Close
Close
Ads: 88BOL
វីរបុរស Juventus ត្រលប់មកដឹកនាំក្លឹបនៅអ៊ីតាលី ក្រោយមិនជោគជ័យនៅតួគី (មានវីដេអូ)
ទំហំអក្សរ
តូច
ធំ

អតីតគ្រូបង្វឹក Juventus លោក Andrea Pirlo ត្រូវបានតែងតាំងជាអ្នកចាត់ការទូទៅថ្មីរបស់ក្រុម Sampdoria ក្នុងក្របខ័ណ្ឌ Serie B ក្នុងកិច្ចសន្យារយៈពេលពីរឆ្នាំ។
Pirlo វ័យ ៤៤ ឆ្នាំធ្លាប់បានដឹកនាំ Juventus ក្នុងរដូវកាល២០២០-២០២១ ដោយដឹកនាំក្រុមឈ្នះពាន Coppa Italia និង Italian Super Cup មុនពេលត្រូវបានបណ្តេញចេញបន្ទាប់ពីបញ្ចប់រដូវកាលឈរនៅចំណាត់ថ្នាក់ទី 4 ក្នុងក្របខ័ណ្ឌ Serie A ។ Samdoria គឺជាក្លឹបទី៣ហើយ សម្រាប់អតីតកីឡាករក្រុមអសូរី អ៊ីតាលីដែលមានជំនាញទាត់បាល់ហ្រ្វីឃីកជើងស្តាំ និង បញ្ចូនបាល់ដ៍ល្អរូបនេះ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស


Pirlo ធ្លាប់បានដឹកនំាអ៊ីតាលីឈ្នះពាន World Cup ក្នុងឆ្នាំ២០០៦ ពោលគឺមុនពេលអតីតខ្សែបម្រើ Juventus និង AC Milan បានចូលនិវត្តន៍​នៅ​ឆ្នាំ ២០១៧ ពោលគឺ​បន្ទាប់ពីរូបលោកធ្លាប់ឈ្នះពានរង្វាន់ Champions Leagues ចំនួនពីរ និងពានរង្វាន់ Serie A ចំនួនប្រាំមួយ។លោក Pirlo បានបន្តដឹកនាំក្លឹប Fatih Karagumruk នៅលីកកំពូលតួគីប៉ុន្តែបានចាកចេញក្នុងខែឧសភា បន្ទាប់ពីដឹកនាំក្រុមបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ៧ ក្នុងការប្រកួត Super Lig ។


គួររំលឹកថា Pirlo តែងតាំងជាអ្នកចាត់ការក្រុម Juventus អាយុក្រោម ២៣ ឆ្នាំ ក្នុងឆ្នាំ ២០២០ មុនពេលចូលដឹកនាំក្រុមឈុតធំ គឺមួយសប្តាហ៍ក្រោយពីក្លឹបចែកផ្លូវគ្នា ជាមួយលោក Maurizio Sarri នៅពេលនោះ។
ប្រភព:BBC
វីដេអូលោក Pirlo កាលនៅជាកីឡាករ

No posts
  • Sponsor By 88BoL

  • June 2023
    M T W T F S S
     1234
    567891011
    12131415161718
    19202122232425
    2627282930