Close
Close
Ads: 88BOL
Man.Utd បន្តដាក់សំណើរដេញថ្លៃខ្សែបម្រើ Chelsea ជាលើកទី៣ (មានវីដេអូ)
ទំហំអក្សរ
តូច
ធំ

ក្រុមបិសាចក្រហម Man. United ជាថ្មីម្តងទៀតបានដាក់សំណើរដេញថ្លៃលើកទី៣ជាទឹកប្រាក់ចំនួន ៥៥ លានផោន របស់ពួកគេសម្រាប់ការផ្ទេរយកខ្សែបម្រើ Mason Mount ពីក្រុមតោខៀវ Chelsea មកកាន់ទឹកដី Old Trafford កំលុងពេលវិស្សមកាល ពោលគឺនៅមុនពេលរដូវកាលថ្មីចាប់ផ្តើម ។ ជាមួយគ្នានេះផងដែរក្លឹបដែលមានមូលដ្ឋាន នៅភាគខាងជើងឈាងខាងលិចចក្រភពអង់គ្លេសបានព្រមានថាពួកគេនឹងដើរចេញពីការចរចាជាមួយ Chelsea ប្រសិនក្លឹបដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍​ភាគខាង​លិចនៅតែព្រងើយកន្តើយមិនព្រមយល់ព្រមទទួលយកសំណើខាងលើនេះ។គួររំលឹកថាកន្លងមក Man.United បានដេញថ្លៃ២លើកនូវទឹកប្រាក់ប្រមាណ៤០ លានផោន និង ៥០ លានផោនរួចមកហើយសម្រាប់ mount ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

ទោះយ៉ាងណាក្រុមតោខៀវ Chelsea ដែលកំពុងមមាញឺកធ្វើការដោះដូរកីឡាករឈុតធំជាច្រើនរូបនេះ មានបំណងចង់បានខ្សែបម្រើកណ្តាលអន្តរជាតិអង់គ្លេស​ក្នុងរង្វង់​ទឹកប្រាក់ប្រមាណ៧០ លាន​ផោនឯណោះ ។ចំនុចនេះហើយត្រូវបានម្ចាស់ជើងឯកអង់គ្លេស ២០សម័យចាត់ទុកថា វាជាការទាមទារហួសហេតុពេក ក៏ព្រោះតែ Man United មើលឃើញថា Mount នៅសល់កុងត្រាតែមួយឆ្នាំទៀតប៉ុណ្ណោះខណៈការពិភាក្សាបន្តកុងត្រាថ្មីបានជាប់គាំង។

Mount រកបានគ្រាប់បាល់ ៣៣ គ្រាប់ក្នុងការបង្ហាញខ្លួនសរុប ១៩៥ប្រកួតសម្រាប់ Chelsea ក្រោយការបង្ហាញខ្លួនឈុតធំលើកដំបូងក្នុងឆ្នាំ ២០១៩​ទោះយ៉ាងណា រូបគេខកខានបង្ហាញខ្លួនការប្រកួតមួយចំនួននៅចុងបញ្ចប់នៃរដូវកាលនេះដោយសារបញ្ហារបួស ស្របពេលChelsea បញ្ចប់រដូវកាលក្នុងចំណាត់ថ្នាក់ទី១២​ដែលជា​លទ្ធផលដ៏អាក្រក់បំផុតរយៈពេល២៥ឆ្នាំ។
ប្រភព:BBC
វីដេអូ:

អត្ថបទទាក់ទង
  • Sponsor By 88BoL

  • June 2023
    M T W T F S S
     1234
    567891011
    12131415161718
    19202122232425
    2627282930