

(បរទេស)៖ លោក Salt Bae ដែលជាបុគ្គលដ៏ល្បីមួយរូបនៅលើបណ្តាញសង្គម Social Media បានប្ដេជ្ញាថា គាត់នឹងមិនចូលទៅក្នុងនៅទីលានប្រកួត World Cup ម្តងទៀតទេ បន្ទាប់ពីមានការរិះគន់យ៉ាងខ្លាំង កាលពីការប្រកួតវគ្គផ្តាច់ព្រ័ត្រ World Cup ឆ្នាំ២០២២ នៅប្រទេសកាតា រវាងក្រុមជម្រើសជាតិអាហ្សង់ទីន និងក្រុមជម្រើសជាតិបារាំង រំលឹកកាលនោះក្រុមជម្រើសជាតិអាហ្សង់ទីនបានឈ្នះ World Cup ដែលជាពានរង្វាន់ដ៏ធំបំផុតលើសកលលោក ២០២២ ដោយបាល់កាត់សេចក្តី ១១ម៉ែត្រ។
លោក Salt Bae បាននិយាយរៀបរាប់បន្ថែមថា «ខ្ញុំមិនអាចធ្វើអ្វីបានទេ អំពីមូលហេតុដែលខ្ញុំនៅទីនោះកាលពីពេលមុន ប៉ុន្តែឥឡូវ ខ្ញុំនឹងមិនឈានជើងចូលទីលានប្រកួត World Cup ម្តងទៀតឡើយ»។ «មានមនុស្សប្រហែល ២ពាន់លាននាក់ បានមើលការប្រកួត World Cup តែបើតាមខ្ញុំដឹងមានមនុស្ស ៥ពាន់លាននាក់ ជុំវិញពិភពលោកនិយាយអំពីខ្ញុំ» ។ «ខ្ញុំមិនមែនចូលទៅក្នុងទីលានដោយមានគោលបំណងផ្សព្វផ្សាយទេ ខ្ញុំគ្រាន់តែមានអារម្មណ៍ថារំភើបភ្ញាក់ផ្អើលតែប៉ុណ្ណោះ» ៕


(USA)៖ ក្លឹបមេឃខៀវ Manchester City បានវិលទៅកាន់ប្រទេសអង់គ្លេសវិញ ដោយពាំនាំនូវទឹកប្រាក់ប្រមាណ «៣៧.៨លានផោន» ពី FIFA ក្រោយបានជ្រុះចេញពីពានរង្វាន់ FIFA Club World Cup ២០២៥ នៅឯសហរដ្ឋអាមេរិកត្រឹមវគ្គ ១៦ក្រុម ក្រោមថ្វីជើងរបស់ក្លឹបអារ៉ាប់ Al-Hilal កាលពីថ្ងៃអង្គារ។ យ៉ាងណាមិញ Man City បានសាងកំណត់ត្រាថ្មីមួយនៅ CWC ជំនាន់ថ្មីវគ្គ ៣២ក្រុម ដែលលេង ៣ប្រកួតមិនចាញ់ និងស្មើឡើយ ពោលគឺឈ្នះទាំងអស់តែម្តងប្រចាំពូល G ដែលពួកគេរកបាន ៤.៤លានផោន បន្ថែមលើកញ្ចប់ទឹកប្រាក់ ២៧.៩លានផោនផ្សេងទៀតពីការចូលរួម និង ៥.៥លានផោនទៀត ចំពោះការឡើងដល់វគ្គចាញ់-ធ្លាក់ ១៦ក្រុម។អត្ថបទកំពុងចាប់អារម្មណ៍៖ ជ្រុះចេញត្រឹម៤ប្រកួត! Man City រកចំណូលបានមិនស្ទើរឡើយនៅ CWC ២០២៥ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស នេះជាការសោកស្តាយផងដែរ សម្រាប់ក្រុមរបស់លោក Pep […]



