គ្រូកាយសម្បទារបស់ Mason បង្ហោះរូបសន្លឹម ជាមួយនឹងខ្លឹមសារធ្វើឲ្យអ្នកគាំទ្រ Man Utd សប្បាយចិត្តយ៉ាងខ្លាំង

Published 3 years ago
1K Views
ទំហំអក្សរ
តូច
ធំ

បរទេស៖ ក្លឹបបិសាចក្រហម Manchester United ផ្តល់សំណើរ២លើករួចមកហើយក្នុងដេញថ្លៃទិញយកខ្សែបម្រើឆ្នើមវ័យក្មេងរបស់ក្រុមជម្រើសជាតិអង់គ្លេស Mason Mount ប៉ុន្តែត្រូវបានក្លឹប​ Chelsea បដិសេធដោយសារតែមិនទាន់គ្រប់គ្រាន់នៅអ្វីដែលពួកគេបានទាមទារឡើយ។ យ៉ាងណាមិញរបាយការណ៍ក្រោយៗត្រូវបានគេជឿជាក់ថា ក្លឹប​ Chelsea ហាក់បីបន្ទន់ចិត្តវិញហើយ ក្រោយបដិសេធសំណើរ៥០លានផោនរបស់ Man Utd ដោយដើមឡើងពួកគេបានទាមទារ៧៥លានផោន បើសិនជា Man Utd ចង់បាន ប៉ុន្តែបច្ចុប្បន្នពួកគេទាមទារត្រឹមតែ ៦០លាន ទៅ៦៥លានផោនប៉ុណ្ណោះបើសិនជា Man Utd ចង់បានខ្សែបម្រើរូបនេះ។ ទោះបីជាយ៉ាងណាការចរចារនៅតែបន្ត ដោយលក្ខខណ្ឌផ្ទាល់ខ្លួនគឺមិនមែនជាបញ្ហាចោទឡើយ ដោយថ្មីៗ គ្រូបង្វឹកកាយសម្បទាផ្ទាល់ខ្លួនរបស់ Mount ថែមទាំងបានបង្ហោះនូវសារមួយដែលធ្វើឲ្យអ្នកគាំទ្រ Man Utd មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារនោះបានរសរសេរថា៖ «សង្ឃឹមថា យើងនឹងអាចឃើញគាត់អាចឈ្នះការប្រកួតឲ្យ United នៅរដូវកាលក្រោយ»។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Mason Mount applauds the Chelsea fans. Image: Alamy

Article Tags
Related Articles
  • June 2023
    M T W T F S S
     1234
    567891011
    12131415161718
    19202122232425
    2627282930