
ខ្សែបម្រើ Gavi បានបង្ហាញអារម្មណ៍មិនសប្បាយចិត្តនោះទេ ពោលគឺក្រោយពីការចុះហត្ថលេខានាំយកកីឡាករអន្តរជាតិអាឡឺម៉ង់ Ilkay Gundogan ពីក្លឹប Man.City មកកាន់ទឹកដី Camp Nou ដោយគ្មានតម្ឡៃខ្លួន (Free Tansfer)រូចមក ។ ពោលគឺកីឡាករអន្តរជាតិអេស្បាញវ័យ១៨ឆ្នាំបន្តបានបង្ហាញពីក្តីបារម្ភអំពីពេលវេលាចូលលេងមិនគ្រប់គ្រាន់ ដោយរូបគេជឿជាក់ ថាអ្នកចាត់ការទូទៅលោក Xavi Hernandez នឹងដាក់អោយរូបគេអង្គុយលេងជាកីឡាករបម្រុងច្រើនជាងចូលើលេងទៀងទាត់ដូចសព្វមួយដង។
ប្រភពពីគេហទំព័រ El Nacional បានចុះផ្សាយបន្តថា: លោក Xavi និងដាក់អោយអតីតកីឡាករDormund ដែលទើបជួយអោយ Man.City ឈ្នះពាន ៣ក្នុង១រដូវកាល លេងចាប់ដៃគូជាមួយ Frenkie de Jong និង Pedri នៅតំបន់បម្រើកណ្តាល។
Gavi ទើបតែបន្តកិច្ចសន្យាថ្មីលេងអោយ Barcelona កាលពីខែមករា បើទោះបីជាក្របខណ្ឌ LaLiga បានបដិសេធក្នុងការចុះកុងត្រាថ្មីនេះដោយសារតែ Barcelona បានប្រើប្រាស់ថវិកាលើសពីការកំណត់ប្រាក់ឈ្នួល។ ដូច្នេះពួកគេត្រូវតែបញ្ចប់កុងត្រា Jordi Alba ខណៈដែលការចាកចេញរបស់ Sergio Busquets ក៏បានជួយពួកគេកាត់បន្ថយការចំណាយពួកគេបានមួយចំណែកផងដែរ។
ប្រភព:sportskeeda
វីដេអូ: Gundoan
វីដេអូ: Gavi

ក្លឹបស្កគ្រាប់Everton បានយល់ព្រមលើកិច្ចសន្យាខ្ចីជើងរយៈពេលមួយរដូវកាលសម្រាប់ខ្សែបម្រើស្លាបរបស់ Manchester City គឺ Jack Grealish ។កីឡាករវ័យ 29 ឆ្នាំដែលឈានចូលវ័យ30ឆ្នាំនៅឆ្នាំក្រោយមិនបានជាប់ជម្រើសដំបូងសម្រាប់ការប្រកួតក្របខណ្ឌ Premier League ពេលប្រកួតបិទរដូវកាលជាមួយ Fulham ក៏ដូចជា Club World Cup នៅសហរដ្ឋអាមេរិក។អតីតកាពីតែន Aston Villa បានអង្គុយជាកៅអីបម្រុង កំឡុងពេលប្រកួតវគ្គផ្តាច់ព្រ័ត្រ FA Cup បរាជ័យក្រោមថ្វីជើងក្រុម Crystal Palace ខណៈយុវជនអាហ្សង់ទីន Claudio Echeverri បានចូលជំនួសតួនាទីរូបគេ។អត្ថបទកំពុងចាប់អារម្មណ៍៖ Man.City ដាច់ចិត្តអោយកីឡាករមានប្រាក់ឈ្នួល 30ម៉ឺនផោន/១សប្តាហ៍ទៅក្លឹបគូប្រជែងលីកខ្ចីជើង(មាន២វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ប្រភព BBC Sport បានចុះផ្សាយថាក្លឹបបានឈានដល់កិច្ចព្រមព្រៀងសម្រាប់ Grealish ដែលមានប្រាក់ឈ្នួលប្រមាណ 300,000 ផោនក្នុងមួយសប្តាហ៍ ជាមួយ Man.City ។ ខ្សែបម្រើអន្តរជាតិជាតិអង់គ្លេសបានចូលរួមជាមួយ Man City […]



