

(អ៊ីតាលី)៖ កាលពីពេលថ្មីៗនេះ ខ្សែបម្រើសញ្ជាតិបារាំងកីឡាករ Paul Pogba ទំនងជានឹងចាកចេញពីក្លឹបសេះបង្កង់ Juventus នៅរដូវក្តៅនេះ ជាមួយការផ្លាស់ប្តូរដ៏ជាក់លាក់មួយ។ Pogba បានត្រលប់ទៅកាន់ទ្រនំចាស់វិញនៅទីក្រុង Turin ដោយមិនមានតម្លៃផ្ទេរកាលពីរដូវក្តៅមុន បន្ទាប់ចាកចេញពីបិសាចក្រហម Manchester United ខណៈគាត់បានចំណាយពេល ៤រដូវកាលនៅសេះបង្កង់ មុនពេលផ្លាស់ទៅបិសាចក្រហម ក្នុងតម្លៃផ្ទេរ ៨៩លានផោន ឬ ១១២លានដុល្លារ។ ស្របពេលថ្មីៗនេះ គាត់មិនសូវសប្បាយចិត្តក្នុងការបង្ហាញខ្លួននៅលើទីលានប្រកួតឡើយ ខណៈអ្នកគាំទ្រសេះបង្កង់មិនពេញចិត្តនូវការត្រលប់មកវិញរបស់កីឡាកររូបនេះទៀតសោត បូករួម ការរបួស និងប្រាក់ឈ្នួលខ្ពស់ទៀតនោះ ដែលជាហេតុធ្វើឲ្យក្លឹបពិចារណាត្រៀមខ្លួនរួចជាស្រេចក្នុងការកាត់ផ្តាច់ទំនាក់ទំនងជាមួយ Pogba នៅមុនរដូវកាលថ្មីនេះ។ មិនឲ្យបង្អង់យូរក្លឹបនៅអារ៉ាប់ក៏បានត្រៀមខ្លួនឆ្មក់យកកីឡាកររូបនេះផងដែរ ដែលអាចនឹងមានសំណើលើកិច្ចព្រមព្រៀងដ៏ច្រើនលើសលប់៕


ខ្សែបម្រើស្លាបរបស់ Athletic Bilbao កីឡាករ Nico Williams បានយល់ព្រមលើលក្ខខណ្ឌផ្ទាល់ខ្លួនលើកិច្ចសន្យារយៈពេល 6 ឆ្នាំជាមួយក្លឹប Barcelona រួចរាល់ហើយនេះបើយោងតាមប្រភពពីបណ្តាញសារពត៌មាននៅក្នុងប្រទេសអេស្បាញបានចុះផ្សាយ។សមាជិកជ័យលាភី Euro 2024 Williams បានបង្ហាញក្តីអស់សង្ឃឹមក្នុងការចូលរួមជាមួយគូប្រជែង LaLiga របស់ពួកគេពីក្លឹបអាណាព្យាបាលAt.Bilbao នៅរដូវក្តៅនេះ បន្ទាប់ពីខកខានកិច្ចព្រមព្រៀងកាលពីឆ្នាំមុន។យោងតាមអ្នកជំនាញការផ្ទេរកីឡាករសញ្ជាតិអ៊ីតាលីលោក Fabrizio Romano បានបញ្ជាក់ថាខ្សែបម្រើស្លាបឆ្វេងសញ្ជាតិអេស្ប៉ាញរូបនេះបានយល់ព្រមលើប្រាក់ខែរបស់គាត់ជាមួយ Barca និងលក្ខណ្ឌផ្សេងៗផងដែរ ។អត្ថបទកំពុងចាប់អារម្មណ៍៖ តារាឆ្នើមវ័យក្មេង៦រូបឈានមុខគេណាខ្លះ ប្រជែងពានកីឡាករវ័យក្មេងលេងល្អនៅ PL ប្រចាំឆ្នាំ ២០២៤/២៥ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស នៅក្នុងអត្ថបទចុះផ្សាយនោះលោក Romano បានសរសេរនៅលើបណ្តញទំនាក់ទំនង X កាលពីថ្ងៃព្រហស្បតិ៍យ៉ាងដូច្នេះថា Nico Williams និង Barça បានយល់ព្រមលើលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយកិច្ចសន្យា 6 ឆ្នាំ ជាមួយសុពលភាពកិច្ចសន្យារហូតដល់ខែមិថុនា ឆ្នាំ 2031 ជាមួយនឹងប្រាក់ឈ្នួលពលកម្មចន្លោះពី 7ទៅ8 លានអឺរ៉ូក្នុងមួយរដូវកាល។Williams បានរីបង្ហាញទម្រង់លេងល្អពីមួយថ្ងៃទៅមួយថ្ងៃមិនថានៅក្រុមជម្រើសជាតិ […]



