Close
Close
Ads: 88BOL
Pogba ទំនងនឹងចាកចេញពី Juventus ព្រោះតែរឿងមួយនេះ
ទំហំអក្សរ
តូច
ធំ

(អ៊ីតាលី)៖ កាលពីពេលថ្មីៗនេះ ខ្សែបម្រើសញ្ជាតិបារាំងកីឡាករ Paul Pogba ទំនងជានឹងចាកចេញពីក្លឹបសេះបង្កង់ Juventus នៅរដូវក្តៅនេះ ជាមួយការផ្លាស់ប្តូរដ៏ជាក់លាក់មួយ។ Pogba បានត្រលប់ទៅកាន់ទ្រនំចាស់វិញនៅទីក្រុង Turin ដោយមិនមានតម្លៃផ្ទេរកាលពីរដូវក្តៅមុន បន្ទាប់ចាកចេញពីបិសាចក្រហម Manchester United ខណៈគាត់បានចំណាយពេល ៤រដូវកាលនៅសេះបង្កង់ មុនពេលផ្លាស់ទៅបិសាចក្រហម ក្នុងតម្លៃផ្ទេរ ៨៩លានផោន១១២លានដុល្លារ។ ស្របពេលថ្មីៗនេះ គាត់មិនសូវសប្បាយចិត្តក្នុងការបង្ហាញខ្លួននៅលើទីលានប្រកួតឡើយ ខណៈអ្នកគាំទ្រសេះបង្កង់មិនពេញចិត្តនូវការត្រលប់មកវិញរបស់កីឡាកររូបនេះទៀតសោត បូករួម ការរបួស និងប្រាក់ឈ្នួលខ្ពស់ទៀតនោះ ដែលជាហេតុធ្វើឲ្យក្លឹបពិចារណាត្រៀមខ្លួនរួចជាស្រេចក្នុងការកាត់ផ្តាច់ទំនាក់ទំនងជាមួយ Pogba នៅមុនរដូវកាលថ្មីនេះ។ មិនឲ្យបង្អង់យូរក្លឹបនៅអារ៉ាប់ក៏បានត្រៀមខ្លួនឆ្មក់យកកីឡាកររូបនេះផងដែរ ដែលអាចនឹងមានសំណើលើកិច្ចព្រមព្រៀងដ៏ច្រើនលើសលប់៕

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Paul Pogba forced off in tears 24-minutes into FIRST Juventus start of season as ex-Man Utd star's injury hell goes on | The Sun

Pogba likely to miss end of season after further injury | SuperSport

Massimiliano Allegri 'sad' to see Paul Pogba 'risks' backfire as Juventus midfielder suffers another injury 23 minutes into first start for 390 days | Goal.com

Where did it all go wrong for French World Cup winner Paul Pogba? - CGTN

It was quite sad - Paul Pogba laments how he was treated at Man United - Daily Post Nigeria

អត្ថបទទាក់ទង
  • Sponsor By 88BoL

  • June 2023
    M T W T F S S
     1234
    567891011
    12131415161718
    19202122232425
    2627282930