

ខាងក្រោមនេះជាលីគបាល់ទាត់ទាំង១០ ដែលមានតម្លៃខ្ពស់ជាងគេបំផុត នៅលើពិភពលោកនៅខណៈនេះ៖

១. Premier League (លីគកំពូលអង់គ្លេស)៖ មានតម្លៃសរុប ១០.៤ប៊ីលានអ៊ឺរ៉ូ។
២. La Liga (លីគកំពូលអេស្ប៉ាញ)៖ មានតម្លៃសរុប ៤.៧៨ប៊ីលានអ៊ឺរ៉ូ។
៣. Serie A (លីគកំពូលអ៊ីតាលី)៖ មានតម្លៃសរុប ៤.៦៣ប៊ីលានអ៊ឺរ៉ូ។
៤. Bundesliga (លីគកំពូលអាល្លឺម៉ង់)៖ មានតម្លៃសរុប ៤.៣៣ប៊ីលានអ៊ឺរ៉ូ។
៥. Ligue 1 (លីគកំពូលបារាំង)៖ មានតម្លៃសរុប ៣.៥៧ប៊ីលានអ៊ឺរ៉ូ។
៦. Championship (លីគទី២អង់គ្លេស)៖ មានតម្លៃសរុប ១.៤ប៊ីលានអ៊ឺរ៉ូ។
៧. Serie A ប្រេស៊ីល (លីគកំពូលប្រេស៊ីល)៖ មានតម្លៃសរុប ១.៣៤ប៊ីលានអ៊ឺរ៉ូ។
៨. Liga Portugal (លីគកំពូលព័រទុយហ្គាល់)៖ មានតម្លៃសរុប ១.២៣ប៊ីលានអ៊ឺរ៉ូ។
៩. MLS (លីគកំពូលអាមេរិក)៖ មានតម្លៃសរុប ១.១៨ប៊ីលានអ៊ឺរ៉ូ។
១០. Eredivisie (លីគកំពូលហុល្លង់)៖ មានតម្លៃសរុប ១.១២ប៊ីលានអ៊ឺរ៉ូ៕

Xabi Alonso អាចនិងរកឃើញកីឡាករឆ្នើម Florian Wirtz ថ្មីឃើញហើយ ខណៈកីឡាកររូបនេះបច្ចុប្បន្នកំពុងមានវត្តមាននៅក្នុងក្លឹប Real Madridឈុតធំនេះតែម្តង ខណៈកាលពីខែមុននេះក្រុមហង្សក្រហម Liverpool បានធ្វើឲ្យមានការភ្ញាក់ផ្អើលពេញពិភពបាល់ទាត់បន្ទាប់ពីពួកគេបានប្រកាសពីការចុះហត្ថលេខាលើតារាឆ្នើមរបស់ Bayer Leverkusen គឺ Wirtz ដែលជាអតីតកូនក្រុមសំណព្វចិត្តរបស់លោក Alonso ក្នុងតម្លៃកំណត់ត្រាក្លឹបប្រមាណ ១១៦លានផោនឯណោះ។អត្ថបទកំពុងចាប់អារម្មណ៍៖ ទីបំផុត! លោក Xabi Alonso រកឃើញកីឡាករមានសមត្ថភាពដូច Florian Wirtz ហើយ(មាន២វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ផ្ទុយទៅវិញបើយើងក្រឡេកមើលមកក្រុម Real Madrid ទោះបីបានធ្លាក់ចេញពី Club World Cup យ៉ាងអាម៉ាស់ ក្រោយចាញ់ Paris Saint-Germain ប៉ុន្តែយុទ្ធនាការកន្លងមកនេះលោក Alonso ស៊ាំជាមួយក្រុមថ្មីរបស់គាត់។ជាមួយគ្នានេះផងដែរអ្នកចាត់ការសញ្ជាតិអេស្បាញក៍បានដឹងពីរបៀបដែលខ្សែបម្រើវ័យក្មេង Arda Guler ពិតជាមានទេពកោសល្យ និងមានសមត្ថភាពដូច Wirtz អតីតកូនក្រុមរូបលោកធ្លាប់ដឹកនាំលេងនៅក្នុងក្រុម Bayer […]


