
អតីតគ្រូបង្វឹក Juventus លោក Andrea Pirlo ត្រូវបានតែងតាំងជាអ្នកចាត់ការទូទៅថ្មីរបស់ក្រុម Sampdoria ក្នុងក្របខ័ណ្ឌ Serie B ក្នុងកិច្ចសន្យារយៈពេលពីរឆ្នាំ។
Pirlo វ័យ ៤៤ ឆ្នាំធ្លាប់បានដឹកនាំ Juventus ក្នុងរដូវកាល២០២០-២០២១ ដោយដឹកនាំក្រុមឈ្នះពាន Coppa Italia និង Italian Super Cup មុនពេលត្រូវបានបណ្តេញចេញបន្ទាប់ពីបញ្ចប់រដូវកាលឈរនៅចំណាត់ថ្នាក់ទី 4 ក្នុងក្របខ័ណ្ឌ Serie A ។ Samdoria គឺជាក្លឹបទី៣ហើយ សម្រាប់អតីតកីឡាករក្រុមអសូរី អ៊ីតាលីដែលមានជំនាញទាត់បាល់ហ្រ្វីឃីកជើងស្តាំ និង បញ្ចូនបាល់ដ៍ល្អរូបនេះ។
Pirlo ធ្លាប់បានដឹកនំាអ៊ីតាលីឈ្នះពាន World Cup ក្នុងឆ្នាំ២០០៦ ពោលគឺមុនពេលអតីតខ្សែបម្រើ Juventus និង AC Milan បានចូលនិវត្តន៍នៅឆ្នាំ ២០១៧ ពោលគឺបន្ទាប់ពីរូបលោកធ្លាប់ឈ្នះពានរង្វាន់ Champions Leagues ចំនួនពីរ និងពានរង្វាន់ Serie A ចំនួនប្រាំមួយ។លោក Pirlo បានបន្តដឹកនាំក្លឹប Fatih Karagumruk នៅលីកកំពូលតួគីប៉ុន្តែបានចាកចេញក្នុងខែឧសភា បន្ទាប់ពីដឹកនាំក្រុមបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ៧ ក្នុងការប្រកួត Super Lig ។
គួររំលឹកថា Pirlo តែងតាំងជាអ្នកចាត់ការក្រុម Juventus អាយុក្រោម ២៣ ឆ្នាំ ក្នុងឆ្នាំ ២០២០ មុនពេលចូលដឹកនាំក្រុមឈុតធំ គឺមួយសប្តាហ៍ក្រោយពីក្លឹបចែកផ្លូវគ្នា ជាមួយលោក Maurizio Sarri នៅពេលនោះ។
ប្រភព:BBC
វីដេអូលោក Pirlo កាលនៅជាកីឡាករ

ក្លឹបស្កគ្រាប់Everton បានយល់ព្រមលើកិច្ចសន្យាខ្ចីជើងរយៈពេលមួយរដូវកាលសម្រាប់ខ្សែបម្រើស្លាបរបស់ Manchester City គឺ Jack Grealish ។កីឡាករវ័យ 29 ឆ្នាំដែលឈានចូលវ័យ30ឆ្នាំនៅឆ្នាំក្រោយមិនបានជាប់ជម្រើសដំបូងសម្រាប់ការប្រកួតក្របខណ្ឌ Premier League ពេលប្រកួតបិទរដូវកាលជាមួយ Fulham ក៏ដូចជា Club World Cup នៅសហរដ្ឋអាមេរិក។អតីតកាពីតែន Aston Villa បានអង្គុយជាកៅអីបម្រុង កំឡុងពេលប្រកួតវគ្គផ្តាច់ព្រ័ត្រ FA Cup បរាជ័យក្រោមថ្វីជើងក្រុម Crystal Palace ខណៈយុវជនអាហ្សង់ទីន Claudio Echeverri បានចូលជំនួសតួនាទីរូបគេ។អត្ថបទកំពុងចាប់អារម្មណ៍៖ Man.City ដាច់ចិត្តអោយកីឡាករមានប្រាក់ឈ្នួល 30ម៉ឺនផោន/១សប្តាហ៍ទៅក្លឹបគូប្រជែងលីកខ្ចីជើង(មាន២វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ប្រភព BBC Sport បានចុះផ្សាយថាក្លឹបបានឈានដល់កិច្ចព្រមព្រៀងសម្រាប់ Grealish ដែលមានប្រាក់ឈ្នួលប្រមាណ 300,000 ផោនក្នុងមួយសប្តាហ៍ ជាមួយ Man.City ។ ខ្សែបម្រើអន្តរជាតិជាតិអង់គ្លេសបានចូលរួមជាមួយ Man City […]