Close
Close
Ads: 88BOL
កីឡាករឆ្នើមម្នាក់ធ្លាប់បដិសេធសំណើរបស់ Real Madrid ឥឡូវនេះកំពុងឥតការងារធ្វើ
ទំហំអក្សរ
តូច
ធំ

បរទេស៖ អតីតតារាបាល់ទាត់ឆ្នើមរបស់ Chelsea កីឡាករ Josh McEachranដែលធ្លាប់បានបដិសេធសំណើររបស់ក្លឹប Real Madrid ពេលនេះកំពុងគ្មានការងារធ្វើ បន្ទាប់ពីក្លឹប MK Dons សម្រេចចិត្តបញ្ចប់កុងត្រារបស់ខ្សែបម្រើរូបនេះ ដែលធ្លាប់​ត្រូវ​បាន​គេ​ដាក់​ឈ្មោះ​ថា “អនាគត​របស់ Chelsea”។ កីឡាករ​វ័យ 30 ឆ្នាំ​រូបនេះ​មិនបាន​មានឈ្មោះលេងសម្រាប់ក្រុម MK Dons ខណៈក្រុមរបស់ពួកគេត្រូវបានធ្លាក់ទៅកាន់ League Two។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

ឥឡូវនេះខ្សែបម្រើរូបនេះគឺត្រូវស្វែងរកក្លឹបថ្មីដែលពីមុន រូបគេធ្លាប់ត្រូវបានគេមើលឃើញថា អាចនឹងក្លាយជាអ្នកស្នងមរតករបស់ Frank Lampard នៅកីឡដ្ឋាន Stamford Bridge ។ McEachran បានទទួលឱកាសលេងឈុតធំនៅឆ្នាំ 2010 ហើយទទួលបានចាប់អារម្មណ៍ពីសំណាក់មហារជនជាខ្លាំង ប៉ុន្តែអំឡុងពេលប្រកបអាជីពនៅ Chelsea ភាគច្រើនត្រូវបានឲ្យទៅកាន់ក្លឹបផ្សេងខ្ចីជើង។ គាត់ធ្លាប់ប្រកបអាជីពនៅ Swansea, Middlesbrough, Watford, Wigan និង Vitesse កីឡាកររូបនេះបានចូលរួមជាមួយ Brentford ក្នុងកិច្ចព្រមព្រៀងជាអចិន្ត្រៃយ៍ក្នុងឆ្នាំ 2015 បន្ទាប់ពីបានបង្ហាញខ្លួនជាក្រុមដំបូងត្រឹមតែ 22 លើកសម្រាប់ក្រុមតោខៀវ។

អតីតមិត្តរួមក្រុមរបស់គាត់ Daniel Sturridge ធ្លាប់បានប្រាប់ talkSPORT ថា «Josh McEachran គឺជាអនាគតរបស់ Chelsea»។ អ្នក​ចាត់​ការ​ក្រុម Chelsea នៅ​ពេល​នោះ លោក Carlo Ancelotti ក៏​មាន​ភាព​ច្របូកច្របល់​ដែរ ហើយ​បាន​ព្យាករ​ថា​កីឡាករ​វ័យ​ក្មេង​រូប​នេះ​នឹង​អាចជំនួស​តំណែង Joe Cole។ នៅពេលត្រលប់មក Stamford Bridge ក្រោយពីចំណាយពេល២ឆ្នាំជាមួយនឹង Brentford ក្នុងឆ្នាំ 2017 McEachran បាន​បង្ហើបអំពីក្លឹបដែលធ្លាប់បានចាប់អារម្មណ៍លើរូបគេកាលពីក្មេង។ គាត់បាននិយាយថា «Real Madrid និង Manchester United បានទាក់ទងមកខ្ញុំ ពេលដែលខ្ញុំមានអាយុ 16 ឆ្នាំ។ ខ្ញុំ​មិន​អាច​ជឿ​បាន​ទេ ពេល​ភ្នាក់ងារ​របស់​ខ្ញុំ​និយាយ​ថា Real Madrid ចង់​បាន​អ្នក។  Madrid បានផ្តល់កិច្ចសន្យាដល់ខ្ញុំ ដោយរង់ចាំតែការសម្រេចពីខ្ញុំប៉ុណ្ណោះ ហើយពួកគេចង់ឱ្យគ្រួសាររបស់ខ្ញុំទាំងអស់ហោះហើរទៅអេស្ប៉ាញ ដើម្បីចុះកិច្ចសន្យារយៈពេលប្រាំឆ្នាំ ប៉ុន្តែខ្ញុំបាននិយាយថា «ទេ ខ្ញុំចង់បន្តនៅ Chelsea» ។

Topics
អត្ថបទទាក់ទង
  • Sponsor By 88BoL

  • June 2023
    M T W T F S S
     1234
    567891011
    12131415161718
    19202122232425
    2627282930