
បរទេស៖ Manchester United អាចនឹងចុះហត្ថលេខាលើ Moises Caicedo របស់ Brighton ក្នុងតម្លៃត្រឹមតែ 4.5 លានផោនកាលពីប៉ុន្មានឆ្នាំមុន។ កាលពីថ្ងៃព្រហស្បតិ៍ វាបានលេចឡើងថា Man United បានយល់ព្រមលើកិច្ចព្រមព្រៀងមួយ ដើម្បីចុះហត្ថលេខាលើកីឡាករ Mason Mount ពី Chelsea ក្នុងកិច្ចសន្យារយៈពេល ៥ ឆ្នាំក្នុងតម្លៃ ៥៥ លានផោន បូករួមនឹងការបន្ថែមចំនួន ៥ លានផោន។ ប៉ុន្តែ Mount មិនមែនជាខ្សែបម្រើតែមួយគត់ដែលបានផ្សារភ្ជាប់ការផ្ទេរទៅកាន់ Old Trafford ឡើយ។
ទោះបីជាយ៉ាងបើយោងតាម Athletic បានអះអាងថា Manchester United ក៏បានបង្ហាញការចាប់អារម្មណ៍លើ Caicedo ហើយក៏បានត្រៀមផ្តល់សំណើរខ្ពស់ជាង Mason Mount នៅលើថ្លៃឈ្នួលផងដេរ ព្រោះ Caicedo មានអាយុតិចជាង 3 ឆ្នាំ។ Man United នឹងត្រូវចំណាយប្រាក់ 100 លានផោន ដើម្បីទាក់ទាញ Caicedo ឱ្យចាកចេញពី Brighton។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើ Man United មានបំណងចុះហត្ថលេខាលើ Caicedo នៅរដូវក្តៅនេះ វានឹងមានតម្លៃលើសពីអ្វីដែលពួកគេអាចចុះកុងត្រាយកខ្សែបម្រើរូបនេះកាលពី២ឆ្នាំមុន។
ជាការពិតណាស់ បើយោងតាម Express.co.uk ក្នុងខែមករា ឆ្នាំ 2021 បានចុះផ្សាយថា Man United មានឱកាសចុះហត្ថលេខាលើ Caicedo ក្នុងតម្លៃត្រឹមតែ 4.5 លានផោនប៉ុណ្ណោះ ។ នៅពេលនោះ United កំពុងចាប់ផ្តើមជាមួយនឹងខ្សែបម្រើកណ្តាលទាំងបីរបស់ Scott McTominay, Fred និង Bruno Fernandes ។

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



