Close
Close
Ads: 88BOL
Gundogan សប្បាយចិត្ត !ប៉ុន្តែកីឡាករ Barcelona រូបនេះបារម្មណ៏អស់ឪកាសចូលលេង (មានវីដេអូ)
ទំហំអក្សរ
តូច
ធំ

ខ្សែបម្រើ Gavi បានបង្ហាញអារម្មណ៍មិនសប្បាយចិត្តនោះទេ ពោលគឺក្រោយពីការចុះហត្ថលេខានាំយកកីឡាករអន្តរជាតិអាឡឺម៉ង់ Ilkay Gundogan ពីក្លឹប Man.City មកកាន់ទឹកដី Camp Nou ដោយគ្មានតម្ឡៃខ្លួន (Free Tansfer)រូចមក ។ ពោលគឺកីឡាករអន្តរជាតិអេស្បាញវ័យ១៨ឆ្នាំបន្តបានបង្ហាញពីក្តីបារម្​ភអំពីពេលវេលាចូលលេង​មិនគ្រប់គ្រាន់ ដោយរូបគេជឿជាក់ ថាអ្នកចាត់ការទូទៅលោក Xavi Hernandez នឹងដាក់អោយរូបគេអង្គុយលេងជាកីឡាករបម្រុងច្រើន​ជាងចូលើលេងទៀងទាត់​ដូចសព្វ​មួយដង។

ប្រភពពីគេហទំព័រ El Nacional បានចុះផ្សាយបន្តថា: លោក Xavi និងដាក់អោយអតីតកីឡាករDormund ដែលទើបជួយអោយ Man.City ឈ្នះពាន ៣ក្នុង១រដូវកាល លេងចាប់ដៃគូជាមួយ Frenkie de Jong និង Pedri នៅតំបន់បម្រើកណ្តាល។


Gavi ទើបតែបន្តកិច្ចសន្យាថ្មីលេងអោយ Barcelona កាលពីខែមករា បើទោះបីជាក្របខណ្ឌ LaLiga បានបដិសេធក្នុងការចុះកុងត្រាថ្មីនេះដោយសារតែ Barcelona បានប្រើប្រាស់ថវិកាលើសពីការកំណត់ប្រាក់ឈ្នួល។ ដូច្នេះពួកគេត្រូវតែបញ្ចប់កុងត្រា Jordi Alba ខណៈដែលការចាកចេញរបស់ Sergio Busquets ក៏បានជួយពួកគេកាត់បន្ថយការចំណាយពួកគេបានមួយចំណែកផងដែរ។
ប្រភព:sportskeeda
វីដេអូ: Gundoan

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

វីដេអូ: Gavi

អត្ថបទទាក់ទង
  • Sponsor By 88BoL

  • June 2023
    M T W T F S S
     1234
    567891011
    12131415161718
    19202122232425
    2627282930