំនិងចូលរួមជាមួយពោលគឺគ្មានក្លឹបផ្សេងទៀតទេ។ទោះបីជាមានសំនួរជាច្រើនបានលើកឡើងថាអ្នកនឹងទៅណា?មុនពេលវត្តមានខ្ញុំនៅពេលនេះ ។ខ្ញុំមានសំណាងណាស់ដែលបានលេងឱ្យក្រុមដ៏ធំបំផុតក្នុងប្រទេសអង់គ្លេស ហើយឥឡូវនេះគឺក្លឹបធំបំផុតនៅក្នុងប្រទេសអេស្បាញ។
កីឡាករវ័យ ២៦ឆ្នាំ និង ចូលរួមជាមួយវីរបុរស Liverpool និងជាអ្នកចាត់ការថ្មីលោក Xabi Alonso បន្ទាប់ពីបានឈ្នះជើងឯក Premier League ជាលើកទីពីរជាមួយនឹងក្រុមហង្សក្រហមដែលដឹកនាំដោយគ្រូបង្វឹកលោក Arne Slot ។
ប្រភព:Besoccer
វីដេអូ:

(USA)៖ ក្លឹបមេឃខៀវ Manchester City បានវិលទៅកាន់ប្រទេសអង់គ្លេសវិញ ដោយពាំនាំនូវទឹកប្រាក់ប្រមាណ «៣៧.៨លានផោន» ពី FIFA ក្រោយបានជ្រុះចេញពីពានរង្វាន់ FIFA Club World Cup ២០២៥ នៅឯសហរដ្ឋអាមេរិកត្រឹមវគ្គ ១៦ក្រុម ក្រោមថ្វីជើងរបស់ក្លឹបអារ៉ាប់ Al-Hilal កាលពីថ្ងៃអង្គារ។ យ៉ាងណាមិញ Man City បានសាងកំណត់ត្រាថ្មីមួយនៅ CWC ជំនាន់ថ្មីវគ្គ ៣២ក្រុម ដែលលេង ៣ប្រកួតមិនចាញ់ និងស្មើឡើយ ពោលគឺឈ្នះទាំងអស់តែម្តងប្រចាំពូល G ដែលពួកគេរកបាន ៤.៤លានផោន បន្ថែមលើកញ្ចប់ទឹកប្រាក់ ២៧.៩លានផោនផ្សេងទៀតពីការចូលរួម និង ៥.៥លានផោនទៀត ចំពោះការឡើងដល់វគ្គចាញ់-ធ្លាក់ ១៦ក្រុម។អត្ថបទកំពុងចាប់អារម្មណ៍៖ មិត្តរួមជាតិ Jota កំពុងសោកសៅខណៈគ្រូបង្វឹកមិនទាន់សម្រេចចិត្តដាក់អោយលេងនៅ FCW(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស នេះជាការសោកស្តាយផងដែរ សម្រាប់ក្រុមរបស់លោក Pep Guardiola ដែលនឹងទទួលបានប្រាក់រង្វាន់ចំនួន […]


