Close
Featured-Image
Messi ត្រៀមរួមការងារសាជាថ្មីជាមួយអតីតគ្រូបង្វឹករួមសញ្ជាតិនៅ Inter Miami
ទំហំអក្សរ
តូច
ធំ

អតីតគ្រូបង្វឹកក្លឹប Barcelona លោក Gerardo ‘Tata’ Martino នឹងមានឪកាសរួមការងារសាជាថ្មីជាមួយអតីតកីឡាកររបស់ខ្លួនគឺកំពូលខ្សែប្រយុទ្ធ Lionel Messi បន្ទាប់ពីរូបលោកត្រូវបានតែងតាំងជាអ្នកចាត់ការថ្មីរបស់ក្លឹប Inter Miami នៅលីកកំពូលសហរដ្ឋអាមេរិកMLS កាលពីពេលថ្មីៗកន្លងទៅនេះ។

បុរសវ័យ៦០ឆ្នាំ លោក Martino បានចូលមកកាន់តួនាទីជំនួសអតីតខ្សែការពារ Phil Neville របស់ក្រុមបិសាចក្រហម Man. United ដែលត្រូវបានក្លឹបគ្រប់គ្រងដោយអតិតមិត្តរួមក្រុម David Beckham បណ្តេញចេញកាលពីថ្ងៃទី ១ ខែមិថុនា កន្លងទៅដោយដឹកនាំមិនដែលឈ្នះ១០ប្រកួត។
គួរបញ្ជាក់ថាគ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនបានអវត្តមានពីការងារចាប់តាំងពីចាកចេញពីក្រុមជម្រើសជាតិម៉ិកស៊ិកបន្ទាប់ពីក្រុមមកពីតំបន់អាមេរិកកណ្តាលបានធ្លាក់ចេញត្រឹមវគ្គចែកពូល World Cup ឆ្នាំ២០២២នៅប្រទេសកាតារួចមក ។

Inter Miami បច្ចុប្បន្ននៅឈរនៅបាតតារាង MLS ក្រោយចាញ់១៣លើកពីការប្រកួតចំនួន ១៨ដងចុងក្រោយ ក្នុងឆ្នាំ 2023 ខណៈលោក Javier Morales បានដឹកនាំក្រុមបណ្តោះអាសន្នចាប់តាំងពីការចាកចេញរបស់អតីតខ្សែការពារស្លាបស្តាំក្រុមជម្រើសជាតិអង់គ្លេសលោកGary Neville ។
ប្រភព:BBC

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

អត្ថបទកំពុងចាប់អារម្មណ៍៖
ក្លឹបនៅ EPL មួយនេះឆ្មក់បានឱកាសផ្ទេរយក Gyokeres មុនពេល Sporting បដិសេធសំណើរ Arsenal (មាន១វីដេអូ)
featured image

កំលុងពេលដែល Arsenal ព្យាយាមក្នុងការចុះហត្ថលេខាចង់បានគឺ Viktor Gyokeres ពីក្លឹប Sporting CF ពីលីកកំពូលPortugal ក្លឹបគូប្រជែង EPLឯណេះវិញគឺ Manchester United នៅតែព្យាយាមឆ្មក់យកការដេញថ្លៃកីឡាករ​ឆ្នើមរូបនេះមករួមក្រុមដើម្បីបំពេញចន្លោះប្រហោងអាវស្លាកលេខ៩ដែលកំពុងនៅទំនេរ។  គួររំលឹកថាក្រុមកាំភ្លើងធំរបស់គ្រូបង្វឹកលោក Mikel Arteta បានបរាជ័យក្នុងការនាំយកខ្សែប្រយុទ្ធ Gyokeres រូបនេះពីក្រុម Sporting បើទោះបីជាមានប្រភពពត៌មានគួរអោយទុកចាក់បានលើកឡើងថា Arsenal បានដាក់សំណើរលើកដំបូងប្រមាណជា ៦៣,៥ លានផោនលើការផ្ទេរយកកីឡាករអន្តរជាតិស៊ុយអ៊ែតរូបនេះមករួមក្រុម ប៉ុន្តែមិនទទួលបានលទ្ធផលវិជ្ជមាន ដូច្នេះពួកគេអាចបង្កើនតម្លៃរហូតដល់ ៧០លានផោនដើម្បីធានាបានការផ្ទេរនេះ។អត្ថបទកំពុងចាប់អារម្មណ៍៖ បញ្ហាប្រឈម២ Barcelona និងត្រុវដោះស្រាយជុំវិញការមកដល់របស់ Rashford សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ការពិតយោងតាមការអះអាងរបស់លោក Fabrizio Roman បានលើកឡើងថាៈ កំលុងពេលនៃសប្តាហ៍ទី២ក្នុងខែកក្កដា នេះ​កីឡាករវ័យ 27 ឆ្នាំ ត្រូវបាន Sporting ផ្តល់ឱកាសអោយ Man.Utd ចុះហត្ថលេខានាំយករូបគេមករួមក្រុម ប៉ុន្តែត្រូវបានគេប្រទះឃើញមានវត្តមាននៅតំបន់កោះMallorca (Majorca) ជាឆ្នេរនៃតំបន់សមុទ្រមេឌីទែរ៉ាណេ(ជាប្រជុំកោះមួយរបស់អេស្បាញ) […]

ចុចអានបន្ត
អត្ថបទទាក់ទង
  • June 2023
    M T W T F S S
     1234
    567891011
    12131415161718
    19202122232425
    2627282930